មានការមោះមុតអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតស្រូវ ពិសេសគឺពូជស្រូវក្រអូប ST លោកឡឹមហុង នៅភូមិតាអ៊ុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង ក្លាយជាអ្នកមាន។
លោកឡឹមហុង (ខាងស្តាំ) ស្វែងយល់ពីបច្ចេកទេសផលិតស្រូវលើប្រព័ន្ធអីុនធឺណែត។
កាលនោះ រៀបការរួច លោកឡឹមហុង បានឪពុកម្តាយចែកដីស្រែឱ្យ ១០ កុង។ ដោយសារដំណាក់កាលនោះ ប្រព័ន្ធធារាសាស្រ្តពុំទាន់បានស្រួលប្រួល ដីជ្រាបជាតិប្រៃ ដូច្នេះ ការធ្វើស្រែទទួលបានទិន្នផលទាប។ ឆ្នាំ ១៩៩៨ គាត់បានកម្មាភិបាលជំរុញកសិកម្ម ខេត្តណែនាំបច្ចេកទេសផលិតពូជស្រូវ ST ។ ឆ្នាំដំបូង ទិន្នផលនិងតម្លៃស្រូវ ST ខ្ពស់ជាងស្រូវធម្មតាពី ១.០០០-២.០០០ ដុង/គីឡូក្រាម ឃើញបានចំណេញច្រើនជាង ម៉្លោះហើយលោកឡឹមហុង ក៏ផលិតពូជស្រូវនេះរហូតមកទល់នឹងបច្ចុប្បន្ន។ លោកហុង ឱ្យដឹង៖ “ពីមុន ស្រុកស្រែនៅជួបការលំបាកច្រើន ដូច្នេះ ក្រៅពីធ្វើស្រែ ខ្ញុំទិញម៉ាស៊ីនកិនអង្ករលក់និងធ្វើសេវាកម្ម។ ប្តីប្រពន្ធខ្ញុំនៅទាំងដាំដំណាំ ចិញ្ចឹមជ្រូកនិងលក់ដូរកំប៉ិកកំប៉ុក ដើម្បីរកប្រាក់ចំណូលបន្ថែម។ ប្រាក់សន្សែសន្សំបានប៉ុន្មាន ខ្ញុំទុកសម្រាប់ទិញដីស្រែ។ ពីព្រោះខ្ញុំគិតថានៅជនបទមានដីស្រែច្រើន ទើបអាចធ្វើមានឆាប់រហ័ស។ ចេះគិតគូរ ស៊ូទ្រាំលំបាកធ្វើការរកស៊ី ចាយវាយប្រិតសំចៃ សន្សែសន្សំទិញដីស្រែម្តងបួនប្រាំកុង រហូតមកទល់ពេលនេះ លោកហុងមានដីស្រែជាង ១០ ហិក តា។
លោកឡឹមហុង (ខាងឆ្វេង) ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ដោយមានស្នាដៃច្រើនរួមចំណែកក្នុងការកសាងជនបទថ្មីកម្រិតខ្ពស់។
លោកហុង បានវិនិយោគទិញត្រាក់ទ័រម៉ាស៊ីនកាត់ស្រូវ ម៉្លោះហើយ ក្រៅពីធ្វើស្រែផ្ទះ គាត់នៅទាំងធ្វើសេវាកម្ម ដើម្បីបង្កើនប្រាក់ចំណូល។ រយៈពេលជាច្រើនឆ្នាំមកនេះ គាត់ផលិតពូជស្រូវ ST ពិសេស គឺពូជ ST៥ និងពូជ ST២៤ សម្រេចទិន្នផលជាង ៨ តោន/ហិកតា។ មិនត្រឹមតែធ្វើមានសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ លោកហុង នៅទាំងចលនានិងណែនាំបច្ចេកទេសដល់មាមីងកសិករជាច្រើនផលិតពូជស្រូវ ST ដើម្បីចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។ ពិសេស លោកហុង បានបង្កើតសហករណ៍ ១-៥ និងរូបលោកធ្វើជានាយក។ សហករណ៍បានចុះកិច្ចសន្យាជាមួយអាជីវកម្ម ដើម្បីប្រមូលទិញស្រូវសើមឱ្យសមាជិក។ លោកឡឹមហ៊ុម សមាជិកសហករណ៍ ឱ្យដឹង៖ “អាស្រ័យបានបងឡឹមហុង ចលនាខ្ញុំចូលសហករណ៍ទើបខ្ញុំចេះ បច្ចេកទេសផលិតស្រូវអតិផល ST ចុះជូពព្រមៗ គ្នា សម្រេចទិន្នផលខ្ពស់។ ប្រមូលផលស្រូវ បានអាជីវកម្មចូលទិញដល់កន្លែង ខ្ញុំស្ងប់ចិត្តផលិតស្រូវ។ បច្ចុប្បន្ន ផ្តើមពីការផលិតពូជស្រូវ អតិផល ST បានជួយគ្រួសារខ្ញុំមានជីវភាពធូរធារ”។
លោកឡឹមហុង នៅទាំងវិនិយោគកសាងឡសម្ងួតស្រូវ ឃ្លាំងស្តុកស្រូវចំណុះជាង ១០០ តោន។ ការងារនៅគ្រួសារលោកឡឹមហុង តម្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួន ១៤ នាក់ ដូច្នេះពួកគាត់មានការងារធ្វើនិងរកបានប្រាក់ចំណូលលំនឹង។ លោកឡឹមហុង ឱ្យដឹង៖ “ផលិតស្រូវសំខាន់គឺចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ចាប់យកទីផ្សារជ្រើសរើសពូជស្រូវសមស្របនិងចងសម្ព័ន្ធជាមួយអាជីវកម្មរកច្រកចេញលំនឹង។ ខ្ញុំបានចុះកិច្ចសន្យាជាមួយអាជីវកម្មហូក្វាងកួ ដូច្នេះមានច្រកចេញលំនឹង។ បច្ចុប្បន្ន ចំណូលមធ្យមភាគរបស់គ្រួសារខ្ញុំប្រមាណ ១,៥ ពាន់លានដុង/ឆ្នាំ”៕
យ្វីអាញ-មុនី