* វិស្វករ លឺវថាយភី ដំណាក់ដាំដុះនិងការពាររុក្ខជាតិក្រុងរ៉ាច់យ៉ា ខេត្តគៀងយ៉ាង
ស្រូវរដូវប្រាំង ឆ្នាំ ២០២១-២០២២ ដំណាក់ដាំដុះនិងការពាររុក្ខជាតិក្រុងរ៉ាច់យ៉ា ខេត្តគៀងយ៉ាង បានសហការជាមួយនឹងការិយាល័យសេដ្ឋកិច្ចក្រុងរ៉ាច់យ៉ា និងគណៈកម្មាធិការប្រជាជនឃុំភីថុង រៀបចំវគ្គហ្វឹកហ្វឺន កម្មវិធីចម្រុះក្នុងការគ្រប់គ្រងសត្វចង្រៃលើស្រូវ (IPM) ដល់កសិករចំនួន ៣៣ នាក់។ រយៈពេលហ្វឹកហ្វឺនវិធីសាស្រ្ត IPM ចាប់តាំងពីពេលសាបព្រោះរហូតដល់ប្រមូលផល។
កសិករធ្វើការពិនិត្យជីវបរិស្ថានវាលស្រែរៀងរាល់សប្តាហ៍។
រៀងរាល់សប្តាហ៍ គ្រូឧទ្ទេសក៍និងសិក្ខាកាម តែងចុះទៅពិនិត្យជីវបរិស្ថានលើវាលស្រែ (វាស់កម្ពស់ដើមស្រូវ រាប់ចំនួនពន្លក ស្ទង់កម្រិតទឹក កំណត់ត្រាស្ថានភាពជំងឺ ដង្កូវក្រានិងសត្វល្អិត មានប្រយោជន៍។ល។)។ ទន្ទឹមនឹងនោះ ធ្វើការផ្លាស់ប្ដូរពិភាក្សាលើបធានបទនៃការវិភាគសរីរសាស្រ្តនៃដំណាំស្រូវឋិតក្នុងដំណាក់កាលសំណាបបែកគុម្ព បង្ហើមល្បាច។ល។ ប្រការនេះ បានជួយកសិករយល់ដឹងបន្ថែមពីសារធាតុ ចិញ្ចឹមយល់ដឹងពីសត្វល្អិតចង្រៃ ស្របទៅតាមដំណាក់កាលលូតលាស់របស់ស្រូវ។ កសិករ ចូលរួមវគ្គហ្វឹកហ្វឺននៅទាំងបានសិក្សាបធានបទអំពីឫសនិងចរន្តនាំ; វិធានការចម្រុះក្នុងការគ្រប់គ្រងចំពោះសត្វកណ្តុរ; ការរង់ផលប៉ះពាល់នៃថ្នាំកម្ចាត់សត្វល្អិតដល់សត្វល្អិតមានប្រយោជន៍; ចំណងទំនាក់ទំនងរវាងសត្វល្អិតមានប្រយោជន៍និងសត្វល្អិតចង្រៃ។ល។ ក្រៅពីនោះ សិក្ខាកាមនៅទាំងអនុវត្តការចិញ្ចឹមមមាចត្នោត ដង្កូវមូរស្លឹក។ល។ ជួយឱ្យកសិករកំណត់ដឹងពីលក្ខណៈប្រភេទ និងការបំផ្លិចបំផ្លាញរបស់សត្វល្អិត ដើម្បីមានវិធានការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព។
កសិកររួមគ្នាពិភាក្សាអំពីបញ្ហាសត្វល្អិតចង្រៃលើវាលស្រែបន្ទាប់ពីធ្វើការពិនិត្យជីវបរិស្ថាន។
របាយការណ៍ប្រៀបធៀបប្រសិទ្ធភាពសេដ្ឋកិច្ចរវាងស្រែប្រើប្រាស់វិធីសាស្រ្ត IPM និងស្រែមិនប្រើប្រាស់វិធីសាស្រ្ត IPM បង្ហាញឱ្យឃើញថា ស្រែប្រើប្រាស់វិធីសាស្រ្ត IPM កាត់បន្ថយពូជចំនួន ៣០ គីឡូក្រាម/ហិកតា (ស្រែ IPM សាបព្រោះចំនួន ១២០ គីឡូក្រាម/ហិកតា ស្រែធ្វើតាមទម្លាប់កសិករសាបព្រោះ ១៥០ គីឡូក្រាម/ហិកតា; កាត់បន្ថយជីចំនួន ៤៧ គីឡូក្រាម/ហិកតា (ស្រែ IPM ប្រើប្រាស់៖ ជីអាស្សូតចំនួន ៨០ គីឡូក្រាម/ហិកតា-DAP ចំនួន ១៤៨ គីឡូក្រាម-កាលស្យូម ចំនួន ៦០ គីឡូក្រាម; ស្រែធ្វើតាមទម្លាប់កសិករប្រើប្រាស់៖ ជីអាស្សូតចំនួន ៩០ គីឡូក្រាម/ហិកតា-DAP ចំនួន ១៦៥ គីឡូក្រាម-កាលស្យូមចំនួន ៨០ គីឡូក្រាម)។ ហេតុនោះ ប្រិតសំចៃបានជាង ៩០០.០០០ ដុង។ ទម្រង់ IPM មិនប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតពេញមួយរដូវកាល គ្រាន់តែប្រើថ្នាំការពាររុក្ខជាតិដើម្បីកម្ចាត់ជំងឺចំនួន ៤ លើក ខណៈពេលស្រែមិនប្រើប្រាស់វិធីសាស្រ្ត IPM អាចប្រើប្រាស់ថ្នាំការពាររុក្ខជាតិដល់ទៅ ៦ លើក។ ការកាត់បន្ថយចំនួន ដងក្នុងការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ មិនត្រឹមតែជួយកសិករកាត់បន្ថយដើមទុនប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយកម្លាំងពលកម្ម ការពារជីវបរិស្ថានវាលស្រែ ពិសេសកសិករមានសុវត្ថិភាព សុខភាពល្អ។ល។ អំពីទិន្នផល ស្រែប្រើប្រាស់វិធីសាស្រ្ត IPM ផ្ដល់ផលខ្ពស់ជាងស្រែមិនប្រើប្រាស់វិធីសាស្រ្ត IPM គឺ ០,៨ តោន/ហិកតា (ស្រូវសើមស្រែ IPM គឺ ៨,៥ តោន/ហិកតា និងស្រែមិនប្រើប្រាស់វិធីសាស្រ្ត IPM គឺ ៧,៧ តោន/ហិក តា)។ ផ្តើមពីការខុសគ្នារវាងស្រែប្រើប្រាស់វិធីសាស្រ្ត IPM និងស្រែមិនប្រើប្រាស់វិធីសាស្រ្ត IPM ។ ស្រែប្រើប្រាស់វិធីសាស្រ្ត IPM នាំមកប្រាក់ចំណេញខ្ពស់ជាងស្រែមិនប្រើប្រាស់វិធីសាស្រ្ត IPM ជិត៧,៧លានដុង/ហិកតា ។ល។
វគ្គហ្វឹកហ្វឺនវិធីសាស្រ្ត IPM រួមចំណែកលើកកម្ពស់ការយល់ដឹង ផ្ដល់ចំណេះដឹងជូនកសិករ ជាពិសេសគឺកសិករនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនរួមជាតិភាគតិចអំពីចំណេះដឹង បំណិនចាំបាច់ ដើម្បីប្រើប្រាស់ផលិតផលកសិកម្មថ្លៃដើម ក្នុងនោះ មានថ្នាំការពាររុក្ខជាតិ ប្រើប្រាស់ជីត្រូវតាមរបៀបជួយបង្កើនតម្លៃកសិផល៕
ប្រែសម្រួល៖ មុនី