ច្បាប់វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ពិន័យបទល្មើសរដ្ឋបាល មានសុពលភាពចាប់ពីថ្ងៃ ០១/០១/២០២២។ នេះត្រូវបានចាត់ទុកជាជំហានអភិវឌ្ឍថ្មីក្នុងការកសាងនិងធ្វើឱ្យសុក្រឹតច្បាប់ពិន័យបទល្មើសរដ្ឋបាល។
ក្រុមត្រួតពិនិត្យសង្កាត់កៃខេ ធ្វើកំណត់ហេតុចំពោះអ្នកប្រព្រឹត្តល្មើសអំពីការពាក់ម៉ាស់។
កម្រិតពិន័យជាទឹកប្រាក់ខ្ពស់បំផុតក្នុងវិស័យមួយចំនួននៃការអភិបាលកិច្ច ត្រូវបានកំណត់ចាប់ពីឆ្នាំ ២០១២ (ពេលដែលប្រកាសឱ្យប្រើច្បាប់ពិន័យបទល្មើសរដ្ឋបាល)។ ប៉ុន្តែ មកទល់បច្ចុប្បន្ន កម្រិតពិន័យខ្ពស់បំផុតដែលអនុវត្តគឺមិនទាន់សមស្របនឹងលក្ខណៈនៃកម្រិតបទល្មើស ខ្វះភាពគំរាមកំហែងនិងមិនគ្រប់លទ្ធភាពបង្ការទប់ស្កាត់។ ហេតុនោះ ច្បាប់ពិន័យបទល្មើសរដ្ឋបាល ត្រូវបានធ្វើវិសោធនកម្ម តាមទិសដៅបង្កើនកម្រិតពិន័យ ខ្ពស់បំផុតក្នុងវិស័យមួយចំនួន បំពេញបន្ថែមកម្រិតពិន័យខ្ពស់បំផុតលើវិស័យមួយចំនួនដែលមិនទាន់បានកំណត់នៅក្នុងមាត្រា ២៤ នៃច្បាប់ពិន័យបទល្មើសរដ្ឋបាលជាធរមាន។
តាមរយៈនោះ ច្បាប់ពិន័យបទល្មើសរដ្ឋបាលកំណត់ពិន័យជាទឹកប្រាក់រហូតដល់ ៣០ លានដុង ចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ; សមភាពយេនឌ័រ; អំពើហិង្សាគ្រួសារ; ការរក្សាទុក; ការជំនឿសាសនា; ប្រឡងប្រណាំង ស្ងើចសរសើរនិងជូនរង្វាន់; រដ្ឋបាលយុត្តិធម៌; ចំនួនប្រជាជន; អនាម័យបរិស្ថាន; ជំរឿន; កិច្ចការបរទេស។ រាល់បទល្មើសរបស់បុគ្គលអំពីសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; រារាំងសកម្មភាពនីតិវិធីច្បាប់; អនុវត្តសាលក្រមរដ្ឋប្បវេណី; ក្ស័យធនអាជីវកម្ម សហករណ៍; ដោះដូរអេឡិកត្រូនិច; ប្រៃសណីយ៍ ត្រូវពិន័យជាទឹកប្រាក់រហូតដល់ ៤០ លានដុង។
ចំពោះបុគ្គលបំពានលើការបង្ការពន្លត់អគ្គិភ័យ; ជំនួយសង្គ្រោះ; ជំនួយគតិយុត្តិ; សុខាភិបាលបម្រុង; ប្រយុទ្ធប្រឆាំងជំងឺឮ HIV/AIDS; វប្បធម៌; កីឡា; ទេសចរណ៍; គ្រប់គ្រងវិទ្យាសាស្រ្ត បច្ចេកវិទ្យា; ការពារ ថែទាំកុមារ; គាំពារសង្រ្គោះសង្គម; បង្ការទប់ស្កាត់គ្រោះធម្មជាតិ។ល។ កម្រិតពិន័យជាទឹកប្រាក់ខ្ពស់បំផុតរហូតដល់ ៥០ លានដុង។
ទន្ទឹមនឹងនោះ បុគ្គលអាចនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ ៧៥ លានដុង ចំពោះការប្រព្រឹត្តល្មើសនឹងការការពារប្រទេស សន្តិសុខជាតិ; ពលកម្ម; អប់រំ; អប់រំវិជ្ជាជីវៈ; ចរាចរណ៍ ផ្លូវគោក; ចរាចរណ៍ផ្លូវដែក; ចរាចរណ៍ផ្លូវទឹក; ធានារ៉ាប់រងសុខាភិបាល; ធានារ៉ាប់រងសង្គម; ធានារ៉ាប់រងនិកម្មភាព; បង្ការប្រឆាំងបាបគ្រោះសង្គម។ល។ ចំពោះការប្រព្រឹត្តបទល្មើសអំពីការផលិត ជួញដូរទំនិញហាមឃាត់ ទំនិញក្លែងក្លាយ ប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់ អាចនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ ២០០ លានដុង។
ច្បាប់វិសោធនកម្មបានកំណត់ស្តីពីការពន្យាបង់ប្រាក់ពិន័យ ចំពោះអង្គការដែលត្រូវពិន័យ ប្រាក់ពី ១០០ លានដុងឡើងទៅកំពុងជួបការលំបាកខ្លាំង ឬក៏វិបត្តិសេដ្ឋកិច្ចដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយ អគ្គិភ័យ ជំងឺរាតត្បាត មិនមែនគ្រាន់តែអនុវត្តពន្យាបង់ប្រាក់ ពិន័យចំពោះបុគ្គលដែលចែងនៅក្នុងច្បាប់ ពិន័យបទល្មើសរដ្ឋបាលជាធរមាន។ ច្បាប់ក៏បានធ្វើវិសោធនកម្មនូវការកំណត់ចំនួនប្រាក់ត្រូវពន្យាបង់ដែលអនុវត្តសម្រាប់បុគ្គល តាមនិន្នាការកាត់បន្ថយចំនួនប្រាក់ត្រូវបានពន្យាពិន័យ ចាប់ពី ៣ លានដុងឡើងទៅចំពោះច្បាប់ ជាធរមានចុះនៅ ២ លានដុងឡើងទៅចំពោះបុគ្គលដែលកំពុងជួបលំបាកអំពីសេដ្ឋកិច្ចដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយ អគ្គិភ័យ ជំងឺរាតត្បាត ជំងឺរុាំរ៉ៃ...៕
អត្ថបទនិងរូបថត៖ ហ្វាងអៀង-មុនី