ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/11/2021 - 08:26

ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ គឺ​ពង្រីក​សិទ្ធិ​ជាម្ចាស់​របស់​ប្រ​ជា​ជន​

(Chinhphu.vn) - ស្រប​ឱកាស​ខួប​អនុ​ស្សាវរីយ៍​ ៩១ ឆ្នាំ​ ទិវា​ប្រ​វេណី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ (១៨/១១/១៩៣០- ១៨/១១/២០២១) លោក​អគ្គ​លេខា​ ង្វៀង​ភូត្រុង បាន​អញ្ជើញ​ចូល​រួម​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ នៅ​ភូមិ​ ៥ ឃុំ​អៀង​សើ ស្រុក​ហ្វាយ​ឌឹក ក្រុង​ហា​ណូយ​។​

លោក​អគ្គ​លេខា​ ង្វៀង​ភូត្រុង អញ្ជើញ​ចូល​រួម​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​។​

លោក​អគ្គ​លេខា​ ង្វៀង​ភូត្រុង គូស​បញ្ជាក់​ ទិស​ដៅ​នៃ​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ គឺ​សំ​ដៅ​កសាង​ ពង្រឹង​និង​ពង្រីក​សិទ្ធិ​ជាម្ចាស់​របស់​ប្រ​ជា​ជន​ ពង្រឹង​ផែន​មហា​សាម​គ្គី​ជន​ជាតិ​និង​លើក​កម្ពស់​តួនាទី​របស់​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​នៅ​ក្នុង​សម័យ​ថ្មី​។​ លទ្ធ​ផល​នៃ​ទិវា​ជួប​ជុំ​នេះ​ នឹង​នាំ​មក​នូវ​គុណ​តម្លៃ​ខាង​ស្មារ​តី​ បង្កើន​ឆន្ទៈ​បដិវត្តន៍ លើក​តម្កើង​កម្លាំង​សហគមន៍ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​នូវ​ភារ​កិច្ច​នយោ​បាយ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​ ចាប់​ពីភូមិ​ ស្រុក​ ក្រុម​ប្រ​ជា​ការ​ពារ​ក្រុង​ បណ្តុំ​តាំង​ទីលំ​នៅ​។​ល។​ ក្នុង​ទូទាំង​ប្រ​ទេស​។​

លោក​អគ្គ​លេខា​ បញ្ជាក់​៖ ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ឆ្នាំ​នេះ​កាន់​តែមាន​អត្ថ​ន័យ​ពិសេស​ខណៈ​ពេល​ដែល​ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ ទូទាំង​កង​ទ័ព​យើង​កំ​ពុង​រួម​កម្លាំង​ ស្រប​មតិ​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ “ប្រ​ឆាំង​នឹង​ជំងឺ​ដូច​ប្រ​ឆាំង​សត្រូវ​” ទាំង​សកម្ម​ ទាំង​ប្រ​ញឹក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី XIII របស់​បក្ស​ និង​សេចក្តី​សម្រេច​មហា​សន្និ​បាត​ បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​។​

លោក​អគ្គ​លេខា​ ង្វៀង​ភូត្រុង ស្ងើច​សរ​សើរ​នូវ​សមិទ្ធផល​ ដែល​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​អៀង​សើ​សម្រេច​បាន​។​ លោក​អគ្គ​លេខា​ ង្វៀង​ភូត្រុង បាន​រំលឹក​ ចំ​ពោះ​មុខ​ស្ថាន​ភាព​ជំងឺ​ COVID-១៩ ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ ស្កប់​ចិត្ត​។​ នៅ​ពេល​ខាង​មុខ​ ថ្នាក់​ដឹក​នាំ​ក្រុង​ហា​ណូយ​ ស្រុក​ហ្វាយ​ឌឹក គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ អង្គ​ការ​មហា​ជន​របស់​ឃុំ​អៀង​សើនិយាយ​រួម​ និង​ភូមិ​ ៥ និយាយ​ដោយ​ឡែក​ បន្ត​ការ​ពង្រីក​នូវ​ប្រ​វេណី​ដ៏​ល្អ​និង​សមិទ្ធ​ផល​ដែល​សម្រេច​បាន​ថ្មី​ៗ​នេះ​ ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​មហា​សន្និ​បាត​លើកទី XIII របស់​បក្ស​ និង​សេចក្តី​សម្រេច​មហា​សន្និ​បាត​ប​ក្សគ្រប់​លំ​ដាប់​ថ្នាក់​ បន្ត​លើ​កទឹក​ចិត្ត​ប្រ​ជា​ជន​បង្កើន​ផែន​មហា​សាម​គ្គី​ អនុវត្ត​ឱ្យ​បាន​ល្អ​ប្រ​សើរ​ភារកិច្ច​នយោ​បាយ​-សេដ្ឋ​កិច្ច​ វប្ប​ធម៌​-សង្គម​របស់​ភូមិ​ភាគ​៕​

​  

ចែករំលែកអត្ថបទ