មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/10/2021 - 07:20

កសាង​ស្ពាន​ថ្មី​តភ្ជាប់​ភូមិ​ត្រា​ម៉ង​និង​មីធ្វឹង​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ទើប​សហការ​ជា​មួយ​នឹង​សប្បុរស​ជន​ ចាប់​ផ្តើម​ដំណើរ​ការ​កសាង​ស្ពាន​បេតុង​តភ្ជាប់​ភូមិ​ត្រា​ម៉ង​និង​មីធ្វឹង​។​ គម្រោង​ប្លង់​ស្ពាន​នេះ​ មាន​ប្រ​វែង​ ៣០ ម៉ែ​ត្រ ទទឹង ២,៥ ម៉ែ​ត្រ គ្រោង​ថវិកា​កសាង​គឺ​ ២០០ លាន​ដុង​ អា​ស្រ័យ​ក្រុម​ហ៊ុន​ចំ​កាត់​ យ៉ុង​ង៉ុក​ធ្វើ​ហិរញ្ញ​ប្បទាន​។​

អង្គ​ភាព​ធ្វើ​ហិរញ្ញ​ប្បទាន​ ថ្លែង​មតិ​មុន​ពេល​បើ​ក​ដំណើរ​ការ​កសាង​ស្ពាន​។​  រូប​៖ ត្រុកម៉ាយ

លោក​ថាច់​ង៉ុក​ លេខា​សាខា​បក្ស​ភូមិ​ត្រា​ម៉ង ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "ស្ពាន​ចាស់​មាន​ភាព​ទ្រុឌ​ទ្រោម​ណាស់​ហើយ ​ហេតុ​នោះ​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ភូមិ​មីធ្វឹង​ (ថ្នល់​កៅ​ស៊ូ​) លំ​បាក​ណាស់​។​ ពេល​ស្ពាន​ថ្មី​កសាង​រួច​ស្រេច​ អាច​ឆ្លើ​យ​តប​បាន​ទៅ​នឹង​តម្រូវ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ ដឹក​ជញ្ជូន​ទំ​និញ​ ជួយ​លើក​កម្ពស់​តម្លៃ​កសិផល​របស់​ប្រ​ជា​ជន​"៕​

                        ហា​ថាញ់-វិមាន​

ចែករំលែកអត្ថបទ