|
ភឿកហ្វាងអតីតអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ |
តំបន់វាលរាបទន្លេគឺវឡុង បច្ចុប្បន្នមានជនជាតិភាគតិចប្រមាណ ១.៤ លាននាក់ ស្រូបអត្រា ១០% នៃជនជាតិភាគតិចក្នុងទូទាំងប្រទេស។ ក្នុងនោះ ជនជាតិខ្មែរស្រូបអត្រាជិត ៩០% ។ ប៉ុន្មានឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ មានគោលការណ៍ជាច្រើនស្តីពីការងារជនជាតិ និងគោលនយោបាយជនជាតិ ត្រូវបានផ្សព្វផ្សាយទូលំទូលាយបង្គួរ គ្របដណ្តប់លើគ្រប់ភូមិភាគ គ្រប់វិស័យជាជំហានៗ បានប្រកៀកជិតនឹងភាពជាក់ស្តែងនៃជីវភាព។
យោងតាមទិន្នន័យរបស់នាយកដ្ឋានភូមិភាគ III និងស្ថាប័នសមត្ថកិច្ច ដំណាក់កាល ២០១៦-២០២០ អាស្រ័យ អនុវត្តព្រមៗគ្នា ផ្គួបផ្សំជាមួយនឹងកម្មវិធី គម្រោង គោលនយោបាយជនជាតិ ក្រោយពី ៥ ឆ្នាំអនុវត្តបានវិនិយោគរាប់សិបពាន់លានដុង តំបន់តីណាមបូសម្រេចបានសមិទ្ធផលជាច្រើន។ គ្រួសារក្រីក្រនៅឆ្នាំ ២០១៦ មានចំនួន ៨០.៥៧៥ គ្រួសារ (ស្មើនឹង ២៣.៤៥% នៃគ្រួសារជនជាតិភាគតិច) មកដល់ចុងឆ្នាំ ២០២០ កាត់បន្ថយចុះនៅ១៩.៨១២ គ្រួសារ ស្មើនឹង ៥,៥៥%។ មធ្យមភាគរៀងរាល់ឆ្នាំ កាត់បន្ថយប្រមាណ ១៥.០០០ គ្រួសារ ជាមួយនឹងអត្រាកាត់បន្ថយជាមធ្យម ពី ៣-៤% ក្នុងមួយឆ្នាំ។ ក្នុងតំបន់មាន ៥៩ ឃុំ ២៩៥ ភូមិ បានសម្រេចទិសដៅនៃកម្មវិធី ១៣៥ មានឃុំមួយចំនួនបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។ បច្ចុប្បន្ន នៅ ៥០ ឃុំ ១២២ ភូមិ ឋិតក្នុងក្របខណ្ឌលំបាកខ្លាំង (បន្តអនុវត្តកម្មវិធី ១៣៥ សព្វថ្ងៃជាកម្មវិធីទិសដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ) ដំណាក់កាល ២០២១ – ២០២៥។ ចំនួនសិស្សជនជាតិភាគតិចនៅគ្រប់កម្រិតរក្សាបានជាង ២៤០.០០០ នាក់ និងនិស្សិតប្រមាណ ៥.០០០ នាក់ ក្នុងឆ្នាំសិក្សា (ដោយឡែកសកលវិទ្យាល័យកឹងធើមាននិស្សិតជាង ៣.០០០ នាក់)។ ទូទាំងតំបន់មានសាលាជនជាតិអន្តេវាសិកចំនួន ៣៤ សាលា (មាន ៩ សាលាខេត្ត និង ២៥ សាលាស្រុក) ដោយមានសិស្សប្រមាណ ១០.០០០ នាក់ក្នុងឆ្នាំសិក្សា (មធ្យមភាគកើនប្រមាណពី ២០០ – ៣០០ នាក់ក្នុងឆ្នាំសិក្សា)។ គ្រួសារក្រីក្រជាជនជាតិភាគតិច និងជនរួមជាតិដែលរស់នៅតាមឃុំ ភូមិលំបាកខ្លាំង ទាំងអស់សុទ្ធតែបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល។ អត្រាគ្រួសារដែលមានអគ្គិសនី ទឹកស្អាតប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង មានគ្រួសារជាច្រើនបានឧបត្ថម្ភ សង់លំនៅឋាន ដីបង្កបង្កើនផល បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ...។
សម្រេចបានសមិទ្ធផលដូចខាងលើ បានបញ្ជាក់ពីភាពត្រឹមត្រូវនៃគោលការណ៍ គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ ការចូលរួមប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយទាំងមូលនៅគ្រប់កម្រិតក្នុងការអនុវត្តគោលនយោបាយជនជាតិ និងការខិតខំឈានឡើងរបស់ប្រជាជន។ ថ្វីដ្បិតតែដូច្នោះ លទ្ធផលដែលសម្រេចបាននៅតែមិនស្ថិរភាព មិនស័កិ្តសមនឹងសក្តានុភាព ឧត្តមភាពនៃតំបន់យន្តការនិងគោលនយោបាយមួយចំនួនគ្មាននៅសមស្រប មិនទាន់បានកែតម្រូវ។ ស្ថានភាពជាក់ស្តែងនៅតំបន់ជនជាតិភាគតិចនៅតែប្រឈមមុខនឹងការលំបាក និងខ្វះខាតជាច្រើន។ ដោយចំណុចចាប់ផ្តើមទាប ការបែងចែកមាននិងក្រខ្ពស់ លទ្ធផលកាត់បន្ថយភាពក្រីក្រមិនទាន់បានស្ថិរភាព គុណភាពធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធនិងប្រភពធនធាន សម្រាប់អនុវត្តគោលនយោបាយមិនទាន់ឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍នៅឡើយ លើសពីនោះ នៅមានចំណុចនៅទាបបើប្រៀបនឹងតុល្យភាពរួម។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យរងផលបះពាល់នៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ដីចាប់ជាតិប្រៃ ជំងឺរាតត្បាត បំផុតគឺជំងឺ COVID-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ (យោងតាមស្ថិតិមិនទាន់គ្រប់គ្រាន់តំបន់តីណាមបូ មានប្រមាណ ៧.០០០ ករណីជាជនជាតិភាគតិចឆ្លងជំងឺ SARS-Co-២ ក្នុងនោះមានជិត ១០០ ករណី បានស្លាប់) ។ យោងតាមការស្ទង់មតិឆ្នាំ ២០១៩ នៅមានយុវជនជាង ១១០.០០០ នាក់ ឋិតក្នុងវ័យពលកម្មបានចាកចេញពីភូមិភាគទៅធ្វើការនៅភូមិភាគអាគ្នេយ៍ និងទីក្រុងហូជីមិញ ហើយភាគច្រើនជាការងារមិនស្ថិតស្ថេរ។ អានុភាពអាក្រក់នៅតែឆ្លៀក ឱកាសក្នុងការលំបាក លើបញ្ហាជនជាតិ សាសនា ដើម្បីមួលបង្កាច់គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋយើង។
ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនជាតិភាគតិចស្រុកទ្រីតូង ខេត្តអាងយ៉ាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ រូបថត៖ ថាញ់ឡុង
ដើម្បីអនុវត្តឱ្យបានល្អនូវទស្សនៈ គោលការណ៍របស់បក្សនិងរដ្ឋ អំពីការងារជនជាតិសម្រាប់តំបន់ជនជាតិភាគតិចក្នុងទូទាំងប្រទេសនិយាយរួម តីណាមបូនិយាយដោយឡែក ត្រូវបន្តពិនិត្យ កែតម្រូវ បំពេញបន្ថែមដើម្បីបង្ហើយយន្តការគោលនយោបាយ បន្តអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយដែលបាននិងកំពុងអនុវត្ត។ ក្នុងលក្ខណសម្បត្តិដែលមិនទាន់មានច្បាប់ស្តីពីការងារជនជាតិ ស្នើឱ្យធ្វើវិសោធនកម្មអនុក្រឹត្យលេខ ០៥/២០១១/NĐ-CP ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១១ របស់រដ្ឋាភិបាល ស្តីអំពីការងារជនជាតិ។ បច្ចុប្បន្ន អនុក្រឹត្យនេះជាឯកសារច្បាប់ខ្ពស់បំផុតរបស់រដ្ឋាភិបាលស្តីអំពីការងារជនជាតិ ប៉ុន្តែមានខ្លឹមសារជាច្រើនរបស់អនុក្រឹត្យមិនទាន់បានធ្វើបច្ចុប្បន្នភាពពីភាពពិតនៃការផ្លាស់ប្តូរ គ្មាននៅសមស្របនឹងចំណុចថ្មីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ថ្មីមួយចំនួនដែលធ្វើវិសោធនកម្ម។ ចំពោះតំបន់វាលរាបទន្លេគឺវឡុង គួរតែយល់ឱ្យត្រឹមត្រូវអំពីទំនាក់ទំនងជនជាតិជាមួយសាសនា ប្រពៃណីរវាងជនជាតិចាមនិងជនជាតិខ្មែរ ដើម្បីស្នើឱ្យមានគោលការណ៍ ដំណោះស្រាយ និងរៀបចំអនុវត្តមានប្រសិទ្ធភាពគោលនយោបាយជនជាតិ។
ឆ្នាំ ២០២២ គឺជាឆ្នាំដំបូងអនុវត្តកម្មវិធីទិសដៅជាតិ អំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល I (២០២១-២០២៥) តាមសេចក្តីសម្រេចលេខ ១៧១៩/QĐ-TTg របស់នាយករដ្ឋមន្ត្រី។ តាមនោះ ទិសដៅដល់ឆ្នាំ ២០២៥ គឺ៖ ខិតខំសម្រេចប្រាក់ចំណូលជាមធ្យមរបស់ជនជាតិភាគតិច កើនឡើងលើសពី ២ ដង បើធៀបនឹងឆ្នាំ ២០២០។ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចថយចុះជាង ៣% ជារៀងរាល់ ឆ្នាំ។ មាន ៩៩% គ្រួសារមានអគ្គិសនីជាតិប្រើប្រាស់ និងប្រភពអគ្គិសនីសមស្របឯទៀត; មាន ៩០% ជនជាតិភាគតិចបានប្រើប្រាស់ទឹកស្របអនាម័យ។ មាន ៩៨% ជនជាតិភាគតិចចូលរួមធានារ៉ាប់រងសុខាភិបាល បានខិតជិតសេវាថែទាំសុខភាពទំនើប។ ជាង ៨០% ស្ត្រីមានគ័ភ៌បានទទួលការពិនិត្យគ័ភ៌តាមកាលកំណត់ សម្រាលកូននៅមណ្ឌលសុខភាព ឬមានការជំនួយពីបុគ្គលិកពេទ្យ។ កាត់បន្ថយអត្រាកុមារខ្វះអាហារូបត្ថម្ភប្រភេទស្រាលទម្ងន់ បន្ថយចុះនៅក្រោម ១៥%; មាន ៥០% ពលករឋិតក្នុងអាយុពលកម្មបានបណ្តុះបណ្តាលវិជ្ជាជីវៈសមស្របនឹងតម្រូវការលក្ខណសម្បត្តិរបស់ជនជាតិភាគតិច; ជាង ៩៨% សិស្សមត្តេយ្យអាយុ ៥ ឆ្នាំបានទៅសាលា សិស្សឋិតក្នុងអាយុរៀនបឋមសិក្សាជាង ៨៧% សិស្សអនុវិទ្យាល័យមានជាង ៩៥% និងសិស្សវិទ្យាល័យជាង ៦០%។ មនុស្សអាយុចាប់ពី ១៥ ឆ្នាំឡើងទៅអាចអាន និងសរសេរភាសាសកលស្ទាត់ជាង ៩០% ។ល។
អនុវត្តទិសដៅខាងលើ ហើយក៏ជាលក្ខខណ្ឌខិតខំនៅក្នុងសេចក្តីសម្រេចលេខ ១០/NQ-CP ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ របស់រដ្ឋាភិបាល ស្តីអំពីយុទ្ធសាស្ត្រការងារជនជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ហេតុនោះ អាចចាត់ទុកថាការខិតខំបានសម្រេចក៏ជាបំណងប្រាថ្នានិងការរំពឹងទុករបស់ជនជាតិភាគតិច ហើយក៏ជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូលក្នុងវិស័យការងារជនជាតិ។ ទាំងអស់នោះ គឺដើម្បីការឯកភាពអំពីទស្សនៈរបស់បក្សទៅលើបញ្ហាជនជាតិ មានលក្ខណៈជាយុទ្ធសាស្ត្រសំខាន់ក្នុងបុព្វហេតុបដិវត្តន៍វៀតណាម។ គឺជាកិច្ចចង្អុលការរៀបចំអនុវត្តជោគជ័យជាងទៀតនូវគោលនយោបាយជនជាតិភាគតិច ក្នុងដំណាក់កាលថ្មី៕
លោក សើុងភឿកហ្វាង អតីតអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ។