ដោយសារជំងឺ COVID-១៩ កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ ទើបស្រុកកាងឡុង ខេត្តត្រាវិញ មានវិធានការសមស្របដើម្បីជ្រើសរើសយោធិនប្រកបដោយសុវត្ថិភាព។
ក្រុមប្រឹក្សាពិនិត្យសុខភាពកាតព្វកិច្ចយោធាស្រុកកាងឡុង ពិនិត្យសុខភាពដល់យុវជន។
ឆ្នាំ ២០២២ ស្រុកកាងឡុង ត្រូវបានប្រគល់ភាគកម្រិតកោះហៅពលរដ្ឋចំនួន ១៧៤នាក់ ក្នុងនោះ មានពលរដ្ឋចូលបម្រើកាតព្វកិច្ចយោធា ១៣២ នាក់ និងពលរដ្ឋបំពេញកាតព្វកិច្ចនគរបាលប្រជាជន ៤២ នាក់។ ការជ្រើសរើសត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងធានាការបើកចំហ ប្រជាធិបតេយ្យ ស្របតាមជំហានជ្រើសរើសទាំង ១១ ចំណុចនៃការកោះហៅពលរដ្ឋចូលបម្រើកងជួរទ័ព ដែលយោធភូមិភាគ ៩ បានកំណត់ និងធានាសុវត្ថិភាពក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ ស្រុកកាងឡុង បានបញ្ចប់ដំណាក់ការពិនិត្យសុខភាពដល់យុវជន។ ជំហានបន្ទាប់នឹងអនុវត្តដំណាក់ការពិនិត្យជម្រើសយុវជនគ្រប់បទដ្ឋានអំពីសុខភាព មានប្រវត្តិរូបច្បាស់លាស់ និងគ្រប់លក្ខណៈសម្បត្តិកម្រិតវប្បធម៌ ដើម្បីកោះហៅចូលបម្រើកងជួរទ័ព។ ចំពោះការងារពិនិត្យសុខភាពកាតព្វកិច្ចយោធាដល់យុវជន ក្រុមប្រឹក្សាពិនិត្យសុខភាពកាតព្វកិច្ចយោធាបានរៀបចំត្រឹមត្រូវ មានគ្រប់សមាសភាព រៀបរយខាងក្របខណ្ឌចុះមកចូលរួមផ្ទាល់ នឹងក្រុមប្រឹក្សាកាតព្វកិច្ចយោធារឃុំ ដើម្បីពិនិត្យសុខភាពដល់យុវជន កាត់បន្ថយការប្រមូលផ្តុំគ្នាច្រើន។ ក្រុមប្រឹក្សាកាតព្វកិច្ចយោធា គ្រប់លំដាប់ថ្នាក់មានសមាជិកក្រោម ២០ នាក់ អនុវត្តយ៉ាងតឹងរឹងនូវសារ “ ៥K “ វាស់កម្តៅនិងសម្លាប់មេរោគមុនពេលចូលធ្វើការ។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ទ្រិញវ៉ាន់ណូយ មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានយោធាស្រុកកាងឡុង គណៈប្រចាំការក្រុមប្រឹក្សាកាតព្វកិច្ចយោធាស្រុក បានអនុវត្តតាមកិច្ចចង្អុលការរបស់ស្ថាប័នថ្នាក់លើ។ ទន្ទឹមនឹងនោះ ស្វែងយល់ច្បាស់លាស់ ពីស្ថានភាព ព្យាករណ៍ស្ថានការណ៍ និងវិធានការជ្រើសរើសយោធិនពេលជំងឺ COVID-១៩ កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ ដើម្បីធ្វើសេនាធិការទាន់ពេល និងលើកសំណើជូនក្រុមប្រឹក្សាកាតព្វកិច្ចយោធាស្រុក ចង្អុលការ ណែនាំដល់បណ្តាភូមិភាគ អង្គភាពអនុវត្តការងារជ្រើសរើសយោធិនត្រូវតាមផែនការ និងតម្រូវការដាក់ចេញ មិនឱ្យមានភាពបាត់ម្ចាស់ការ ឬចៃដន្យកើតមានឡើងគ្រប់ស្ថានការណ៍។ ស្ថាប័នយោធាឃុំក្តាប់ច្បាស់ចំនួននិងគុណភាពពលរដ្ឋ ចូលបម្រើកងជួរទ័ព និងការវិវត្តនៃជំងឺCOVID -១៩ ពិសេស គឺទាក់ទងនឹងជំងឺរាតត្បាតចំពោះពលរដ្ឋដែលចូលបម្រើកងជួរទ័ព ដើម្បីរាយការណ៍និងដោះស្រាយបានទាន់ពេល។ ភូមិភាគនីមួយៗ គប្បីមានវិធានការបម្រុងប្រភព ដើម្បីធានាប្រគល់យោធិនគ្រប់ភាគកម្រិត និងមានគុណភាពល្អ៕
យោងតាមកាសែតត្រាវិញ-ត្រឹងហ្គោន