នៅក្រុងចូវដុក សមាគមនារីកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង សហការជាមួយនឹងរដ្ឋអំណាចឃុំវិញតេ (ក្រុងចូវដុក ខេត្តអាងយ៉ាង) ចាត់តាំងបង្ហាញមុខកម្មវិធី “ម្តាយធម៌” ឧបត្ថម្ភ ថែទាំ ចិញ្ចឹមបីបាច់កុមារកំព្រា ដែលមានស្ថានភាពលំបាកអាស្រ័យជំងឺ COVID- ១៩។
សមាគមនារីកងទ័ពការពារព្រំដែនអាងយ៉ាង បានទទួលគាំពារប្អូនយឿងមិញតៀង។
ក្នុងពិធីបង្ហាញមុខនេះ សមាគមនារីកងទ័ពការពារព្រំដែនអាងយ៉ាង បានទទួលគាំពារប្អូនយឿងមិញតៀង (កើតឆ្នាំ ២០១៣ នៅភូមិវិញខាញ់ ១ ឃុំវិញតេ ក្រុងចូវដុក)។ បច្ចុប្បន្ន ប្អូនកំពុងរៀនថ្នាក់ទី ៣ នៅសាលាបឋមសិក្សាម៉ាកឌិញជី។ ឆ្លងតាមរយៈនោះ សមាគមនារីកងទ័ពការពារព្រំដែនអាងយ៉ាង នឹងឧបត្ថម្ភប្អូនយឿងមិញតៀង ដោយទឹកប្រាក់ ៥០០.០០០ ដុង/ខែរហូតដល់ពេលប្អូនរៀនចប់ថ្នាក់ទី ៩។ ប្អូនយឿងមិញតៀង ជាកូនពៅនៃគ្រួសារមួយមានបងប្អូន ៤ នាក់។ ឪពុកស្លាប់ចោលកាលពីប្អូននៅតូច ម្តាយប្រកបរបរទិញលក់អេតចាយ ប្រាក់ចំណូលមិនលំនឹង។ អាស្រ័យជំងឺ COVID -១៩ អូសបន្លាយ ម្ល៉ោះហើយជីវភាពគ្រួសារកាន់តែលំបាកខ្លាំង។
កម្មវិធីនេះសំដៅគាំទ្រការអំពាវនាវរបស់អគ្គលេខា ង្វៀងភូត្រុង ស្តីអំពីការបង្ការប្រឆាំងជំងឺ COVID-១៩; ការចលនាប្រឡងប្រណាំងពិសេស “ទូទាំងប្រទេសសាមគ្គី រួមកម្លាំងកាយចិត្ត ប្រឡងប្រណាំងបង្ការប្រឆាំង និងយកឈ្នះលើជំងឺដ៏កាច់សាហាវ COVID- ១៩” ដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បំផុសចលនា និងកម្មវិធី”អំណោយរាប់លានចំណែក ចែករំលែកក្តីស្រឡាញ់”៕
យោង៖ anggiang.gov.vn-វិមាន