អ្នកឯកទេសបច្ចេកវិទ្យាព័ត៌មានបានផ្តល់អនុសាសន៍ ពេលទទួលបានអ៊ីម៉ែលចម្លែក អ្នកប្រើប្រាស់កុំចុចលើតំណភ្ជាប់ណាមួយ ហើយលុបអីុម៉ែលចម្លែកពីកុំព្យួទ័រនិងទូរស័ព្ទជាបន្ទាន់។
សារបោកប្រាស់ចុះឈ្មោះសុំផ្ដល់ជំនួយ។
ថ្មីៗនេះលេចឡើងមុខសញ្ញាបោកប្រាស់ ក្លែងបន្លំធនាគារ បានផ្ញើអីុម៉ែលប្រកាស ផ្តល់កញ្ចប់ជំនួយដោយសារជំងឺ COVID-១៩ ។ ដើម្បីប្រព្រឹត្តបទល្មើស ជនទុច្ចរិតសំណូមពរអតិថិជនចូលទៅកាន់ប្រព័ន្ធតំណភ្ជាប់ (link) ដើម្បីទទួលកញ្ចប់ជំនួយ។ ប៉ុន្តែប្រព័ន្ធ (link) ភ្ជាប់នឹងវែបសៃថ៍ក្លែងបន្លំគេហទំព័រសេវាធនាគារអេឡិចត្រូនិក សំណូមពរអតិថិជនផ្តល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានសេវាដើម្បីកិបកេងប្រាក់ក្នុងគណនី។
មុខសញ្ញានៅទាំងក្លែងបន្លំអីុម៉ែលរបស់សហព័ន្ធពលកម្មវៀតណាម ជាមួយខ្លឹមសារ “សហជីពជំនួយប្រាក់ដល់កម្មករនិយោជិតដែលរងផលប៉ះពាល់ដោយសារជំងឺCOVID- ១៩” ហើយសំណូមពរដល់កម្មាភិបាល បុគ្គលិកទាំងអស់ក្នុងអាជីកម្មបំពេញព័ត៌មានតាមប្រព័ន្ធ (link) ដែលមានស្រាប់។ ជនទុច្ចរិតនៅទាំងក្លែងបន្លំសារនិងវែបសៃថ៍របស់ក្រសួងសុខាភិបាល ជាមួយខ្លឹមសារណែនាំធ្វើបែបបទ ចុះឈ្មោះសុំផ្ដល់ជំនួយ ភ្ជាប់ជាមួយប្រព័ន្ធ (link) ភ្ជាប់វែបសៃថ៍មានចំណុចប្រទាក់ស្រដៀងនឹងវែបសៃថ៍ក្រសួងសុខាភិបាល។ នៅទីនេះ ការចុចលើបែបបទ”ចុះឈ្មោះសុំផ្ដល់ជំនួយ” អ្នកប្រើប្រាស់ត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួន គណនីធនាគារ (ឈ្មោះអ្នកប្រើប្រាស់លេខសម្ងាត់ លេខកូដ OTP) ។ល។ បើសិនអ្នកប្រើប្រាស់ធ្វើតាមការណែនាំជនទុច្ចរិតនឹងលួចយកព័ត៌មាន ដើម្បីកិបកេងទ្រព្យសម្បត្តិ។ មានរូបភាពម្យ៉ាងទៀត ត្រូវបានជនទុច្ចរិតសំណូមពរអតិថិជនផ្តល់លិខិតស្នាមបញ្ជាក់អត្តសញ្ញាណ ដើម្បីទទួលប្រាក់ជំនួយដោយសារការរងផលប៉ះពាល់ពីជំងឺ COVID-១៩។ ប៉ុន្តែ លិខិតស្នាមទាំងនេះនឹងត្រូវបានជនទុច្ចរិតប្រើប្រាស់ក្នុងការធ្វើកិច្ចសន្យាឥណទានបុលប្រាក់ ពីក្រុមហ៊ុនហិរញ្ញវត្ថុ។ មុខសញ្ញាដែលជនទុច្ចរិតតែងសំដៅគឺអ្នកដែលមានស្ថានភាពលំបាក កម្មករនិយោជិតបាត់ការងារធ្វើក្នុងដំណាក់កាលនៃជំងឺរាតត្បាត ។ល។ តំបន់ជនបទ តំបន់ដាច់ស្រយាល កន្លែងដែលមិនអាចទទួលព័ត៌មានបានទាន់ពេល។
ធនាគារទាំងឡាយបានផ្តល់អនុសាសន៍ រាល់សំណូមពរផ្តល់ព័ត៌មានកំណត់អត្តសញ្ញាណ លេខសម្ងាត់ លេខកូដOTP (ប្រសិនមាន) គឺសុទ្ធតែក្លែងបន្លំ អតិថិជនដាច់ខាតមិនត្រូវផ្តល់ព័ត៌មានពេលទទួលបានសំណើទាំងនេះ។ ប្រជាជនពេលទទួលបានដំណឹងនៃការជំនួយតាមរយៈសារផ្ញើមក ត្រូវកំណត់ចំណាំអាសយដ្ឋានវែបសៃថ៍របស់ស្ថាប័នរដ្ឋនៅចុងឃ្លាមានអក្សរ .gov.vn។ បច្ចុប្បន្ន អតិថិជនជួបការលំបាក ដោយសារជំងឺ COVID-១៩ អាចធ្វើបែបបទលើប្រព័ន្ធអេឡិចត្រូនិកសេវាសាធារណៈថ្នាក់ជាតិមានអាសយដ្ឋាន https://ncovi.dichvucong.gov.vn/p/home/dvc-ncovid-danh-sach-dich-vu-cong.html ដើម្បីទទួលបានការពិនិត្យឧបត្ថម្ភ។
ពេលទទួលបានអីុម៉ែលចម្លែក អ្នកប្រើប្រាស់កុំចុចលើតំណភ្ជាប់ណាមួយ កុំបើកឯកសារភ្ជាប់ជាមួយ កុំពង្រីករូបភាពណាមួយ និងកុំឆ្លើយតប។ ទន្ទឹមនឹងនោះ ត្រូវលុបអីុម៉ែលចម្លែកពីកុំព្យួទ័រនិងទូរស័ព្ទជាបន្ទាន់។ ដាច់ខាត កុំផ្តល់លិខិតស្នាមបញ្ជាក់អត្តសញ្ញាណ រូបថតវីដេអូឃ្លីបបង្វិលផ្ទាល់រង្វង់មុខ ឈ្មោះអ្នកប្រើប្រាស់ លេខសម្ងាត់ លេខកូដOTP ដល់អ្នកដទៃឡើយ រួមទាំងអ្នកតាងខ្លួនជានគរបាល កម្មាភិបាលតុលាការ ក្រសួងសុខាភិបាល បុគ្គលិកធនាគារ។ល។ ទន្ទឹមនឹងនោះ កុំចែករំលែកព័ត៌មាននេះនៅលើបណ្តាញសង្គម៕
យោង៖Vietnam+ប្រែសម្រួល៖ មុនី