ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/10/2022 - 15:29

សមោសរ​កុមារ​គំ​រូ​បណ្តា​ជន​ជាតិ​ទូទាំង​ប្រ​ទេស​ លើក​ទី IV

សមោសរ​កុមារ​គំ​រូ​បណ្តា​ជន​ជាតិ​ទូទាំង​ប្រ​ទេស​ លើកទី IV ឆ្នាំ​ ២០២២ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រដ្ឋ​ធានី​ហា​ណូយ​និង​ខេត្ត​ភូ-ថ។​ ចូល​រួម​សមោសរ​មាន​កុមារ​ចំ​នួន​ ២៦៣ នាក់​ តំ​ណាង​កុមារ​គំ​រូ​ទាំង​ ៥៤ ជន​ជាតិ​ជា​បង​ប្អូន​ក្នុង​ទូទាំង​ប្រ​ទេស​។​

កុមារ​គំរូ​បណ្តា​ជន​ជាតិ​ទូទាំង​ប្រ​ទេស​ទទួល​ប័ណ្ណ​សរ​សើរ​របស់​មជ្ឈិម​សម្ព័ន្ធ​ ក្នុង​ក្រប​ខ័ណ្ឌ​សមោសរ​កុមារ​គំរូ​បណ្តា​ជន​ជាតិ​ទូទាំង​ប្រ​ទេស​ លើកទី IV​ ។​

សមោសរ​គឺ​ជា​ទិវា​ដ៏​ធំ​សម្រាប់​កុមារ​បណ្តា​ជន​ជាតិ​វៀត​ណាម​ ត្រូវ​បាន​រៀប​ចំ​ឡើង​ ៥ ឆ្នាំ​ម្តង​ សំ​ដៅ​ស្ងើច​សរ​សើរ​ លើក​ទឹក​ចិត្ត​ប្អូន​ៗ​កុមារ​ជន​ជាតិ​គំ​រូ​ក្នុង​ទូទាំង​ប្រ​ទេស​ បង្ក​លក្ខណ​សម្បត្តិ​ជំរុញ​ប្អូន​ៗ​បន្ត​ការ​ពុះ​ពារ​ប្រ​ឡង​ប្រ​ណាំង​ក្នុង​ការ​រៀន​សូត្រ​ លត់ដំ​ រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃណី​ ពង្រីក​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​ រួម​ចំ​ណែក​អនុវត្ត​គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ និង​កសាង​ចំ​ណង​សាមគ្គី​ភាព​រវាង​កុមារ​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន​។​

ស្ថិត​ក្នុង​បរិយា​កាស​នៃ​សមោសរ​លើកទី IV អ្នក​តំ​ណាង​ជាកុមារ​នឹង​បាន​ទស្សនា​វ៉ាន់​ម៉ីវ-ក្វឹក​តឺយ៉ាម និង​មណ្ឌល​ទេស​ចរណ៍​រាជ​វាំង​ថាំង​ឡុង​ជា​ដើម​។​ នៅ​ទីនេះ​ ប្អូន​ៗ​បាន​ស្តាប់​ការ​ឧទ្ទេស​នាម​អំ​ពី​មហា​វិទ្យា​ល័យ​ដំបូង​គេ​របស់​វៀត​ណាម​ រួច​ទស្សនា​កម្សាន្ត​នូវ​កេរ​ដំណែល​បេតិក​ភណ្ឌ​ និង​ស្វែង​យល់​អំ​ពី​ប្រ​ពៃណី​សង្វាត​រៀន​សូត្រ​របស់​ជន​ជាតិ​; ទស្សនា​តាម​ជញ្ជាំង​គំ​នូរ​ ដងផ្លូវ​ចង្កៀង​គោម​ ក្លោង​ទ្វារ​រាជ​វាំង​ថាំង​ឡុង​ និង​បន្ទប់​ដាក់​តាំង​ បង្ហាញ​ថាំង​ឡុង​-ហា​ណូយ​ ១.០០០ ឆ្នាំ​ពី​ក្រោម​ដី​; ឆ្លង​កាត់​បរិយា​កាស​សិប្ប​និមិត្ត​ ស្ថិត​ក្នុង​បរិយា​កាស​អគារ​អដ្ឋ​កោណ​បែប​បុរាណ; ទស្សនា​កម្សាន្ត​បន្ទប់​ដាក់​តាំង​បង្ហាញ​ “រ៉ុង​វឿង​ហ្វៀង​” “ស្លាក​ស្នាម​ក្រុង​ហា​ណូយ​នា​យុគៈ​សម័យ​មួយ​” “ពិធី​ប្រ​ឡង​ឌិញ​ (លទ្ធិ​ខុង​ជឺ) ក្នុង​រាជ​វាំង​ថាំង​ឡុង​”; ទស្សនា​អគារ​ និង​លេណដ្ឋាន​ D៦៧ -អគ្គ​បញ្ជា​ការ​ដ្ឋាន​នៃ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ក្នុង​សម័យ​សង្គ្រាម​ប្រ​ឆាំង​អា​មេរិក​; ទស្សនា​កម្សាន្ត​ស្រះ​ទឹក​ស្អាត​បំ​ផុត​ក្នុង​ចំ​ណោម​ប្រ​ព័ន្ធ​ស្រះ​ទឹក​បុរាណ​ទាំង​ ២៦ ក្នុង​រាជ​វាំង​ថាំង​ឡុង​។​

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ពិធី​ប្រ​កាស​ស្នាដៃ​ និង​ធ្វើ​ដំ​ណើរ​ចូល​ទៅ​វិមាន​រំលឹក​លោក​ប្រ​ធាន​ហូជី​មិញ​; អុជ​ធូប​រំលឹក​វិញ្ញាណក្ខន្ធ​និង​ទស្សនា​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ ប្រាង្គ​ក្សត្រ​ហ៊ុង; ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​យ៉ាង​កក់​ក្តៅ​របស់​គណៈ​លេខា​ម​ជ្ឈិម​សម្ព័ន្ធ​យុវ​ជន​។​ ម្យ៉ាង​ទៀត​ អ្នក​តំ​ណាង​គំរូ​មួយ​ចំ​នួន​នឹង​បាន​ចូល​រួម​កម្ម​វិធី​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ជួប​ជុំ​អ្នក​តំ​ណាង​ចូល​រួម​សមោសរ​។​ ពិសេស​គឺ​ ចូល​រួម​ពិធី​ស្ងើច​សរ​សើរ​ “កុមារ​គំរូ​បណ្តា​ជន​ជាតិ​ទូទាំង​ប្រ​ទេស​លើក​ទី IV-ឆ្នាំ​ ២០២២” ត្រូវ​បាន​រៀប​ចំ​នៅ​មជ្ឈ​មណ្ឌល​វិចិត្រ​សិល្បៈ​ អូវ​គើ ( ហា​ណូយ​)៕​

      យោង​៖ TTXVN - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ