ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/03/2022 - 14:08

គណៈ​កម្មា​ធិការ​ជន​ជាតិ​ នឹង​រៀប​ចំ​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សុក​ត្រាំង​

គណៈ​ប្រតិភូ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដឹក​នាំ​ដោយ​លោក​  ឡេសើុង​ហាយ​ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​មាន​កិច្ច​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​ខេត្ត​សុក​ត្រាំង​ ស្ដី​ពីការ​ងារ​ត្រៀម​បម្រុង​រៀប​ចំ​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​វេណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ និង​សិក្ខា​សាលា​ “ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១ - ២០២៥ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​”។​

ទិដ្ឋ​ភាព​នៃ​កិច្ច​ជំនួប​ពិភាក្សា​ការ​ងារ​។​

សម​មិត្ត​ ឡេសើុង​ហាយ​ សំ​ណូម​ពរ​ខេត្ត​សុក​ត្រាំង​គប្បី​កសាង​ផែន​ការ​ហ្មត់​ចត់​ពី​របៀប​រៀប​ចំ​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ការ​សួរ​សុខ​ទុក្ខ​ ប្រ​សិ​ទ្ធពរ​ឆ្នាំ​ថ្មី​ដល់​អ្នក​ម្តាយ​វៀត​ណាម​​វីរភាព​ គ្រួ​សារ​គោល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្តន៍​ ព្រះ​ឧបជ្ឈាយ៍ ព្រះ​ថេរា​នុត្ថេរៈ​នៅ​តាម​វត្ត​ខ្មែរ​ បញ្ញវន្ត ​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​;និង​ការ​ងារ​ត្រៀម​បម្រុង​សិក្ខា​សាលា។​ សំ​ខាន់​គឺ​ ត្រូវ​ធានា​សុវត្ថិ​ភាព​នៃ​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ 

តាម​ការ​គ្រោង​ទុក​ ពិធី​ជួប​ជុំ​និង​សិក្ខា​សាលា​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ៤ និង​ទី ៥ ខែមេសា​ ជាមួយ​នឹង​តំ​ណាង​ចូល​រួម​ប្រ​មាណ​ ២៥០ នាក់​៕​

                               លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ