ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ០៧-NQ/TU របស់គណៈកម្មាធិការបក្ស ក្រុងកឹងធើ ស្ដីពីការកសាងនិងអភិវឌ្ឍន៍ស្រុកផុងដៀង ក្លាយជាក្រុងអេកូ តំបន់ជនបទផុងដៀង មានភាពរីកចម្រើន។
ភ្ញៀវទេសចរសាកល្បងដើរឆ្លងស្ពានស្នួនៅផ្លូវអ៊ុងឡាង។
ដោយឧត្ដមភាពជាតំបន់ដាំឈើហូបផ្លែពិសេសជាប្រពៃណី ក្នុងនោះមានផ្លែឈើជាច្រើនប្រភេទមានឱជារសឆ្ងាញ់ ល្បីឈ្មោះ។ មុននេះ ស្រុកផុងដៀងធ្លាប់ផ្គត់ផ្គង់ក្រូចពោធិ៍សាត់នៅគ្រប់ទិសទី តាំងពីនៅភូមិភាគខាងត្បូងរហូតដល់ភូមិភាគខាងជើងនិងប្រទេសកម្ពុជា តែសព្វថ្ងៃប្រភេទផ្លែឈើសំខាន់របស់ស្រុកផុងដៀងគឺផ្លែផ្ញៀវហាចូវ ផ្លែទឹកដោះត្រឿងខឿង ទុរេនRi៦។ ផ្ដើមពីវត្ថុធាតុដើមសម្បូរបែប ប្រជាជននៅស្រុកផុងដៀងបានច្នៃមុខម្ហូបឆ្ងាញ់ៗជាច្រើន មានដូច៖ នំបាញហយម៉ាកវ៉ង មាន់ចំហុយផ្លែផ្ញៀវហាចូវ ជាពិសេសមាននំបង្អែមបែបស្រុកស្រែ ដូច៖ នំចាក់ចាន់ នំស្លឹក នំពងមាន់ នំពុម្ព នំក្បុង ។ល។ ត្រូវបានផលិតតាមរបៀបប្រពៃណី មានរសជាតិឆ្ងាញ់អស្ចារ្យ ដោយមានមុខនៅតាមចម្ការអ៊ុកសាត់ ជិញហុងជាដើម។ នេះជាអ្នកចម្ការគំរូ ជាកសិករសកម្ម តាមទាន់និន្នាការអភិវឌ្ឍរួម។ ពួកគាត់បានកែប្រែចម្ការចាស់របស់គ្រួសារ ក្លាយជាមណ្ឌលអេកូទេសចរណ៍ ដ៏ទាក់ទាញ។ ហើយស្ត្រីក្នុងគ្រួសារក្លាយជាចុងភៅ ចម្អិនម្ហូបអាហារបែបសាមញ្ញៗ ប៉ុន្តែ មានរសជាតិឆ្ងាញ់ពិសា។
តាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនស្រុកផុងដៀង ទូទាំងស្រុកសព្វថ្ងៃមានទីតាំងទេសចរណ៍ចំនួន ៦៤ កន្លែង ដោយមានផលិតផលទេសចរណ៍គួបផ្សំនឹងពាណិជ្ជកម្ម សេវាកម្ម - ទេសចរណ៍។ រាល់ផលិតផលទេសចរណ៍របស់ស្រុកផុងដៀង បានបង្កនូវចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរដោយតំបន់ព្រែកទន្លេចម្ការដំណាំ។ លក្ខណៈនេះមាននៅតាមដំណើរទេសចរណ៍សហគមន៍ សម្រាកលម្ហែកាយ អេកូទេសចរណ៍គួបផ្សំនឹងអភិវឌ្ឍកសិកម្ម ឈើហូបផ្លែ។ល។ ដើម្បីបង្កលក្ខណៈជូនប្រជាជនធ្វើទេសចរណ៍ រយៈពេល ៥ ឆ្នាំកន្លង ស្រុកផុងដៀងបានវិនិយោគទុន ២.០៨៩,៦ ពាន់លានដុង។ ក្នុងនោះ ទុនចលនាសង្គមូបនីយកម្មនិងប្រជាជនចូលរួមវិភាគទានគឺ ២៣២,៨ ពាន់លានដុង។
ទម្រង់ប្រជាជនធ្វើទេសចរណ៍ បាននិងកំពុងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងនៅស្រុកផុងដៀង។ ផ្ដើមពីការឧបត្ថម្ភរបស់រដ្ឋ ប្រជាជន បានកសាងមណ្ឌលទេសចរណ៍យ៉ាងពិសេសដោយឡែក មានដូច៖ មណ្ឌលទេសចរណ៍ មីខាញ អុងដេ អ៊ុកសាត់ ជិនហុង។ល។ និងផ្លូវអ៊ុងឡាង ភូមិគ្រឹះឡាងតៀង កំពុងលេចឡើងជារូបរាងនៅឃុំយ៉ាយស្វឹង។ កន្លែងដែលកំពុងតែទាក់ទាញយុវវ័យមកលេងដើម្បីថតរូបកម្សាន្ត៕
ហាថាញ - ថាច់ធី