អនុវត្តបច្ចេកវិទ្យាព័ត៌មានទៅក្នុងការផលិតកសិកម្ម ដើម្បីលើកកម្ពស់តម្លៃ បង្កើនទិន្នផលដំណាំដាំដុំ គឺជាទិសដៅឆ្ពោះទៅរកដំណើរការអនុវត្ត បង្វែររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅខេត្តត្រាវិញ។ នេះគឺជាការអនុវត្តមិនត្រឹមតែធ្វើឱ្យទំនើបភាវូបនីយកម្មកសិកម្មជនបទប៉ុណ្ណោះទេ នៅទាំងបង្កើតនូវសម័យកសិកម្មបែបថ្មីមួយ - សម័យ ៤.០ ស្វាហាប់ ច្នៃប្រតិដ្ឋ ធ្វើមានផ្ដើមពីការផលិតកសិកម្មទៀតផង។
លោក ង្វៀងថាញ់ងើុយ កំពុងពិនិត្យប្រព័ន្ធស្រោចស្រពតំណក់ទឹក។
លោក ផាមក្វឹកផុង នាយកមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត និងផលិតសេវាកម្មនៃសាកលវិទ្យាល័យត្រាវិញ ឱ្យដឹង៖ “ការផលិតកសិកម្មសម័យ ៤.០ ត្រូវបានផ្លាស់ប្តូរជាសន្សឹមៗ សមស្របជាមួយការយល់ដឹងរបស់កសិករមកលើវាសស្រែវៃឆ្លាត។ ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ត្រូវបានអនុវត្តទៅក្នុងការដាំដុះ ដូចជា៖ ប្រព័ន្ធស្រោចស្រពតំណក់ទឹក ប្រព័ន្ធស្រោចស្រពដូចទឹកភ្លៀង ប្រព័ន្ធស្រោចស្រពជុំវិញគល់។ ទន្ទឹមនឹងនោះ គឺអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីលៃលកទឹកស្រោចស្រព ផ្គត់ផ្គង់សារធាតុបំប៉នដល់ដំណាំត្រូវ បានពង្រីកប្រសិទ្ធភាព។ តាមរយៈវិធីសាស្រ្ត ទូរបញ្ជាដោយទូរស័ព្ទ អ្នកប្រើប្រាស់អាចបើកប្រព័ន្ធស្រោចស្រពបានគ្រប់ពេលនិងគ្រប់ទីកន្លែងទាំងអស់ ហើយអាចគួបផ្សំស្រោចស្រពទឹកជាមួយនឹងដាក់ជីក្នុងពេលតែមួយទៀតផង។ ឆ្លងតាមរយៈនោះ ជួយឱ្យដំណាំលូតលាស់រហ័ស និងបង្កើនទិន្នផល”។
លោកងើុយ (ខាងស្តាំ) កំពុងដោះដូរជាមួយនឹងប្រធានសមាគមកសិករ
សង្កាត់ ៩ អំពីប្រព័ន្ធស្រោចស្រពតំណក់ទឹក។
ពូង្វៀងថាញ់ង៉ើយ នៅអនុសង្កាត់ ៥ សង្កាត់ ៩ ក្រុងត្រាវិញ ជាកសិករមួយរូបក្នុងចំណោមកសិករឈានមុខអនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងការដាំដំណាំស្រកានាគ។ ពូថាញ់ងើុយ ឱ្យដឹង៖ “ខ្ញុំវិនិយោគទុនជិត ១០០ លានដុងទៅលើចម្ការស្រកានាគ (ផ្ទៃដី៦.០០០ម២) មានប្រព័ន្ធស្រោចស្រព និងលាយថ្នាំដោយស្វ័យប្រវត្តិ។ ប្រសិនបើធានាត្រូវតាមបច្ចេកទេស និងអាកាសធាតុ អំណោយផលក្នុងមួយឆ្នាំប្រមូលផលបាន ៤ លើក ទិន្នផលមធ្យមភាគ ១ តោន/ ១.០០០ម៉ែត្រការ៉េ ហើយលក់លើទីផ្សារដោយតម្លៃពី ៣០.០០០ - ៣៥.០០០ ដុង/គីឡូក្រាម ខ្ញុំរកប្រាក់ចំណូលបានពី ៣០ - ៣៥ លានដុង”។ តាមប្រសាសន៍ លោកងើុយ ដោយសារបានចុះកិច្ចសន្យាចងសម្ព័ន្ធរវាងកសិករដាំដំណាំស្រកានាគ និងអង្គភាពប្រមូលទិញ (ឧបត្ថម្ភពូជជី ថ្នាំ បច្ចេកទេស និងប្រមូលទិញផលិតផលតាមតម្លៃទីផ្សារ) ម្ល៉ោះហើយអ្នកដាំនឹងនរចិត្ត។ ជាមួយនឹងការអនុវត្តបច្ចេកវិទ្យា ៤.០ គឺប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ កសិករអាចជ្រើសរើសពូជដំណាំនិងរដូវកាលឱ្យបានសមស្របដើម្បីបង្កបង្កើនផល កាត់បន្ថយហានិភ័យនៃការបម្រែបម្រួលអាកាសធាតុ ដើម្បីនាំមកនូវតម្លៃសេដ្ឋកិច្ចកាន់តែខ្ពស់។
លោក ថាច់តារា ប្រធានសមាគមកសិករ សង្កាត់៩ ឱ្យដឹង៖ “ខ្ញុំឃើញទម្រង់ដាំស្រកានាគអនុវត្តតាមបច្ចេកវិទ្យា ៤.០ របស់កសិករ ង្វៀងថាញ់ងើុយ មានប្រសិទ្ធភាពណាស់។ សមាគមកសិករសង្កាត់ ៩ មានទិសដៅវិនិយោគ បើកទូលាយដល់សមាជិក”៕
សើុងម៉ាល័យ-វិមាន