ឃុំង្វៀតហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ គឺជាភូមិភាគមួយក្នុងចំណោមភូមិភាគទាំងឡាយដែលអនុវត្តល្អការចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ”។ សមិទ្ធិផលខាងលើ មានការរួមចំណែកដ៏សកម្មរបស់ក្លឹបរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់នានានៅលើភូមិសាស្រ្ត។
កម្លាំងនគរបាលឃុំង្វៀតហ្វា កំពុងផ្សព្វផ្សាយផែនការបង្ការប្រឆាំងបទល្មើស។
ង្វៀតហ្វាជាឃុំជាយក្រុង ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលស្រុកចូវថាញ់ ១៣ គីឡូម៉ែត្រ ប៉ុន្តែនៅក្បែរក្រុងត្រាវិញ។ ឃុំមានដងផ្លូវជាតិកាត់ទទឹង ៤ គីឡូម៉ែត្រ ម្ល៉ោះហើយស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ពេលខ្លះមានភាពស្មុគស្មាញ។ លោកត្រាងភឿងប៊ិញ ប្រធាននគរបាលឃុំង្វៀតហ្វា ឱ្យដឹង៖ “ភូមិសាស្រ្តឃុំជាប់ជាមួយនឹងសង្កាត់ ៨ សង្កាត់ ៧ របស់ក្រុងត្រាវិញ ម្ល៉ោះហើយមានបទល្មើសជាប់ទាក់ទងនឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដូច៖ ល្បែងជល់មាន់ លួចរបស់របរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង។ល។ តែងកើតមានឡើងជារឿយៗ។ អាស្រ័យហេតុនោះ នគរបាលឃុំបានចលនាប្រជាជនបង្កើនការប្រុងប្រយ័ត្ន ជូនដំណឹងដល់នគរបាលភូមិភាគពេលមានហេតុការណ៍កើតឡើង ឬសញ្ញាប្រព្រឹត្តបទល្មើសជាដើម។ ទន្ទឹមនឹងនោះ សហការជាមួយនឹងសមាគមនារីឃុំបង្កើតក្លឹប “នារីគ្រប់គ្រងអប់រំសាច់ញាតិ មិនប្រព្រឹត្តល្មើសច្បាប់និងបាបគ្រោះសង្គម” និងផ្គួបបញ្ចូលឃោសនាផ្សព្វផ្សាយនៅពេលប្រជុំជីវភាពសាខា ក្រុមសមាគម។ អាស្រ័យកិច្ចសហការរបស់អង្គការសមាគម អង្គការមហាជន និងការគាំទ្រសហការពីសំណាក់ប្រជាជន ឃើញថាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅង្វៀតហ្វា ត្រូវបានធានាក្នុងអំឡុង ៤ ឆ្នាំកន្លង”។
យោងតាមស្ថិតិរបស់នគរបាលឃុំង្វៀតហ្វា បច្ចុប្បន្ននៅលើភូមិសាស្រ្តឃុំ មានមុខសញ្ញាជាយុវជន ៥៣ នាក់ ស្ថិតក្នុងក្របខណ្ឌគ្រប់គ្រងរបស់នគរបាលឃុំ និងមានមុខសញ្ញាដោះលែងពីពន្ធនាគារ ៤ នាក់។ មុខសញ្ញាទាំងនេះ តែងបានកោះហៅទៅអប់រំនិងបានឧបត្ថម្ភទុនមករួមរស់ក្នុងសហគមន៍។ បច្ចុប្បន្ន មុខសញ្ញា ៤ នាក់នេះ មានការងារធ្វើនិងរកបានប្រាក់ចំណូលលំនឹង មិនប្រមូលផ្តុំគ្នាស៊ីផឹក ប្រព្រឹត្តល្មើសច្បាប់ទៀត។ លោកង្វៀងវ៉ាន់ហុង នៅភូមិប្រាសាទកើត ឱ្យដឹង៖ “ចាប់ពីនគរបាលឃុំ សហការជាមួយនឹងប្រជាជនភូមិភាគ បង្កើតក្លឹបនិងខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់បង្ការ ប្រឆាំងបទល្មើស ខ្ញុំឃើញករណីប្រព្រឹត្តល្មើសថយចុះច្រើន គ្មាននៅយុវជនផ្តុំគ្នាពេលយប់បង្កអុកឡុកធ្វើឱ្យខូចសណ្តាប់ធ្នាប់សហគមន៍ដូចមុនទៀត។ ភូមិស្រុកមានភាពសុខសាន្ត ម្ល៉ោះហើយខ្ញុំមានក្តីត្រេកអរក្រៃលែង ព្រមទាំងនឹងនរចិត្តអភិវឌ្ឍសេដ្ឋកិច្ច”៕
សើុងម៉ាល័យ-វិមាន