នាយករដ្ឋមន្ត្រី ផាមមិញជិញ ទើបធ្វើជាអធិបតីអង្គសន្និបាតអនឡាញ “បង្កើនការថែទាំសុខភាពប្រជាជន ម្ចាស់ការសម្របខ្លួនឈ្លាសវៃ រួមចំណែកស្តារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ធ្វើជាអធិបតីអង្គសន្និបាតអនឡាញទូទាំងប្រទេស ស្តីពីបង្កើនការថែទាំសុខភាពប្រជាជន។ រូបថត៖ យឿងយ៉ាង (TTXVN)
យោងតាមក្រសួងសុខាភិបាល វៀតណាមត្រូវបានសហគមន៍អន្តរជាតិឱ្យតម្លៃថាជាចំណុចភ្លឺស្វាងក្នុងការអនុវត្តបណ្តាទិសដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ក្នុងវិស័យសុខាភិបាល។ ដំណាក់កាល ២០០០-២០២១៖ សមាមាត្រនៃមរណភាពមាតាជាង ១០០.០០០ ទារកកើតនៅរស់ ថយចុះ ៣,៧៥ ដង។ អត្រាមរណភាពកុមារអាយុក្រោម ៥ ឆ្នាំ និងអាយុក្រោម ១ ឆ្នាំ ថយចុះប្រមាណ ៣ ដង។ មាឌកម្ពស់របស់ប្រជាជនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ អាយុកាលមធ្យមភាគខ្ពស់ជាងមធ្យមភាគពិភពលោក និងប្រទេសជាច្រើនមានប្រាក់ចំណូលលើមនុស្សម្នាក់ប្រហាក់ប្រហែល ធានាមាន ១១/១២ ប្រភេទវ៉ាក់សាំងត្រូវបានផលិតក្នុងប្រទេស; ធ្វើម្ចាស់លើបច្ចេកវិទ្យា និងបច្ចេកទេសសំខាន់ៗ ក្នុងការពិនិត្យនិងរកគំហើញភ្នាក់ងារបង្កមេរោគគ្រោះថ្នាក់ (កញ្ជ្រឹល គ្រុនឈាម SARS គ្រុនផ្តាសាយ A,.)។ វៀតណាមបានធ្វើម្ចាស់បច្ចេកវិទ្យាប្តូរសរីរាង្គក្នុង ហើយប្តូរបានសរីរាង្គក្នុងសំខាន់ៗចំនួន ៦/៦ សរីរាង្គក្នុង ។ បច្ចេកទេសខ្ពស់មួយចំនួនត្រូវបានអន្តរជាតិទទួលស្គាល់ និងដោះដូរបទពិសោធន៍។ វិស័យសុខាភិបាលបានផ្លាស់ថ្មីមានការច្នៃប្រតិដ្ឋ និងធ្វើឱ្យប្រសើរប្រព័ន្ធអង្គការសុខាភិបាល តាមទិសដៅសម្រិតសម្រាំង សុពលភាព និងប្រសិទ្ធភាព...
ថ្លែងក្នុងអង្គសន្និបាត នាយករដ្ឋមន្ត្រី ផាមមិញជិញ បានរំឭកផ្នែកសុខាភិបាលនូវខ្លឹមសារមួយចំនួនមានដូច៖ បន្តការតាមដានយ៉ាងដិតដល់ស្ថានភាពជំងឺ COVID-១៩ ម្ចាស់ការត្រៀមខ្លួនគ្រប់ស្ថានការណ៍ ដាច់ខាត់មិនអនុញ្ញាតឱ្យជំងឺរាតត្បាតកើតឡើងម្តងទៀតឡើយ; ផ្តោតការជំរុញល្បឿនចាក់វ៉ាក់សាំង។ ប្រញាប់ពិនិត្យឡើងវិញ ស្រាវជ្រាវធ្វើឱ្យសុក្រឹតប្រព័ន្ធនៃស្ថាប័នថែទាំសុខភាព និងគោលនយោបាយសុខាភិបាលសម្រាប់បច្ចុប្បន្ន និងអនាគត។ យកចិត្តទុកដាក់ លើកទឹកចិត្ត និងកែលម្អរបបកម្រៃសម្រាប់កងជួរគ្រូពេទ្យ។ អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ពិសេសគឺសុខាភិបាលមូលដ្ឋាន និងសុខាភិបាលបង្ការ ។ ផ្តោតការអនុវត្តយ៉ាងខ្លាំងក្លាលើវិធានការ ដោះស្រាយការខ្វះខាតថ្នាំ និងបរិក្ខារពេទ្យនៅតាមមន្ទីរពេទ្យ ក្រសួងសុខាភិបាល រួមជាមួយនឹងក្រសួងផែនការ និងវិនិយោគ និងក្រសួងហិរញ្ញវត្ថុ ពិនិត្យ និងម្ចាស់ការសហការជាមួយក្រសួង និងផ្នែកពាក់ព័ន្ធ ដើម្បីបង្កើតយន្តការដេញថ្លៃឱសថ និងបរិក្ខារពេទ្យ ធានានូវគោលការណ៍តម្លាភាព លទ្ធភាព និងបង្កើតទំនុកចិត្តសម្រាប់កម្មាភិបាលអនុវត្តការងាររដ្ឋការ និងសាធារណៈការ៕
ប្រែសម្រួលដោយ៖ វ៉ាន់តឹន