បច្ចុប្បន្ន ផ្ទៃដីផលិតស្រូវនៅកឹងធើ មានប្រមាណ ៧៧.០០០ ហិកតា ក្នុងនោះ ផ្ទៃដីវាលស្រែធំមានប្រមាណ ៣៥.០០០ ហិកតា ស្រូបអត្រា ២០% នៃផ្ទៃដីវាលស្រែធំត្រូវបានចងសម្ព័ន្ធជាមួយអាជីវកម្ម។ កសិករនៅកឹងធើ កំពុងអនុវត្តយន្តូបនីយកម្ម ចងសម្ព័ន្ធផលិតកម្មដើម្បីបង្កើនទិន្នផល និងលើកកម្ពស់តម្លៃកសិផល។
ផ្ទៃដីផលិតស្រូវនៅកឹងធើមានប្រមាណ ៧៧.០០០ ហិកតា។
តាមប្រសាសន៍លោកស្រី ផាមធីមិញហ៊ីវ ប្រធាននាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិនៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ កសិករនៅកឹងធើអនុវត្តវិធីសាស្រ្ត “១ត្រូវ ៥កាត់បន្ថយ” (“១ត្រូវ” នោះគឺ ត្រូវប្រើប្រាស់ពូជដែលមានការបញ្ជាក់ត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ “៥ កាត់បន្ថយ” គឺ កាត់បន្ថយពូជ; កាត់បន្ថយជីអាសូត កាត់បន្ថយថ្នាំការពាររុក្ខជាតិ កាត់បន្ថយបរិមាណទឹក; កាត់បន្ថយការខាតបង់ក្រោយពីប្រមូលផល) ដើម្បីកាត់បន្ថយថ្លៃផលិតកម្ម សុវត្ថិភាពអំពីសំណល់ថ្នាំការពាររុក្ខជាតិ។ នេះគឺជាមូលដ្ឋានដើម្បីជួយកសិករដោះស្រាយស្ថានភាពថ្នាំជីឡើងថ្លៃ ប្រសិនបើកសិករអនុវត្តបានត្រឹមត្រូវ នឹងជួយកាត់បន្ថយការចំណាយដើមទុន។
រួមដំណើរការជាមួយកសិករក្នុងការអនុវត្តយន្តូបនីយកម្មក្នុងការផលិតស្រូវ ជារៀងរាល់ឆ្នាំផ្នែកកសិកម្មកឹងធើ តែងរៀបចំវគ្គហ្វឹកហ្វឺនណែនាំកសិករអនុវត្តវិធីសាស្រ្តបច្ចេកទេសផលិតស្រូវ។ ជាក់ស្តែង ដូចជាណែនាំកសិករធ្វើតាមសង្វាក់ផលិតកម្មតាមបច្ចេកទេសជឿនលឿនថ្មី; វិធានការទប់ស្កាត់សត្វល្អិតបំផ្លាញដំណាំស្រូវ ដើម្បីកសិករប្រើប្រាស់ជី ថ្នាំសមស្រប; រួមសហការជាមួយសាកលវិទ្យាល័យកឹងធើ ដើម្បីប្រើប្រាស់ប្រព័ន្ធ IoT គ្រប់គ្រងសត្វល្អិត បំផ្លាញដំណាំស្រូវ ហើយអាចព្យាករណ៍បានទិន្នផលស្រូវ។
ក្រៅពីនោះ ផ្នែកកសិកម្មនៅមានគម្រោងផ្លាស់ប្តូរកសិកម្មប្រកបដោយចីរភាព សំដៅណែនាំអំពីបច្ចេកទេសផលិតស្រូវ ជួយសហករណ៍ដែលមានម៉ាសុីនស្ទូង ម៉ាសុីនព្រោះ ម៉ាសុីនរមូរចំបើង ។ល។ សម្រាប់តំបន់ផលិតស្រូវប្រមូលផ្តុំ។ ទន្ទឹមនឹងគម្រោងផ្លាស់ប្តូរកសិកម្មប្រកបដោយចីរភាព ថែមទាំងផ្តុំកម្លាំងណែនាំពីបច្ចេកទេសផលិតស្រូវ ឧបត្ថម្ភសហករណ៍ដែលមានម៉ាសុីនស្ទូង ម៉ាសុីនព្រោះ ម៉ាសុីនរមូរចំបើង ។ល។ សម្រាប់តំបន់ផលិតស្រូវប្រមូលផ្តុំ។
តាមប្រសាសន៍លោក ង្វៀងង៉ុកហ្វឹង នាយកសហករណ៍កសិកម្មខៀកតឹម ស្រុកវិញថាញ់ អាស្រ័យអនុវត្តព្រមៗគ្នាវិធីសាស្រ្តបច្ចេកទេស និងយន្តូបនីយកម្មក្នុងការផលិតស្រូវ ហេតុនោះ ទើបសហករណ៍ចំណាយដើមទុនតិច។ ដូចជា ការបាញ់ថ្នាំដោយយន្តហោះដ្រូន ប្រើប្រាស់បរិមាណថ្នាំតិច; ស្ទូងដោយម៉ាស៊ីន ប្រិតសំចៃបានពូជនិងជី។ គ្រប់គ្រងទឹកដោយប្រើប្រាស់ប្រព័ន្ធ IoT នឹងមិនចាំបាច់ចំណាយប្រាក់ច្រើនសម្រាប់បូមទឹកជាដើម។ ផ្ដើមពីនោះ កំណត់ផែនការសេដ្ឋកិច្ចក្នុងការផលិតស្រូវនឹងជួយប្រិតសំចៃដើមទុន ម្ល៉ោះហើយ ទោះបីតម្លៃស្រូវធ្លាក់ចុះ ថ្លៃជីឡើងខ្ពស់ ប៉ុន្តែសហករណ៍នៅតែចំណេញ៕
យោងតាម: TTXVN - ត្រឹងរ៉ូន