មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/02/2022 - 10:04

អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ចិញ្ចឹម​បង្គា

ខេត្ត​ត្រា​វិញ​ បាន​អនុវត្ត​នូវ​ភាព​ជឿន​លឿន​នៃ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផ្នែក​វារី​វប្ប​កម្ម​។​ ជាក់​ស្ដែង​ គឺ​ការ​អនុវត្ត​នូវ​បច្ចេក​ទេស​ថ្មី​ៗ​ ជឿន​លឿន​ក្នុង​ការ​ចិញ្ចឹម​បង្គា​ឧស្សា​ហកម្ម​។​

កសិដ្ឋាន​ចិញ្ចឹម​សាក​ល្បង​បង្គា​ជើង​-សនៅ​យ្វៀង​ហាយ​របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។​

លោក​ផាម​ហ្វាង​ឡើម វិស្វករគ្រប់​គ្រង​មណ្ឌល​ចិញ្ចឹម​បង្គាបច្ចេក​វិទ្យា​ខ្ពស់​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ RYNAN មាន​ស្នាក់​ការ​ធំ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ឡុង​ឌឹក ឱ្យ​ដឹង​៖ “ទម្រង់​ចិញ្ចឹម​បង្គាជើង​-ស បែប​អតិប្រ​ពល​វប្បកម្ម​សម្បូរ​អ៊ុក​ស៊ី​ហ្សែន​ ដែល​ក្រុម​ហ៊ុន​សិក្សា​ស្រាវ​ជ្រាវ​ ធ្វើ​ការ​ពិសោធន៍​ទទួល​បាន​ជោគ​ជ័យ​នៅ​ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​។​ ពិសេស​ទម្រង់​នេះ​ បាន​អនុវត្ត​បច្ចេក​វិទ្យា​ ៤.០ ដោយ​ធ្វើ​ការ​បញ្ជា​ និង​ពិនិត្យ​តាម​ដានស្រះ​ចិញ្ចឹម​ពី​ចម្ងាយ​ រួម​ជាមួយ​នឹង​ម៉ាស៊ីន​ឱ្យ​ចំ​ណី​ស្វ័យ​ប្រ​វត្តិ​ ធានា​បរិស្ថាន​រស់​នៅ​និង​របប​ចំ​ណី​មាន​គុណ​ភាព​ត្រឹម​ត្រូវ​ បង្គាមាន​សុខ​ភាព​ល្អ​ និង​ផ្ដល់​ទិន្ន​ផលខ្ពស់​” ។​

អ្នក​គ្រូ​ផាម​ធូហឿង នាយិកា​រង​មហា​វិទ្យា​ល័យ​កសិកម្ម​និង​ជល​ផល​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ ឱ្យ​ដឹង​៖ សាលា​មាន​កសិដ្ឋាន​សម្រាប់​ធ្វើ​ការ​ពិសោធន៍​នៅ​ភូមិ​បាដុង​ ឃុំ​ទ្រឿង​ឡុង​ហ្វា ទីរួម​ខេត្ត​យ្វៀង​ហាយ​។​ នៅ​ទីនេះ​ជាអង្គ​ភាព​ដំបូង​នៅ​ត្រា​វិញ​ អនុវត្ត​ទម្រង់​ចិញ្ចឹម​បង្គា​ជើង​-ស ៣ ដំណាក់​កាល​ អនុវត្ត​បច្ចេក​វិទ្យា​ក្រាល​ផ្ទាំង​កៅ​ស៊ូ​កសិកម្ម​។​ គ្រួ​សារ​ជាច្រើន​បាន​មក​ដល់​កសិដ្ឋាន​ទស្សន​កិច្ច​សិក្សា​ និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​”។​

លោក​យ៉ីប​ត្វឹង​ ជា​កសិករ​ចិញ្ចឹម​បង្គា​ជើង​-ស នៅ​ភូមិ​បា​ដុង​ ឃុំ​ទ្រឿង​ឡុង​ហ្វា ឱ្យ​ដឹង​៖ “ទម្រង់​ចិញ្ចឹម​បង្គា​របស់​មហា​វិទ្យា​ល័យ​ត្រា​វិញ​ គ្រប់​គ្រង​បាន​ល្អ​ហានិ​ភ័យ​នៃ​ការ​ចិញ្ចឹម​ កាត់​បន្ថយ​ ការ​ចំ​ណាយ​គ្រប់​គ្រង​ការ​រំដោះ​ទឹក​បាន​ល្អ​ ហើយ​ជា​ពិសេស​ ចិញ្ចឹម​បាន​ក្នុង​ដំណាក់​កាល​អា​កាស​ធាតុ​ក្ដៅ​ ត្បិត​ក្នុង​បរិវេណ​ស្រះ​ចិញ្ចឹម​មាន​ប្រើ​ប្រាស់​កម្រាល​គ្រប​ពីលើ​។​ ខ្ញុំ​អនុវត្ត​ជោគ​ជ័យ​ទាំង​ពីរ​លើក​កន្លង​ហើយ​។​ សព្វ​ថ្ងៃ​ ខ្ញុំ​កំ​ពុង​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​ប្រើ​ប្រាស់​ឧបករណ៍​ វៃឆ្លាត​ក្នុង​ការ​ចិញ្ចឹម​បង្គា សំ​ដៅ​កាត់​បន្ថយ​ កម្លាំង​ពលកម្ម​”៕​

សើុង​ម៉ាល័យ​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ