មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/05/2022 - 10:16

ជំរុញ​ទឹក​ចិត្ត​ផលិត​កសិកម្ម​តាម​ទិស​ដៅ​សរីរាង្គ​

ខេត្ត​បាក​លីវ​ កំ​ពុង​ជំរុញ​ទឹក​ចិត្ត​កសិករ​អនុវត្ត​ផលិត​កម្ម​តាម​បែប​សរីរាង្គ​ ដើម្បី​បង្កើត​បាន​ផលិត​ផល​សុវត្ថិ​ភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់​ និង​កាត់​បន្ថយ​ការ​ចំ​ណាយ​ក្នុង​ផលិត​កម្ម​។​

ទម្រង់​ “ស្រូវ​ក្រអូប​ - បង្គាជ្រះ​” នៅ​ខេត្ត​បាក​លីវ​។​  

បច្ចុប្បន្ន​ ខេត្ត​បាក​លីវ​មាន​ផ្ទៃ​ដី​ជាង​ ៤០.០០០ ហិក​តា​ អនុវត្ត​ទម្រង់​ផលិត​កម្ម​ “ស្រូវ​ក្រ​អូប​-បង្គា​ជ្រះ​”។​ តាម​ប្រ​សាសន៍​ លោក​ណុង​វ៉ាន់​ថាច់​ នាយក​សហ​ករណ៍​បា​ឌិញ​ ឃុំ​វិញ​ឡុក​ A ស្រុក​ហុង​យ៉ឹង ជាគំ​រូ​ក្នុង​ការ​អនុវត្ត​ទម្រង់​ផលិត​កម្ម​បង្គា-ស្រូវ​ លើ​ផ្ទៃ​ដី​ជាង​ ៣០០ ហិក​តា​ កសិករ​ភាគ​ច្រើន​ផលិត​ពូជ​ស្រូវ​ ST២៤ ST២៥ លើ​ផ្ទៃ​ដី​ចិញ្ចឹម​បង្គា។​ លោក​ណុង​វ៉ាន់​ថាច់​ ឱ្យ​ដឹង​៖ “សព្វ​ថ្ងៃ​សមាជិក​សហ​ករណ៍​ផលិត​ស្រូវ​តាម​ទិស​ដៅ​សរីរាង្គ​ មិន​បារម្ភ​អំ​ពី​ច្រក​ចេញ​ ដ្បិត​អី​ផលិត​ផលត្រូវ​បាន​ធានា​ម៉ៅ​ទិញ​។​ តម្លៃ​ស្រូវ​សរីរាង្គ​លក់​ខ្ពស់​ជាង​ ១៥-២០% បើ​ប្រៀប​នឹង​ស្រូវ​ធម្ម​តា​។​ ក្នុង​ដំណើរ​ការ​ផលិត​ស្រូវ​ សមាជិក​សហ​ករណ៍​បាន​ក្រុម​ហ៊ុន​ជំនួយ​ពូជ​ បច្ចេក​ទេស​និង​សម្ភារៈ​កសិកម្ម​។​ ក្រៅ​ពីប្រ​មូល​ផលស្រូវ​ សមា​ជិក​សហករណ៍​នៅ​ទាំង​មាន​ប្រ​ភព​ប្រាក់​ចំ​ណូល​ផ្ដើម​ពីចិញ្ចឹម​បង្គា​នាគ​ បង្កង​សាវ​ទាវ ម្ល៉ោះ​ហើយ​តាម​អ្នក​ណាក៏​សប្បាយ​​រីក​រាយ។​ ផ្ដើម​ពីនោះ​ សមាជិក​សហ​ករណ៍​លំ​នឹង​ចិត្ត​ផលិត​កម្ម​តាម​ទិស​ដៅ​សរីរាង្គ​ ធានា​បរិស្ថាន​ សុវត្ថិ​ភាព​ដល់​អ្នក​ប្រើ​ប្រាស់​”។​

រដូវ​ស្រូវ​ប្រាំងឆ្នាំ​ ២០២១-២០២២ ផ្នែក​កសិកម្ម​ខេត្ត​បាក​លីវ​ ផ្សព្វ​ផ្សាយ​អនុវត្ត​ពិសោធន៍​ ទម្រង់​ផលិត​ស្រូវ​ឈ្លាស​វៃ​តាម​ទិស​ដៅ​សរីរាង្គ​ សម​ស្រប​ជា​មួយ​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ម៉ៅ​ទិញ​ផលិត​ផល​លើ​ទ្រង់​ទ្រាយ​ ៣០០ ហិក​តា​នៅ​ខេត្ត​ភឿក​ឡុង​ ហ្វា​ប៊ិញ និង​វិញ​ឡើយ​។​ តាម​ប្រ​សាសន៍​លោក​ហ្វិញ​ក្វឹក​ខើយ ប្រ​ធាន​មជ្ឈ​មណ្ឌល​ជំរុញ​កសិកម្ម​ខេត្ត​បាក​លីវ​ ក្នុង​ដំណាក់​ការ​ផលិត​កម្ម​ សមាជិក​ក្នុង​ទម្រង់​បាន​ជំនួយ​ពូជ​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​តាម​បច្ចេក​វិទ្យា​ជីវ​សាស្រ្ត​។​ ឆ្លង​តាម​រយៈ​នោះ​ សឱ្យ​ឃើញ​ថា​ ប្រាក់​ចំ​ណាយ​ក្នុង​ផលិត​ថយ​ចុះ​ពី ១០-២០% ស្រូវ​មិន​សូវ​មាន​ជំងឺ​ ទិន្ន​ផល​សម្រេច​ពី ៦,៥ - ៧,៥ តោន​/ហិកតា​។​

លោក​ហ្វិញ​ក្វឹក​ខើយ បញ្ជាក់​៖ “កសិករ​ផលិត​ស្រូវ​តាម​ទិស​ដៅ​សរីរាង្គ​ បាន​ណែនាំ​ប្រើ​ប្រាស់​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ អនុវត្ត​វិធាន​ការ​ផលិត​ស្រូវ​មាន​ដូច​ “ ១ ត្រូវ​ ៥ បន្ថយ​”។​ អា​ស្រ័យ​ហេតុ​នោះ​ ប្រាក់​ចំ​ណាយ​ក្នុង​ការ​ផលិត​ បន្ថយ​ចុះ​ពី ៤-៥ លាន​ដុង​/ហិក​តា​ តម្លៃ​ស្រូវ​លក់​បាន​ថ្លៃ​ កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ កើន​ទាំង​ទិន្ន​ផល គុណ​ភាព​ និង​ប្រាក់​ចំ​ណេញ​។​ ការ​ផលិត​ស្រូវ​ឈ្លាស​វៃ​តាម​ទិស​ដៅ​សរីរាង្គ​ សម​ស្រប​ នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​គឺ​ឈាន​ឆ្ពោះ​ការ​ផលិត​កសិកម្ម​ជ្រះ​ ប្រ​កប​ដោយ​ចីរភាព​ដែល​ខេត្ត​បាក​លីវ​កំ​ពុង​ជំរុញ​ទឹក​ចិត្ត​កសិករ​អនុវត្ត​”៕​

                                 យ្វីអា​ញ់ - ថាច់​ធី

ចែករំលែកអត្ថបទ