ដោយបានការយកចិត្តទុកដាក់ណែនាំ ឧបត្ថម្ភយ៉ាងសកម្មរបស់ផ្នែកកសិកម្មក្រុងកឹងធើ និងភូមិភាគនានា កសិករនៅតែគ្រប់គ្រងជំងឺ ដង្កូវក្រាបានល្អ និងកាត់បន្ថយកម្រិតខ្ពស់បំផុតការបាញ់ថ្នាំការពាររុក្ខជាតិនៅរដូវស្រូវដើមឆ្នាំ ២០២២ ។
ស្រូវរដូវដើមឆ្នាំរបស់លោក ង្វៀងយ័ញយុង នៅស្រុកកើ-ដ លូតលាស់ល្អ។
បងត្រឹងវ៉ាន់ភូវ ស្នាក់នៅភូមិថាញ់ស្វឹង ឃុំថាញ់ភូ ស្រុកកើ-ដ មានផ្ទៃដីផលិតពូជស្រូវ OM១៨ ចំនួន ២,៥ ហិកតា សព្វថ្ងៃ ស្រូវបានជាង ៥០ ថ្ងៃហើយ តែមិនទាន់បាញ់ថ្នាំការពាររុក្ខជាតិម្តងណាឡើយ។ បងភូវឱ្យដឹង៖ “ខ្ញុំអនុវត្តកាត់បន្ថយបរិមាណពូជ អនុវត្តបច្ចេកទេស “ ៣ បន្ថយ ៣ បង្កើន” “១ចាំបាច់ ៥បន្ថយ” បូមទឹកឱ្យលិចនិងបង្ហូតគោកឆ្លាស់គ្នា មិនបាញ់ថ្នាំការពាររុក្ខជាតិពេលស្រូវមិនទាន់បាន ៤០ ថ្ងៃ ក្រោយពីពង្រោះតាមការផ្តល់អនុសាសន៍របស់ផ្នែកកសិកម្ម។ ទន្ទឹមនឹងនោះ ត្រូវរវាំងស្រែជាប្រចាំ គិតកម្រិតដង្កូវក្រា និងអត្រាកើតជំងឺ ប្រសិនបើនៅក្រោមកម្រិតមិនបង្កឱ្យខូចខាត គឺមិនចាំបាច់បាញ់ថ្នាំទេ។ រដូវស្រូវនេះ ខ្ញុំក៏បានផ្នែកកសិកម្មស្រុកណែនាំអនុវត្តទម្រង់ផលិតស្រូវ ជឿនលឿនតាមទិសដៅសុវត្ថិភាព ចីរភាព ម្ល៉ោះហើយមានលក្ខណៈកៀកជិតនិងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនព្រមៗគ្នា ធ្វើយ៉ាងណាដើម្បីការបង្កបង្កើនផលស្រូវចំណាយតិចសុវត្ថិភាព ហើយជិតស្និទ្ធនឹងបរិស្ថាន។ ទន្ទឹមនឹងនោះ ខ្ញុំក៏ម្ចាស់ការជ្រើសរើសទិញប្រភេទជីមានគុណភាពល្អ តម្លៃសមរម្យ ជំនួសប្រភេទជីដែលមានតម្លៃខ្ពស់ពេក ដើម្បីកាត់បន្ថយការចំណាយក្នុងផលិតកម្ម”។
តាមប្រសាសន៍ លោកង្វៀងយ័ញយុង នៅឃុំថាញ់ភូ ស្រុកកើ-ដ ស្រូវរដូវដើមឆ្នាំគាត់ពង្រោះពូជ OM៥៤៥១ លើផ្ទៃដី ៤ ហិកតា សព្វថ្ងៃបានជាង ៥០ ថ្ងៃហើយ ប៉ុន្តែមិនបាញ់ថ្នាំកម្ចាត់ដង្កូវក្រាម្តងណាឡើយ។ រយៈពេលកន្លង ទោះជាប្រទះឃើញដង្កូវមូរស្លឹករប៉េះរប៉ោះនិងបាតុភូតស្រូវពុលសរីរាង្គ ប៉ុន្តែអាស្រ័យការណែនាំផ្តល់អនុសាសន៍របស់ផ្នែកកសិកម្ម និងកម្មាភិបាលជំរុញកសិកម្ម ម្ល៉ោះហើយពេលអនុវត្តវិធានការបច្ចេកទេសបង្ការ ទប់ស្កាត់ គ្រប់គ្រងជំងឺបំផ្លាញ គឺមិនទាន់ប្រើប្រាស់ថ្នាំគីមីឡើយ។ អាស្រ័យចូលរួមទម្រង់វាលស្រែធំ និងអនុវត្តការបង្កបង្កើនផលស្រូវតាមទិសដៅសុវត្ថិភាព ចីរភាព ស្រែរបស់គាត់ក៏បាន អាជីវកម្មចុះកិច្ចសន្យាធានាទិញតាំងពីដើមរដូវ មិនបារម្ភពីច្រកចេញឡើយ។
ចំពោះមុខស្ថានភាពផលិតកម្មមានភាពមិនអំណោយផលច្រើន រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងផ្នែកសមត្ថកិច្ចក្រុងបានសកម្មឧបត្ថម្ភកសិករអនុវត្តនូវវិធានការដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មនិងកាត់បន្ថយហានិភ័យអាចកើតមានឡើង។ ចាប់តាំងពីដើមរដូវ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ ក៏បានម្ចាស់ការណែនាំ និងផ្តល់អនុសាសន៍ដើម្បីផ្នែកកសិកម្មភូមិភាគនានា និងកសិករម្ចាស់ការបន្សាំជាមួយនឹងលក្ខណៈផលិតមិនអំណោយផល។ ពិសេស យកចិត្តទុកដាក់អនុវត្តនូវកញ្ចប់បច្ចេកទេស “ ៣ បន្ថយ ៣ បង្កើន” និង “១ចាំបាច់ ៥ បន្ថយ” ប្រិតសំចៃទឹកបច្ចេកវិទ្យា ជីវបរិស្ថានផលិតកម្ម និងប្រើប្រាស់នូវផលិតផលជីវសាស្រ្តក្នុងការគ្រប់គ្រងដង្កូវក្រា។ល។ ជាពិសេស ក្នុងស្ថានភាពក្តៅខ្លាំងនិងភ្លៀងកក់ខែ តែងជួបប្រទះជារឿយៗ ងាយនឹងប៉ះពាល់ដល់ស្រូវក្នុងដំណាក់កាលធ្វើបង្ហើម ពេលស្រូវល្បាចងាយនឹងបណ្តាលឱ្យកើតជំងឺឆេះស្លឹក ។ល។ ប្រយ័ត្នក្នុងការប្រើប្រាស់ជីឱ្យមានតុល្យភាព ប្រិតសំចៃ ប្រសិទ្ធភាព ចៀសវាងព្រាចជីលើសនាំឱ្យបង់កម្រៃផលិតកម្ម បំផុតគឺក្នុងបរិបទដែលតម្លៃជីកំពុងកើនថ្លៃខ្ពស់៕
ខាញ់ទ្រុង-វិមាន