កាលពីថ្ងៃទី ១៤/១០/២០២១ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ១៧១៩/QĐ-TTg ផ្តល់សច្ចានុម័តិកម្មវិធីទិសដៅជាតិ ដំណាក់កាល I ៖ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ ក្នុងតួនាទីជាស្ថាប័នប្រចាំការកម្មវិធីទិសដៅជាតិ គណៈកម្មាធិការជនជាតិ បានផ្សព្វផ្សាយនូវវិធានការព្រមៗគ្នា ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត ដើម្បីអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី បង្កជាកម្លាំងចលករ រួមចំណែកជំរុញសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
កម្មវិធីទិសដៅជាតិនឹងបង្កជាកម្លាំងចលករ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ព្រមទាំងអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណី។
កម្មវិធីទិសដៅជាតិ គឺជាសេចក្តីសម្រេចគោលនយោបាយមួយប្រកបដោយលក្ខណៈប្រវត្តិសាស្រ្ត។ ជាលើកដំបូងដែលរដ្ឋសភា រដ្ឋាភិបាល បានចេញសេចក្តីសម្រេចវិនិយោគនូវកម្មវិធីមួយដោយឡែកដល់តំបន់ជនជាតិភាគតិច ដោយមានប្រភពកម្លាំងធំបំផុតតាំងពីមុនរហូតមក។ ក្នុងដំណាក់កាល I របស់កម្មវិធី ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ រដ្ឋសភាបានផ្តល់សច្ចានុម័តិ និងប្រគល់ជូនរដ្ឋាភិបាលពិនិត្យថ្លឹងថ្លែង បែងចែកប្រភពទុន កម្រិតទាបបំផុតដល់កម្មវិធីដោយទឹកប្រាក់ជាង ១៣៧ ពាន់ពាន់លានដុង។ នេះគឺជាវិធានការសំខាន់ដើម្បីសម្រេចទិសដៅរបស់គម្រោង រួមនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដែលរដ្ឋសភាបានផ្តល់សច្ចានុម័តិ នៅក្នុងសេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩ /QH១៤។
ដើម្បីផ្សព្វផ្សាយកម្មវិធីទិសដៅជាតិសម្រេចប្រសិទ្ធភាព មានកម្មវិធីពិភាក្សាការងារនិងការចុះហត្ថលេខាលើកម្មវិធីសហការជាច្រើន រវាងគណៈកម្មាធិការជនជាតិជាមួយនឹងក្រសួង ផ្នែកនានា ត្រូវបានរៀបចំឡើង។ នៅក្នុងកម្មវិធីពិភាក្សាការងារជាមួយនឹងក្រសួង ផ្នែក ភូមិភាគ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡិន តែងគូសបញ្ជាក់ពីការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយនិងប្រជាជន ដើម្បីកម្មវិធីទិសដៅជាតិបានចូលទៅក្នុងជីវភាព។
តាមការគ្រោងទុក ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការប្រចាំការនៃរដ្ឋសភា នឹងធ្វើការប្រជុំអនុម័តិការបែងចែកទុនដល់កម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល I ៖ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ យោងលើមូលដ្ឋាននោះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល នឹងចុះហត្ថលេខាលើសេចក្តីសម្រេចបែងចែកទុន គណៈកម្មាធិការជនជាតិប្រកាសដាក់ចេញសារាចរណែនាំការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ។
អំណះអំណាងការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡិន បញ្ជាក់៖ ការផ្សព្វផ្សាយកម្មវិធីទិសដៅជាតិ គឺជាភារកិច្ចសំខាន់បំផុត ធំបំផុតក្នុងឆ្នាំ ២០២២ របស់គណៈកម្មាធិការជនជាតិ នាយកដ្ឋាន អង្គភាពនានា ត្រូវតែប្រមូលផ្តុំប្រភពកម្លាំង បង្កើនកិច្ចសហការរវៀសរវៃ ច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយ; ព្រមទាំងផ្សព្វផ្សាយឱ្យបានរួចរាល់កិច្ចការទាំងឡាយ ដើម្បីដំណាច់ឆ្នាំ ២០២២ នេះ គ្មាននៅបញ្ហាដែលជំពាក់ជំពិនទៀត។
ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ការចូលប្រតិបត្តិការយ៉ាងស្វិតស្វាញរបស់គណៈកម្មាធិការជនជាតិ ដែលជាស្ថាប័នប្រចាំការ យើងជឿជាក់ថា កម្មវិធីទិសដៅជាតិនឹងពង្រីកបាននូវប្រសិទ្ធភាព បង្កជាកម្លាំងចលករដ៏ធំធេង រួមចំណែកលើកកម្ពស់ជីវភាពសេដ្ឋកិច្ច វប្បធម៌សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ៕
យោង៖ baodantoc.vn-ប្រែសម្រួល៖ វិមាន