មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/08/2022 - 15:02

កសិករ​ខ្មែរ​ ផ្លាស់​ប្តូរ​ទម្រង់​ផលិត​កម្ម​

ឃុំ​ដូង​ស្វឹង​ ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៦០% ។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ កសិករ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ឃុំ​ បាន​រវៀស​រវៃ​ផ្លាស់​ប្តូរ​ទម្រង់​ផលិត​កម្ម​ នាំ​មក​ផលប្រ​យោជន៍​សេដ្ឋ​កិច្ច​ជា​ច្រើន​។​

កសិករ​ខ្មែរ​នៅ​ភូមិ​ជ្រៃ​គោក​ ឃុំ​ដូង​ស្វឹង​កំ​ពុង​ប្រ​មូល​ផល​លៀស​។

បងស្រី​ដ្វង​ធី​ចាញ់​ ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ជ្រៃ​គោក​ ឱ្យ​ដឹង​៖ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​រស់​នៅ​ប្រ​កប​របរ​រត់​ម៉ូតូ​ឌុប។​ នៅ​ពេល​ភូមិ​បំ​ផុស​ចលនា​ទម្រង់​ចិញ្ចឹម​លៀស​ និង​ផ្ដល់​ប្រាក់​កម្ចី​ដើម្បី​ទិញ​ពូជ​ គ្រួ​សារ​ខ្ញុំ​អនុវត្ត​តាម​។​ អា​ស្រ័យ​ដោយ​ចិញ្ចឹម​លៀស​ ទើប​គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ ទម្រង់​នេះ​មិន​បង់​ខាត​ប្រាក់​ទិញ​ចំ​ណី​ទាំង​ការ​ថែ​ទាំ​ក៏​សា​មញ្ញ​ ប៉ុន្តែ​ត្រូវ​ធានា​ប្រ​ភព​ទឹក​ធ្វើ​យ៉ាង​ណាកុំ​ឱ្យ​កខ្វក់​ ប្រ​ព័ន្ធ​សំ​ណាញ់​ព័ទ្ធ​ជុំ​វិញ​ស្រះ​និង​ប្រ​ព័ន្ធ​លូ​បង្ហូរ​ទឹក​ល្អ​ ជួយ​ឱ្យ​លៀស​ឆាប់​ធំ​”។​

លោកហាវ៉ាន់​ថាញ ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ជ្រៃ​គោក​ ឱ្យ​ដឹង​៖ “កសិករ​ខ្មែរ​ជា​ច្រើន​ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​អា​ស្រ័យ​ការ​ផ្លាស់​ប្តូរ​ផលិត​កម្ម​ ដូច​ជា​៖ គ្រួ​សារ​បង​ស្រី​ ដ្វង​ធី​ចាញ់​ គ្រួ​សារ​ថាច់​ចំ​រុង និង​គ្រួ​សារ​បង​គឹម​ង៉ុក​ទ្រុង​ ។​ល។​ ខ្ញុំ​ក៏​សកម្ម​ផ្សព្វ​ផ្សាយ ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ភូមិ​ឱ្យ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​បង្ក​បង្កើន​ផល និង​ផ្លាស់​ប្តូរ​ទម្រង់​ដែល​មិន​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​។​ ដោយ​ឃើញ​ថា​ ភូមិ​ស្រុក​មាន​ឧត្តមភាព​ ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​ចិញ្ចឹម​លៀស​យក​សាច់ ម្ល៉ោះ​ហើយ​កាល​ពី​ឆ្នាំ​ ២០១៧ ខ្ញុំ​ចលនា​សម្ព័ន្ធ​យុវ​ជន​ និង​ប្រ​ជា​ជន​ក្នុង​ភូមិ​បង្កើត​ក្រុម​សហ​ការ “ចិញ្ចឹម​លៀស​យក​សាច់” ដោយ​មាន​សមា​ជិក​ ១១ នាក់​។​ ការ​ផ្តួច​ផ្តើម​អនុវត្ត​ទម្រង់​ ក្រុម​បាន​វិនិ​យោគ​ចិញ្ចឹម​លៀស​ពូជ​ចំ​នួន​ ៣ លាន​កូន​ សមាជិក​ម្នាក់​ៗ​វិនិ​យោគ ១៥ លាន​ដុង​ ក្រោយ​ពី​ចិញ្ចឹម​រយៈ​ពេល​ ១៥ ខែ សមាជិក​ម្នាក់​ៗ​ ចំ​ណេញ​បាន​ ៤៥ លាន​ដុង​”។​

បច្ចុប្បន្ន​ ភូមិ​ជ្រៃ​គោក​មាន​ប្រ​ជា​ជន​ ២០ គ្រួ​សារ​បង្វែរ​ដី​ស្រះ​ ដី​ទំ​នេរ​ដើម្បី​ចិញ្ចឹម​លៀស​។​ សមាជិក​ម្នាក់​ៗ​មាន​ផ្ទៃ​ដី​ចិញ្ចឹម​ ពី៥០០-២.០០០ ម៉ែត្រ​ការ៉េ​។​ តម្លៃ​លៀស​ បច្ចុប្បន្ន​គឺ​ ២៥.​០០០ ដុង​/គ.ក ត្រូវ​បាន​ឈ្មួញ​ចុះ​មក​ប្រ​មូល​ទិញ​ដល់​ផ្ទះ​។​ ចិញ្ចឹម​ក្នុង​ផ្ទៃ​ដី​ ១.០០០ ម៉ែត្រ​ការ៉េ​ វិនិ​យោគ​ទុន​ ២៥ លាន​ដុង​ ក្រោយ​ពី​ចិញ្ចឹម​រយៈ​ពេល​ ១៥ ខែគឺ​អាច​ប្រ​មូល​ផល ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ កសិករ​នៅ​ចំ​ណេញ​បាន​ជាង​ ៣០ លាន​ដុង​។​ ឆ្នាំ​ ២០០០ ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​យ្វៀង​ហាយ​ បាន​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​បុល​ទុន​ដោយ​ឥត​ការ​ប្រាក់​ ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​ ក្នុង​មួយ​គ្រួ​សារ​បុល​បាន​ ៥ លាន​ដុង​។​ មក​ទល់​ពេល​នេះ​ គ្រួ​សារ​ទាំង​នេះ​ បាន​សង​ប្រាក់​កម្ចី​មុន​ពេល​កំ​ណត់​ ១០០% ៕​        

                           សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ