21/06/2022 - 09:05

កសាង​ខេត្ត​បាក​លីវ​ ក្លាយ​ជាមជ្ឈ​មណ្ឌល​ផ្នែក​ឧស្សា​ហកម្ម​បង្គាទូទាំង​ប្រ​ទេស​

កន្លង​រយៈ​ពេល​ពីរឆ្នាំ​អនុវត្ត​គម្រោង​កសាង​បាក​លីវ​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផ្នែក​ឧស្សា​ហកម្ម​បង្គា ទូទាំង​ប្រ​ទេស​ ផ្នែក​បង្គា​របស់​ខេត្ត​មាន​ការ​កើន​ឡើង​លើ​គ្រប់​វិស័យ​។​

ទម្រង់​ចិញ្ចឹម​បង្គា​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ខេត្ត​បាក​លីវ​ នាំ​មក​នូវ​គុណ​ភាព​និង
ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

យោង​តាម​លោក​លឺវ​ហ្វាង​លី ប្រ​ធាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ ខេត្ត​កំ​ពុង​ជំរុញ​ការ​អភិវឌ្ឍ​ចិញ្ចឹម​បង្គា ជា​មួយ​នឹង​ទម្រង់​ផលិត​កម្ម​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ ចីរ​ភាព​ ដូច​ជា​៖ ការ​ចិញ្ចឹម​បង្គាប្រ​ពល​វប្ប​កម្ម​ ពាក់​កណ្តាល​ប្រ​ពលវប្ប​កម្ម​; បង្គា-ព្រៃ​, បង្គា-ស្រូវ។​ ដោយ​ឡែក​ទម្រង់​ចិញ្ចឹម​បង្គា​បែប​ទំ​នើប​ដោយ​ប្រើ​បច្ចេក​វិទ្យា​ខ្ពស់​ មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៩ ដោយ​មាន​ក្រុម​ហ៊ុន​ អង្គ​ភាព​ចំ​នួន​ ២៥ និង​ប្រ​ជា​ជន​ ៦៥៧ គ្រួ​សារ​កំ​ពុង​វិនិ​យោគ​លើ​ផ្ទៃ​ដី​ជិត​ ៤.០០០ ហិក​តា​ កើន​ ២៩០% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៩។​ ចំ​ណុច​លេច​ធ្លោ​នៃ​គម្រោង​ចិញ្ចឹម​បង្គានេះ​ គឺ​មាន​ប្រ​សិទ្ធ​ភាព​ទាំង​ទិន្ន​ផល​និង​គុណ​ភាព​ ដោយ​ទិន្ន​ផល​កើន​ពី១០-១៥ ដង​បើ​ប្រៀប​នឹង​ការ​ចិញ្ចឹម​បង្គា​ធម្ម​តា​។​

ខេត្ត​បាក​លីវ​ បច្ចុប្បន្ន​មាន​មូល​ដ្ឋាន​ផលិត​ និង​ជួញ​ដូរ​ពូជ​បង្គា​ចំ​នួន​ ៣៤៩ (ពលានុភាព​ ពី ៣២-៣៥ ពាន់​លាន​ post/ឆ្នាំ​); មូល​ដ្ឋាន​ផលិត​ពូជ​បង្កង​សាវ​ទាវ (ពលានុភាព​ប្រ​មាណ​ ៨០០លាន​ post/ឆ្នាំ​ ដោយ​ទិន្ន​ផល ៦០០ លាន​ កូន​/ឆ្នាំ​)។​ ក្នុង​នោះ​ មាន​អា​ជីវ​កម្ម​ជា​ច្រើន​ផលិត​ពូជ​បង្គា​ខ្នាត​ធំ​ គុណ​ភាព​ខ្ពស់​ ដូច​ជា​៖ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វៀត​អ៊ុកបាក​លីវ​ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ចិញ្ចឹម​សត្វ​វៀត​ណាម​-សាខា​បាក​លីវ​ ២ ក្រុម​ហ៊ុន​គីមសា យ៉ឿង​ហ៊ុង ខាញ់​ហុង​...បាន​រួម​ចំ​ណែក​ក្នុង​ការ​នាំ​យក​ពូជ​បង្គាមាន​គុណ​ភាព​ខ្ពស់​សម្រេច​ជាង​ ៧០% នៃ​តម្រូវ​ការ​អ្នក​ចិញ្ចឹម​បង្គាក្នុង​និង​ក្រៅ​ខេត្ត​។​ លោក​លឺវហ្វាង​លី ឱ្យ​ដឹង​៖ “មណ្ឌល​កសិកម្ម​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​ អភិវឌ្ឍន៍​បង្គា​បាក​លីវ​ បច្ចុប្បន្ន​ បាន​កសាង​សម្រេច​រួច​រាល់​ដំណាក់​កាល​ទី ១ និង​អនុវត្ត​សម្រេច​រួច​រាល់​បែប​បទ​ ឯក​សារ​ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​ដំណាក់​កាល​ទី ២។​ គិត​មក​ដល់​បច្ចុប្បន្ន​ ជ្រើស​រើស​បាន​អា​ជីវ​កម្ម​ចំ​នួន​ ៩ សម្រាប់​វិនិ​យោគ; ក្នុង​នោះ​មាន​អា​ជីវ​កម្ម​ចំ​នួន​ ៤ បាន​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ផ្ដល់​លិខិត​ទទួល​ស្គាល់​ជាអា​ជីវ​កម្ម​កសិកម្ម​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​។​ មាន​រោង​ចក្រ​កែច្នៃ​ជល​ផល​ចំ​នួន​ ៤៥ ដោយ​ពលានុភាព​ជាង​ ២០០.០០០ តោន​/ឆ្នាំ​”។​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ផាម​វ៉ាន់​ទេវ អះ​អាង​៖ ភារ​កិច្ច​កសាង​បាក​លីវ​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផ្នែក​ឧស្សា​ហកម្ម​ បង្គា​ទូទាំង​ប្រ​ទេស​ គឺ​ជា​ភារ​កិច្ច​ការ​នយោ​បាយ​ដ៏​ធំ​ ដែល​បង្ហាញ​ពីការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ចំ​ពោះ​ខេត្ត​បាក​លីវ​។​ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​ក្នុង​ការ​រៀប​ចំ​ឡើង​វិញ​នូវ​ផ្នែក​កសិកម្ម​ កើន​ឡើង​រហ័ស​ទាំង​ទិន្ន​ផលនិង​បរិមាណ​ បង្កើន​គុណ​ភាព​និង​និរន្តរ​ភាព​ផ្សារ​ភ្ជាប់​នឹង​ការ​ច្នៃ​ ការ​លក់​ផលិត​ផល និង​ការ​ការ​ពារ​បរិស្ថាន​; ឆ្ពោះ​ទៅ​រក​ការ​បង្កើត​យីហោ​ “បង្គា​ជ្រះ​បាក​លីវ​”៕​ 

                               យ៉ីអា​ញ-ទីទុយ​   ​ 

ចែករំលែកអត្ថបទ