លោកឡឹមសឿន នៅភូមិទ្រុងហ្វា ឃុំត្វឹងទឹក ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ជាអ្នកមានប្រជាប្រិយគំរូ តែងបានមាមីងខ្មែរទំនុកចិត្ត គោរពរាប់អាន។
លោកឡឹមសឿន ពិភាក្សាជាមួយមាមីងខ្មែរអំពីការធ្វើបុណ្យទានឱ្យសមស្រប
នឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ។
លោកឡឹមសឿន ចលនាមាមីងខ្មែររស់នៅសាមគ្គី ជួយគ្នាទៅវិញមកក្នុងគ្រាលំបាក។ បំផុតគឺក្នុងអំឡុងពេលជំងឺ COVID-១៩ កន្លងហើយ គាត់និងគណៈកម្មការវត្តចលនាមាមីងរួមវិភាគទានអង្ករបានជាង ១០ តោន ដើម្បីជួយគ្រួសារដែលមានស្ថានភាពលំបាក។ លោកឡឹមសឿន នៅទាំងខ្នះខ្នែងចូលរួមផ្សព្វផ្សាយចលនាជនរួមជាតិខ្មែរ ពង្រីកនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។ លោកឡឹមសឿន រៀបរាប់៖ “ខ្ញុំធ្លាប់បានបួសរៀន ទើបខ្ញុំមានការយល់ដឹងខ្លះៗអំពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ ដូច្នេះមាមីងមានទំនុកចិត្ត។ ហេតុនេះ ខ្ញុំតែងផ្សព្វផ្សាយ ចលនាមាមីងខ្មែរអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ពិសេស នៅពេលព្រះចៅអធិការ គណៈកម្មការវត្តនិងមាមីងចំណុះជើងវត្ត តែងតាំងធ្វើជាអាចារ្យវត្ត ខ្ញុំតែងចលនាមាមីងខ្មែរធ្វើបុណ្យទានតាមសទ្ធាជ្រះថ្លា ជម្រុះចោលនៅអ្វីដែលមិនចាំបាច់ ប៉ុន្តែនៅតែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ; មិនគួរប្រកាន់យកអបិយជំនឿធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ”។
ទន្ទឹមនឹងនោះ លោកឡឹមសឿន នៅទាំងពូកែក្នុងការងារសម្របសម្រួលករណីវិវាទទាស់ទែងគ្នាក្នុងជនរួមជាតិខ្មែរ; ចូលរួមក្នុងការអប់រំយុវជនដែលប្រព្រឹត្តជ្រុសជ្រួលត្រឡប់មករស់នៅក្នុងសហគមន៍។ បងលីថាំង នៅភូមិទ្រុងហ្វា ឱ្យដឹង៖ “លោកអ៊ំឡឹមសឿន ជាអ្នកមានប្រជាប្រិយបំផុត ហើយគ្រួសាររបស់គាត់តែងធ្វើគំរូឱ្យមាមីងក្នុងភូមិស្រុក។ ស្តាប់តាមការណែនាំរបស់គាត់ ខ្ញុំក៏ឱ្យកូនចុះឈ្មោះទៅរៀនរបរ ទើបឥឡូវនេះកូនខ្ញុំមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង លើកស្ទួយជីវភាពគ្រួសារ។ លោកអ៊ំឡឹមសឿន យល់ច្បាស់ពីវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិខ្មែរ ដូច្នេះ គ្រួសារខ្ញុំពេលធ្វើបុណ្យអ្វីម្តងៗ តែងអញ្ជើញគាត់មកជួយចាត់ចែងកម្មវិធីឱ្យបានសមស្របនឹងលក្ខណៈសេដ្ឋកិច្ច ប៉ុន្តែនៅតែរក្សាលក្ខណៈវប្បធម៌ ប្រពៃណីរបស់ជនជាតិ”។
លោកថាច់ថាញតឹម អនុលេខាគណៈកម្មាធិការបក្សឃុំត្វឹងទឹក ឱ្យដឹង៖ “លោកឡឹមសឿន ជាអ្នកមានប្រជាប្រិយគំរូនៅភូមិទ្រុងហ្វា នៅរាល់កិច្ចប្រជុំប្រជាជន ឬសម្របសម្រួលករណីវិវាទណាមួយដែលមានគាត់ចូលរួម តែងទទួលបានជោគជ័យ សម្រេចលទ្ធផលល្អ។ នៅក្នុងកិច្ចប្រជុំប្រជាជន លោកឡឹមសឿន បានពន្យល់យ៉ាងច្បាស់អំពីគោលនយោបាយរដ្ឋវិនិយោគអភិវឌ្ឍជនបទតំបន់ជនរួមជាតិខ្មែរ។ ហេតុនេះ មាមីងខ្មែរនៅភូមិទ្រុងហ្វា ស្របគំនិតគាំទ្រ ខ្នះខ្នែងរួមនឹងអំណាចកសាងជនបទថ្មី; កសាងភូមិស្រុកភ្លឺ-បៃតង-ជ្រះ-ស្អាត”៕
យ្វីអាញ-មុនី