ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/03/2022 - 14:20

ខេត្ត​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ មាន​តិច​បំ​ផុត​ ៤០% ​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​

ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ផាម​ប៊ិញ​មិញ​ ទើប​បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​សម្រេច​លេខ​ ៣២១/QĐ – TTg ចុះ​ថ្ងៃ​ទី ៨ ខែមិនា​ ឆ្នាំ​ ២០២២ ស្តី​ពី​សេចក្តី​កំ​ណត់​ ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ដំណាក់​កាល​ ២០២១-២០២៥។​

ជ្រុង​មួយ​នៃ​ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឃុំ​អាង​ហៅ​ ស្រុក​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​។​
 រូបថត៖ ថាញ់ឡុង

តាម​នោះ​ លក្ខខណ្ឌ​ដើម្បី​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​រួម​មា​ន៖ ១០០% ស្រុក​លើ​ភូមិ​សាស្រ្ត​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ដំណាក់​កាល​ ២០២១ - ២០២៥; ចំ​ពោះ​ស្រុក​ដែល​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ដំណាក់​កាល​ ២០១០-២០២០ ត្រូវ​ពិនិត្យ​ ចង្អុល​ការ​អនុ​វត្ត​ឱ្យ​បាន​ពេញ​លេញ​កម្រិត​បទ​ដ្ឋាន​តាម​តម្រូវ​នៃ​ក្រម​លក្ខឋាន​ជាតិ​សម្រាប់​ស្រុក​ជន​បទ​ថ្មី​ដំណាក់​កាល​ឆ្នាំ​ ២០២១-២០២៥ ។​ មាន​ ១០០% ទីរួម​ខេត្ត​ ក្រុង​លើ​ភូមិ​សាស្រ្ត​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ដំណាក់​កាល​ ២០២១ -២០២៥; ចំ​ពោះ​ទីរួម​ខេត្ត​ ក្រុង​ដែល​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ក្នុង​ដំណាក់​កាល​ ២០១០-២០២០ ត្រូវ​ពិនិត្យ​ ចង្អុល​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​កម្រិត​សម្រេច​ភារកិច្ច​កសាង​ជន​បទ​ថ្មី​តាម​តម្រូវ​ការ​របស់​ទីរួម​ខេត្ត​ ក្រុង​ចំ​ណុះ​ខេត្ត​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ដំណាក់​កាល​ ២០២១ -២០២៥ ។​ មាន​តិច​បំ​ផុត​ ២០% ស្រុក​លើ​ភូមិ​សាស្រ្ត​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ក្នុង​ដំណាក់​កាល​ឆ្នាំ​ ២០២១ - ២០២៥។​

មាន​តិច​បំ​ផុត​ ៤០% ឃុំ​លើ​ភូមិ​សាស្រ្ត​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ក្នុង​ដំណាក់​កាល​ ២០២១ - ២០២៥។​ មាន​គម្រោង​កសាង​ជន​បទ​ថ្មី​សម្រាប់​ទូទាំង​ខេត្ត​ ក្រុង​ដំណាក់​កាល​ ២០២១ - ២០២៥ បាន​អនុម័ត​ ដោយ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​។​ មាន​តិច​បំ​ផុត​ ៧០% គីឡូ​មែត្រ ផ្លូវ​ស្រុក​ ផ្លូវ​ខេត្ត​និង​ផ្លូវ​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ ត្រូវ​បាន​ដាំ​ដើម​ឈើ​តាម​ដងផ្លូវ​។​ ដី​ដាំ​ដើម​ឈើ​សម្រាប់​ប្រើ​ប្រាស់​សាធា​រណៈ​នៅ​លើ​ភូមិ​សាស្រ្ត​អប្បបរ​មា​គឺ​ ៤ ម៉ែត្រ​ការ៉េ​/មនុស្ស​ម្នាក់​។​ សន្ទស្សន៍​ការ​ពេញចិត្ត​របស់​ប្រ​ជា​ជន​និង​អង្គ​ការ​ ចំ​ពោះ​សេវា​បម្រើ​របស់​ស្ថាប័ន​រដ្ឋ​បាល​ខេត្ត​ ក្រុង​ ចំ​ណុះ​មជ្ឈិម​គ្រប់​គ្រង​សម្រេច​ពី ៩០% ឡើង​ទៅ​។​

                          យោង​៖ baodantoc.vn- ប្រែសម្រួល​៖ ថាវ​ត្រឹន

ចែករំលែកអត្ថបទ