23/05/2022 - 15:10

សហកា​របង្ក្រាប​មាន​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​

ពង្រីក​ស្នាដៃ​ដែល​សម្រេច​បាន​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជន​អន្តោ​ប្រ​វេសន៍​ខុស​ច្បាប់​ នគរ​បាល​ស្រុក​អាង​ភូ ខេត្ត​អាង​យ៉ាង​ បាន​ម្ចាស់​ការ​បង្កើន​កិច្ច​សហការ​ជា​មួយ​កង​កម្លាំង​សមត្ថ​កិច្ច​ទាំង​ឡាយ​ ផ្សព្វ​ផ្សា​យព្រម​ៗ​គ្នា​នូវ​វិធាន​ការ​មុខ​ជំនាញ​ ប្តេជ្ញា​តស៊ូ​បង្ការ​ប្រ​ឆាំង​នឹង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ដើម្បី​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្រ្ត​។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូហោយ​ ស្រុក​អាង​ភូបាន​ប្រ​ទះ​ឃើញ​ និង​ចាប់​ខ្លួន​មុខ​សញ្ញា​ឆ្លង​ដែន​ខុស​ច្បាប់​ប្រ​ដាប់​ដោយ​អា​វុធ​។​

ក្នុងត្រី​មាស​ទីមួយ​ ឆ្នាំ​២០២២ គិត​ដោយ​ឡែក​តែស្រុក​អាង​ភូ ខេត្ត​អាង​យ៉ាង​ គឺ​នគរ​បាល​ស្រុក​រួម​នឹង​កង​កម្លាំង​សមត្ថ​កិច្ច​ទាំង​ឡាយ​បាន​ប្រ​ទះ​ឃើញ​ ១១៦ ករណី​ ដែល​ពាក់​ព័ន្ធ​នឹង​មុខ​សញ្ញា​ ៥៣៨ នាក់​ត្រូវ​ផាក​ពិន័យ​ផ្នែក​រដ្ឋ​បាល​ និង​កាត់​ទោស​ចំ​នួន​ ៤ ករណី​ ដែល​ពាក់​ព័ន្ធ​នឹង​មុខ​សញ្ញា​ ១២ នាក់​ ចំ​ពោះ​សកម្ម​ភាព​ធ្វើ​មេខ្យល់​នាំ​អ្នក​ដទៃ​ចេញ​ក្រៅ​ប្រ​ទេស​ខុស​ច្បាប់​។​ លោក​វរសេនីយ៍ឯក​បម្រុង​ ហ្វិញ​វ៉ាន់​ញើ អនុ​ប្រ​ធាន​នគរ​បាល​ស្រុក​អាង​ភូ ខេត្ត​អាង​យ៉ាង​ មាន​ប្រ​សាសន៍​៖ “មុខ​សញ្ញា​នៅ​ប្រ​ទេស​កម្ពុជា​ បាន​បង្កើត​បណ្តាញ​ទំ​នាក់​ទំ​នង​សង្គម​ ដូច​ជា​ Zalo, Facebook, WeChat បន្ទាប់​មក​បង្ហោះ​ព័ត៌​មាន​ស្វែង​រក​មនុស្ស​ដែល​មាន​តម្រូវ​ការ​ការ​ងារ​ធ្វើ​ ឆ្លង​ទៅ​ប្រ​ទេស​កម្ពុជា​ ធ្វើ​ការ​ដោយ​ប្រាក់​បៀវត្សរ៍​ខ្ពស់​ ដើម្បី​ទាក់​ទាញ​មនុស្ស​ដែល​ឆាប់​ជឿ ឬ​មិន​ដឹង​មក​អាង​ភូ ដើម្បី​នាំ​ឆ្លង​ទៅ​កម្ពុជា​។​ ទន្ទឹម​នឹង​នោះ​ ដើម្បី​ចេញ​ក្រៅ​ប្រ​ទេស​បាន​ងាយ​ស្រួល​ មុខ​សញ្ញា​នៅ​កម្ពុជា​តែង​មាន​ការ​ទំ​នាក់​ទំ​នង​ជាមួយ​មុខ​សញ្ញា​នៅ​ស្រុក​អាង​ភូ ដើម្បី​ពេល​មាន​មនុស្ស​មក​ពី​កន្លែង​ផ្សេង​ មុខ​សញ្ញា​នៅ​អាង​ភូនឹង​ទទួល​ ហើយ​នាំ​ទៅ​ផ្ទះ​សំ​ណាក់​លាក់​ខ្លួន​ ឆ្លៀត​ឱកាស​ពេល​មិន​ឃើញ​កង​កម្លាំង​សមត្ថ​កិច្ច​ ពួក​គេនឹង​នាំ​អ្នក​ទាំង​នោះ​ឆ្លង​ទៅ​កម្ពុជា​”។​

 ​ តុលា​ការ​កាត់​ក្តី​មុខ​សញ្ញា​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​។​

ដោយ​ម្ចាស់​ការ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ រយៈ​ពេល​កន្លង​ នគរ​បាល​ស្រុក​អាង​ភូ បាន​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ ពិសេស​ គឺ​ប្រ​ជា​ជន​ដែល​រស់​នៅ​តំ​បន់​ព្រំ​ដែន​ អំ​ពី​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ធ្វើ​មេខ្យល់​ នាំ​អ្នក​ដទៃ​ឆ្លង​ដែន​ខុស​ច្បាប់​ និង​ដាក់​ទណ្ឌ​កម្ម​ចំ​ពោះ​ទង្វើ​ទាំង​នេះ​។​ រួម​ទាំង​វិធី​ល្បិចកល និង​ផល​វិបាក​នៃ​ការ​រៀប​ចំ​ធ្វើ​មេខ្យល់​នាំ​អ្នក​ដទៃ​ឆ្លង​ដែន​ខុស​ច្បាប់​។​ល។​ ផ្តើម​ពី​វគ្គ​ឃោស​នា​មាន​ប្រ​សិទ្ធ​ភាព​ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។​ លោក​អេ​យ៉ូប ប្រ​ជា​ជន​ម្នាក់​នៅ​ឃុំ​ញើង​ហោយ​ ស្រុក​អាង​ភូ ខេត្ត​អាង​យ៉ាង​ បាន​ចែក​រំលែក​៖ “ខ្ញុំ​នឹង​ទៅ​ឃោស​នា​ដល់​បង​ប្អូន​ជន​ជាតិ​ចាមយើង​ខ្ញុំ​ ថា​បើ​ទៅ​ធ្វើ​ការ​ឆ្ងាយ​ ឬ​ត្រឡប់​មក​ពី​កម្ពុជា​ ត្រូវ​តែធ្វើ​ដំណើរ​តាម​ច្រក​ព្រំ​ដែន​ត្រឹម​ត្រូវ​”។​

លោក​វរសេនីយ៍​ទោ ផាម​វ៉ាន់​ផុង អនុ​ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូ​ហោយ​ កង​ទ័ព​ការ​ពារព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ មាន​ប្រ​សាសន៍​៖ “នៅ​ពេល​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ COVID-១៩ មាន​ភាព​ស្មុគ​ស្មាញ​ កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ និយាយ​រួម​ និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូហោយ​និយាយ​ដោយ​ឡែក​ តែង​រៀប​ចំ​សហការ​ជា​មួយ​កង​កម្លាំង​ឯទៀត​ ដើម្បី​ដើរ​ល្បាត​ការ​ពារ​រឹង​មាំព្រំ​ដែន”៕​      

                         យោតាម​ទំ​ព័រ​ព័ត៌​មាន​អេឡិច​ត្រូនិចខេត្ត​អា​ង​យ៉ាង​- បកប្រែ៖ សុផន ​ 

 

ចែករំលែកអត្ថបទ