17/01/2022 - 07:39

ជូន​រង្វាន់​ជាបន្ទាន់​ដល់​សមូហ​ភាព​និង​បុគ្គ​ល ក្នុង​ការ​ប្រ​យុទ្ធ​ ប្រ​ឆាំង​នឹង​ការ​រត់​ពន្ធ​

គណៈ​ចង្អុល​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​រត់ពន្ធ​ ក្លែង​បន្លំ​ពាណិ​ជ្ជកម្ម​ ទំ​និញ​ក្លែង​ក្លាយ​ ខេត្ត​សុក​ត្រាំង​ រួម​នឹង​បញ្ជា​ការ​ដ្ឋាន​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​ជូន​រង្វាន់​ជា​បន្ទាន់​ដល់​សមូហ​ភាព​ចំ​នួន​ ១ និង​បុគ្គល ៣ នាក់​ ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ដែល​មាន​ស្នា​ដៃ​ក្នុង​ការ​ដោះ​ស្រាយ​កប៉ាល់​ TG 94458 TS ប្រ​ព្រឹត្ត​បទ​ល្មើស​រដ្ឋ​បាល​នៅ​តំ​បន់​សមុទ្រ​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​។​

គណៈ​ចង្អុល​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​រត់ពន្ធ​ ក្លែង​បន្លំ​ពាណិ​ជ្ជកម្ម​ ទំ​និញ​ក្លែង​ក្លាយ​
ខេត្ត​សុក​ត្រាំង​ ជូន​រង្វាន់​ដល់​បុគ្គល ​៣ ​នាក់​។​

ប្រ​ហែល​ម៉ោង​ ៦,៤៥ នាទី​ ថ្ងៃ​ទី ១ ខែតុលា​ ឆ្នាំ​ ២០២១ កប៉ាល់​ល្បាត​ BP 18.98.01 នៃ​កង​នាវា​ចរលេខ​ ២ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ កំ​ពុង​ល្បាត​លើ​តំ​បន់​សមុទ្រ​ ចម្ងាយ​ពីកំ​ពង់​ផែនេសាទ​ត្រឹង​ដេ ២០ គាវុត​ បាន​ប្រ​ទះ​ឃើញ​កប៉ាល់​នេសាទ​ ១ គ្រឿង​ ពាក់​ស្លាក​លេខ​ TG 94458 TS មាន​សញ្ញា​គួរ​ឱ្យ​សង្ស័យ​ ក្រុម​ការ​ងារ​ល្បាត​បាន​ចេញ​បញ្ជា​ឱ្យ​កប៉ាល់​ឈប់​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​។​ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ នៅ​លើក​ប៉ាល់​មាន​អាង​ចំ​នួន ​៤ ផ្ទុក​ប្រេង​ DO ៣១.៤៦៧​លីត្រ​។​ ប្រ​ធាន​នាវិកត្រឹង​ហូវ​ឌឹក នៅ​ឃុំ​អាង​ប៊ិញ ស្រុក​ភូយ៉ាវ ខេត្ត​ប៊ិញ​យ៉ឿង មិន​អាច​បង្ហាញ​សំបុត្រ​ស្នាម​ដើម្បី​បញ្ជាក់​ពីការ​ស្រប​ច្បាប់​នៃ​ទំ​និញ ហើយ​សមាជិក​នាវិកទាំង​ ៣ នាក់​ក៏​គ្មាន​ក្រដាស់​ស្នាម​ផ្ទាល់​ខ្លួន​ ដូច្នេះ​ក្រុម​ការ​ងារ​ក៏​បាន​ធ្វើ​កំ​ណត់​ហេតុ​និង​នាំ​មនុស្ស​ មធ្យោ​បាយ​ទៅ​អង្គ​ភាព​ ដើម្បី​សើុប​អង្កេត​និង​ចាត់​វិធាន​ការ​តាម​សេច​ក្ដី​កំ​ណត់​របស់​ច្បាប់​៕​

                                           យ៉ីអាញ- ប្រែសម្រួល​៖ ទីទុយ​

ចែករំលែកអត្ថបទ