អាស្រ័យជ្រើសបានទម្រង់ចិញ្ចឹមសត្វសមស្រប ទើបបងស្រីត្រឹងធីង៉ុកហឿង នៅភូមិផ្នោកញ្ជើ ឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង បានជួយគ្រួសារចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
បងស្រីត្រឹងធីង៉ុកហឿង កំពុងឱ្យចំណីមាន់។
មុននេះ ប្តីប្រពន្ធបងស្រីត្រឹងធីង៉ុកហឿង ដើរធ្វើការស៊ីឈ្នួលនៅភូមិស្រុក និងដាំដំណាំរួមផ្សំបាន ១ កុងដើម្បីគិតគូរជីវភាពគ្រួសារ។ សង្កេតឃើញប្តីប្រពន្ធបងស្រីខិតខំធ្វើការរកស៊ី ភូមិភាគក៏ពិនិត្យជម្រើសឧបត្ថម្ភបុលទុនអនុគ្រោះ និងឧបត្ថម្ភពូជគោទឹកដោះ។ តាមសម្ដីបងស្រីហឿង បើគោកើតកូនឈ្មោល គាត់លក់ដើម្បីគិតគូរជីវភាព បើកើតកូនមេទុកចិញ្ចឹមបន្ត។ ជាមួយនឹងរបៀបធ្វើនោះរហូតមកទល់ពេលនេះ គ្រួសារបងស្រីមានគោទឹកដោះ ៥ ក្បាល ក្នុងនោះ មាន ២ ក្បាលកំពុងផ្តល់ទឹកដោះ។
បងស្រីហឿង នៅទាំងបានគម្រោងចិញ្ចឹមគោរបស់ខេត្តឧបត្ថម្ភដើមទុន វិនិយោគសង់រោងគោនិងបច្ចេកទេសថែទាំ ដើម្បីចិញ្ចឹមគោសាច់ទៀតផង។ បច្ចុប្បន្ន គាត់ចិញ្ចឹមគោសាច់បាន ៥ ក្បាល អនុវត្តបច្ចេកទេសថែទាំគោតាមការណែនាំរបស់គម្រោងការ។ បងស្រីហឿង ឱ្យដឹង៖ “អាស្រ័យចិញ្ចឹមគោ ទើបគ្រួសារខ្ញុំមានប្រាក់ចំណូលជាប្រចាំ។ ប្តីខ្ញុំតែងចូលរួមវគ្គហ្វឹកហ្វឹនចិញ្ចឹមសត្វនិងស្រាវជ្រាវតាមសៀវភៅ កាសែត ទូរទស្សន៍ ហេតុនោះក៏យល់ដឹងច្រើនអំពីបច្ចេកទេសថែទាំគោ។ ព្រោះហេតុនោះ គោទឹកដោះនិងគោសាច់សុទ្ធតែធំធាត់ល្អ។ បច្ចុប្បន្ន គោទឹកដោះមួយក្បាលផ្តល់ទឹកដោះមធ្យមភាគពី ១០-១៥ គីឡូក្រាម/ថ្ងៃ លក់ដោយតម្លៃ ១១.០០០ ដុង/គីឡូក្រាម ម្ល៉ោះហើយខ្ញុំមានប្រាក់ចំណូលលំនឹង”។
មិនត្រឹមតែដូច្នោះ ពេលបានសមាគមសហពន្ធនារីឃុំឧបត្ថម្ភទុនបុលអភិវឌ្ឍផលិតកម្ម បងស្រីហឿង នៅទាំងបានវិនិយោគជិត ១០០ លានដុងសង់ទ្រុងចិញ្ចឹម មាន់ ទា ដើម្បីរកប្រាក់ចំណូលបន្ថែម។ បងស្រីហឿង ឱ្យដឹង៖ “នៅពេលមានលក្ខណសម្បត្តិ ប្តីប្រពន្ធខ្ញុំតែងខិតខំធ្វើការរកស៊ី មិនដើរស៊ីឈ្នួលលំបាកដូចមុនទៀត។ អាស្រ័យចេះបច្ចេកទេស និងថែទាំហ្មត់ចត់ ម្ល៉ោះហើយការចិញ្ចឹម មាន់ ទា សមប្រកប។ មធ្យមភាគក្នុង ១ ឆ្នាំ ខ្ញុំលក់មាន់បានពី ២-៣ ល្បាស់ មួយល្បាស់ៗប្រមាណ ពី ៤០០ - ៥០០ ក្បាល; ចំណែកទាចិញ្ចឹមជាង ១០០ ក្បាល មានពងលក់រៀងរាល់ថ្ងៃ។ ក្នុងអំឡុងពេលជាង ៥ ឆ្នាំចិញ្ចឹមសត្វ ជីវភាពគ្រួសារបានធូរធារឡើង។ ពិសេសគឺឆ្នាំកន្លង ពេលជំងឺ COVID-១៩ ឆ្លងរាតត្បាត ខ្ញុំនៅតែមានមាន់និងពងទាលក់ធម្មតា ម្ល៉ោះហើយជីវភាពគ្មានរងផលប៉ះពាល់អ្វីឡើយ”។
បងស្រីថាច់ធីផល្លី អនុប្រធានសមាគមសហពន្ធនារីឃុំថាមដូង ឱ្យដឹង៖ “បងស្រីត្រឹងធីង៉ុកហឿង គឺជាបុគ្គលលេចធ្លោជាងគេក្នុងចំណោមសមាជិកបានចាកផុតពីភាពក្រីក្រ។ ទម្រង់ចិញ្ចឹម មាន់ ទា របស់គាត់កំពុងបានសមាគមជ្រើសធ្វើទម្រង់គំរូដើម្បីពង្រីកបន្ថែម”៕
លីធាន-វិមាន