នគរបាលខេត្តសុកត្រាំង បានអនុវត្តមានប្រសិទ្ធភាព ទម្រង់ “ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ” និង “ជំរុញចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងជនរួមជាតិអ្នកកាន់សាសនា”។
នគរបាលស្រុកមីទូ ជួបសំណេះសំណាលជាមួយព្រះសង្ឃ
និងគណៈកម្មការវត្តខ្មែរនៅឃុំភូមី។
នគរបាលខេត្តសុកត្រាំង បានជួបសំណេះសំណាលសាកសួរសុខទុក្ខដល់មន្រ្តីសង្ឃ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិនិងសាសនាជាង ១.០០០ លើកនាក់; និងជូនអំណោយក្នុងឱកាសពិធីបុណ្យសំខាន់ៗក្នុងសាសនាទាំងឡាយ។ ទន្ទឹមនឹងនោះ សហការជាមួយនឹងភូមិភាគនានា រៀបចំការផ្សព្វផ្សាយ បានជាង ៨៥៦ លើក អំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ពិសេសគឺគោលនយោបាយអំពីជនជាតិ សាសនា និងប្រវត្តិដែនដីតីណាមបូ; លើកឡើងអំពីឧបាយកល សកម្មភាពប្រឆាំងរបស់អានុភាពអមិត្តខាងក្រៅនិងល្បិចកលថ្មីរបស់ពួកឧក្រិដ្ឋជន៘ ឆ្លងតាមរយៈនោះ ជួយពុទ្ធបរិស័ទ គ្រិស្ដសាសនិក ព្រះចៅអធិការវត្ត បូជាចារ្យ គណៈកម្មការវត្ត ប្រធានក្រុមប្រឹក្សាសហគមន៍កាតូលិក ផ្សព្វផ្សាយចលនាជនរួមជាតិអ្នកកាន់សាសនារស់នៅសាមគ្គី អនុវត្តល្អការងារសង្គម ប្រតិបត្តិល្អការងារសាសនា។ ឧបជ្ឈាយ៍ឡឹមសឿង ព្រះចៅអធិការវត្តសិរីនគរជុំ (អំពូយារ) ឃុំថាញ់ភូ មានថេរដីកា “ព្រះសង្ឃនិងគណៈកម្មការវត្តតែងផ្សព្វផ្សាយ ចលនាមាមីងពុទ្ធបរិស័ទឱ្យអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋជានិច្ច; រស់នៅអនុវត្តល្អការងារសង្គម ប្រតិបត្តិល្អការងារសាសនា។ ពិសេសគឺចលនាពុទ្ធបរិស័ទអប់រំកូនចៅលុះក្នុងដំបូន្មាន គ្រួសារមិនប្រព្រឹត្តល្មើសច្បាប់ដើម្បីកសាងភូមិស្រុកសុខសាន្ត”។
វរសេនីយ៍ឯក ឡឹមថាញ់សល នាយកនគរបាលខេត្តសុកត្រាំងជូនអំណោយដល់
គ្រួសារខ្មែរក្រីក្រនៅឃុំឡុងភូ។
ផ្តើមពីប្រភពដំណឹងជាង ១.០០០ ដែលសាសនិកជននិងពុទ្ធបរិស័ទផ្តល់ជូន នគរបាលបានសើុបអង្កេតជាង ១៩០ ករណី; ឃាត់ខ្លួន ចាត់វិធានការចំពោះមុខសញ្ញាជាច្រើន និងរឹបអូសបានវត្ថុតាងផ្សេងៗដែលមានតម្លៃ៘ ទន្ទឹមនឹងនោះ អ្នកមុខអ្នកការ អ្នកមានប្រជាប្រិយក្នុងសាសនា ជួយស្ថាប័នសមត្ថកិច្ចសម្របសម្រួលបានជោគជ័យជាច្រើនករណីវិវាទក្នុងផ្ទៃក្នុងនៃសាសនាទាំងឡាយ និងករណីប្តឹងតវ៉ាផ្សេងៗ ដែលមានភាពស្មុគស្មាញ ព្រមទាំងករណីបង្កអសន្តិសុខរបស់បព្វជិត សាសនិកជននិងពុទ្ធបរិស័ទជាដើម; ផ្សព្វផ្សាយចលនាចំពោះករណីកសាងខុសច្បាប់ដែលពាក់ព័ន្ធដល់សាសនា៘
តាមប្រសាសន៍វរសេនីយ៍ឯក ត្រឹងវ៉ាន់ហ្វា នាយករងនគរបាលខេត្តសុកត្រាំង អ្នកមុខអ្នកការសាសនា និងអ្នកមានប្រជាប្រិយបានពង្រីកល្អនូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការចលនា ផ្សព្វផ្សាយ។ ព្រមជាមួយនោះ សកម្មចូលរួមរាល់សកម្មភាពសុខុមាលភាពសង្គម ពិសេស គឺចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ៕
យ្វីអាញ-លីសៀ