រយៈពេលផ្អាកការងារ ១៤ ថ្ងៃបន្តបន្ទាប់ឡើងទៅ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ដល់ដាច់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ កម្មករនិយោជិតត្រូវបានឧបត្ថម្ភប្រាក់មួយលើកចំនួន ១ លានដុង/ម្នាក់។
យោងតាមសេចក្តីសម្រេចចិត្តលេខ ១២៦/NQ-CP កែប្រែសេចក្តីសម្រេចចិត្តលេខ ៦៨/NQ - CP, មានគោលនយោបាយឧបត្ថម្ភ កម្មករនិយោជិត ដែលបានផ្អាកការងារ ដូចជា៖
កម្មករនិយោជិតធ្វើការតាមកិច្ចសន្យាការងារ ត្រូវផ្អាកការងារមានមូលហេតុ តាមកថាខណ្ឌ ៣ មាត្រា៩៩ នៃច្បាប់ការងារ; កំពុងចូលរួមប័ណ្ណធានារ៉ាប់រងសង្គមចាប់បង្ខំ គិតមកដល់មុនពេលផ្អាកការងារ ហើយស្ថិតក្នុងចំណោមករណីខាងក្រោម៖
-អ្នកដែលសម្រាកព្យាបាលជំងឺ COVID-១៩ អ្នកធ្វើចត្តាឡីស័ក និងអ្នកនៅក្នុងតំបន់កំពុងបិទខ្ទប់ ឬអ្នកមិនអាចធ្វើដំណើរទៅកន្លែងធ្វើការបានតាមសំណើរបស់ស្ថាប័នរដ្ឋមានសមត្ថកិច្ច តាមគោលការណ៍របស់បទបញ្ជាលេខ ១៦។
-អាស្រ័យនិយោជកត្រូវផ្អាកដំណើរការការងារ តាមសំណើរបស់ស្ថាប័នរដ្ឋមានសមត្ថកិច្ច ឬមានទីតាំងក្រុមហ៊ុន សាខា ក្រុមហ៊ុន ការិយាល័យតំណាង មូលដ្ឋានផលិត ធ្វើពាណិជ្ជកម្មនៅភូមិសាស្រ្តដែលអនុវត្តវិធានការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល តាមគោលការណ៍បទបញ្ជាលេខ ១៦ ឬរៀបចំពលកម្មផលិតឡើងវិញ ដើម្បីបង្ការ ប្រឆាំងជំងឺ COVID-១៩ ។
រយៈពេលកម្មករនិយោជិតផ្អាកការងារពី ១៤ ថ្ងៃបន្តបន្ទាប់ឡើងទៅ ចាប់តាំងពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ដល់ដាច់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ត្រូវបានឧបត្ថម្ភប្រាក់មួយលើក ចំនួន ១ លានដុង /ម្នាក់។
មុននេះ តាមសេចក្ដីសម្រេចចិត្តលេខ ៦៨ គ្រាន់តែកំណត់ចំពោះបុគ្គលត្រូវធ្វើចត្តាឡីស័ក ឬអ្នកនៅក្នុងតំបន់កំពុងបិទខ្ទប់តាមសំណើរបស់ស្ថាប័នរដ្ឋមានសមត្ថកិច្ច នឹងបានទទួលការឧបត្ថម្ភ។
សេចក្តីសម្រេចចិត្តលេខ ១២៦ /NQ-CP មានសុពលភាព ចាប់ពីថ្ងៃ ៨-១០-២០២១៕
យោងតាមកាសែតពលករ ប្រែសម្រួល៖ ត្រឹងហ្គោន