មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/01/2022 - 08:55

អនុប្រ​ធាន​ការិ​យាល័យ​ខឿង

ខ្ញុំ​ដឹង​បង​លីវ​តឹង​ខឿង គឺ​ជា​អ្នក​អស់​ពីចិត្ត​ជាមួយ​នឹង​ការ​ងារ​តាំង​ពី​បង​នៅ​បម្រើ​ក្នុង​កង​ទ័ព​ កង​អនុ​សេនា​តូច​តីដូមក​ម៉្លេះ​។​ ជួប​បង​ក្រោយ​ពីរយៈ​ពេល​ជិត ​៣០ ឆ្នាំ​ ខណៈ​ពេល​បង​ជាអនុ​ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ បង​នៅ​តែដដែល​គឺ​អស់​ពីចិត្ត​និង​ស្មោះ​ត្រង់​ជានិច្ច​។​

បង​លីវ​ត្វឹង​ខឿង។​

បង​ខឿង ណាត់​ខ្ញុំ​ទៅ​ជួប​គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រ​នៅ​ឯប្រ​ឡាយ​តាក់​កាឌី ទីប្រ​ជុំ​ជន​ថើយ​ឡាយ​។​  ទៅ​ដល់​ការិ​យាល័យ​ ទើប​ខ្ញុំ​ដឹង​ថា​ជើង​បង​ឈឺ​សន្លាក់ឆ្អឹង​។​ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​គិត​ថា​ទៅ​ម្នាក់​ឯង​ ប៉ុន្តែ​បង​ខឿង​មិន​ព្រម​ដោយ​យល់​ឃើញ​ថា​ដង​ផ្លូវ​ ៩២២ កំ​ពុងកសាង​ ម្ល៉ោះ​ហើយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​បណ្តោះ​អា​សន្ន​។​ អា​ស្រ័យ​ហេតុ​នោះ​ អ្នក​ដែល​ស្គាល់​ច្បាស់​ភូមិ​ស្រុក​ដូច​បង​ទើប​នាំ​ផ្លូវ​ទៅ​បាន​។​

ផ្ទះ​អ្នក​ដែល​យើង​ខ្ញំុត្រូវ​ទៅ​ជួប​នៅ​តែល​តោល​ខាង​នាយ​ប្រ​ឡាយ​ ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​វាង​ឆ្ងាយ​ណាស់​។​ ថ្ងៃ​ក្តៅ​ បង​ខឿង​ដើរ​ទាំង​ជើង​ខ្ញើច​ ឆ្លង​ស្ពាន​ឈើ​ចាស់​ៗ​ធ្វើ​ឱ្យ​ខ្ញុំ​ក្រែង​ចិត្ត​ណាស់​។​ មក​ដល់​ផ្ទះ​បង​ឡឹម​ថាយ មួយ​សន្ទុះ​ ក្រោយ​មក​ទើប​បង​ខឿង​បាត់​ឈឺ​ជើង​ រួច​បង្អួត​ប្រាប់​ថា​ “ខ្ញុំ​ជ្រើស​រើស​គ្រួ​សារ​នេះ​ដើម្បី​ឧទ្ទេស​នាម​ ពីព្រោះ​គ្រួ​សារ​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ចាក​ផុត​ពីភាព​ក្រី​ក្រ ខណៈ​ពេល​បាន​រដ្ឋ​ជួយ​សង់​ផ្ទះ​មហា​សាម​គ្គី​ បញ្ចូល​ទឹក​ស្អាត​ អគ្គិ​សនីសុវត្ថិ​ភាព​ ជំនួយ​ទុន​ចិញ្ចឹម​ទា៘ អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​បាន​ជា​គ្រួ​សារ​បង​ចាក​ផុត​ពីភាព​ក្រី​ក្រ”។​

បង​ថាច់​តាម​ ប្រ​ធាន​ការិ​យាល័យ​ស្រុក​ថើយ​ឡាយ​ ឱ្យ​ដឹង​៖ “បង​ខឿង​តែង​ខ្នះ​ខ្នែង​ ចំ​ពោះ​ការ​ងារ​និង​អស់​ពីចិត្ត​គិត​គូរ​ដល់​មាមីង​ជន​ជាតិ​ភាគ​តិច​។​ ផ្ទះ​បង​ខឿង​នៅ​ឯថើយ​ថាញ់ ប៉ុន្តែ​ភូមិ​សាស្ត្រ​ណា​ដែល​មាន​មាមីង​ខ្មែរ​រស់​នៅ​ក្នុង​ស្រុក​ បង​ខឿង​ស្គាល់​ទាំង​អស់​។​ នេះ​គឺ​ជាការ​មាន​ប្រៀប​មួយ​ដែរ​ នៅ​ពេល​យើង​ខ្ញុំ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​”។​ មាន​វ័យ​ស្របាល​នឹង​បង​ខឿងដែរ​ នោះ​គឺ​កសិករ​ផលិត​ពូកែ​លីវ​ថា​ នៅ​ភូមិ​ថើយ​ធ្វឹង​B ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ចាប់​ផ្តើម​កែប្រែ​ចម្ការ​ចាស់​ គឺ​អា​ស្រ័យ​ប្រ​ភព​ដើម​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ​ ជាការ​ឧទ្ទេស​នាម​របស់​បង​ខឿងដែរ​។​  មក​ទល់​ពេល​នេះ​ ទោះ​ជាគ្រួ​សារ​ខ្ញុំ​សង់​បាន​ផ្ទះ​ឥដ្ឋ​សម​រម្យ​ និង​សេស​សល់​បាន​ខ្លះ​ៗ​ក៏​ដោយ​ ប៉ុន្តែ​បង​ខឿង នៅ​តែផ្តាំ​សួរ​ជារឿយ​ៗ​ លើក​ទឹក​ចិត្ត​ខ្ញុំ​ឱ្យ​ខិត​ខំ​ធ្វើ​ការ​រកស៊ី​”។​ បង​ស្រី​យ័ញ​ធីភុង នៅ​ភូមិ​ ថើយ​ថា​ញ់ជាមួយ​គ្នា​ ឱ្យ​ដឹង​៖ “ខណៈ​ពេល​ខ្ញុំ​លក់​ទាដែល​រដ្ឋ​បាន​ឧប​ត្ថម្ភ​ដើម​ទុន​ ពូខឿងបាន​ជួយ​ឧទ្ទេស​នាម​គ្រប់​គ្នា​ជួយ​ទិញ​ដើម្បី​ខ្ញុំ​ លក់​បាន​តម្លៃ​ខ្ពស់​ផង​ដែរ​”។​

បង​ខឿង ឱ្យ​ដឹង​៖ មាមីង​ខ្លះ​គាត់​មិន​សូវ​ មាន​ឱកាស​បាន​ខិត​ជិត​នឹង​ប្រ​ភព​ដើម​ទុន​ ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​ជួយ​ភ្លាម​។​ ធ្វើ​បាន​ដូច្នេះ​ ទើប​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​ ឆាប់​ពង្រីក​ប្រ​សិទ្ធ​ភាព​”៕​

                                 ហាថាញ-លីសៀ 

ចែករំលែកអត្ថបទ