នគរបាលខេត្តបាកលីវ ទើបរៀបចំកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” ដល់សិស្សក្រីក្រ។ ក្នុងនោះ កម្មវិធីបានជូនអំណោយ ៣២០ ចំណែកដល់គ្រួសារដែលមានជីវភាពលំបាក និងជូនកង់ ១៥ គ្រឿងដល់សិស្សក្រីក្រ។ អំណោយរួមមាន៖ មីកញ្ចប់ អង្ករ កាបូបសិស្ស សៀវភៅ និងសិក្ខូបករណ៍ជាដើម សរុបទឹកប្រាក់ជាង ១៥០ លានដុង អាស្រ័យកម្មាភិបាល យុទ្ធជននិងសប្បុរសជនឧបត្ថម្ភ។
នគរបាលខេត្តបាកលីវ ជូនអំណោយដល់សិស្សក្រីក្រ។
ទន្ទឹមនឹងនោះ ការិយាល័យប៉ូលិសព្រហ្មទណ្ឌក៏បានធ្វើការឃោសនាផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជាជន ប្រុងប្រយ័ត្នចំពោះល្បិចកលធ្វើសកម្មភាពរបស់ពួកឧក្រិដ្ឋជន ដូចជា ការលួចប្លន់ទ្រព្យសម្បត្តិ ផ្ដល់ប្រាក់កម្ចីខុសច្បាប់ លេងល្បែងស៊ីសងគ្រប់រូបភាព។ល។ ពិសេស ឃោសនាផ្សព្វផ្សាយដល់អាណាព្យាបាលសិស្ស និងប្អូនៗសិស្សសាលា បង្ការទប់ស្កាត់រាល់បទល្មើសដែលពាក់ព័ន្ធដល់ការរំលោភបំពានផ្លូវភេទលើកុមារ អំពើហិង្សាក្នុងសាលារៀន ឆ្លងតាមរយៈនោះបានបង្កើននូវចំណេះដឹងសម្រាប់ការពារខ្លួនដល់ប្អូនៗមុនពេលឈានចូលឆ្នាំសិក្សាថ្មី៕
យ៉ីអាញ-ពេជ្រសឿន