ការផ្ទុះឡើងនៃជំងឺដុំពកស្បែកលើសត្វគោក្របី បានវាយលុកទៅលើសត្វគោនៅស្រុក ចំនួន ២ គឺស្រុកថ្កូវនិងស្រុកយ្វៀងហាយ ខេត្តត្រាវិញ។ ចំនួនគោក្របីដែលកើតជំងឺមានចំនួន ១៤០ ក្បាលរបស់ប្រជាជនប្រមាណ ៧៥ គ្រួសារ។
លោកង៉ោឌឹកថាញ់ (ខាងស្ដាំ) ប្រធានសាខានាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យខេត្តត្រាវិញ ចុះពិនិត្យគោកើតជំងឺនៅគ្រួសារអ្នកមីងថាច់ធីថា។
មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ទើបចង្អុលការដល់អង្គភាពជំនាញ សហការជាមួយភូមិភាគ ដើម្បីកៀរគរគ្រួសារប្រជាជនបំផ្លាញចោលគោឈឺ គោងាប់ នៅឃុំឡុងហ៊ីបនិងឃុំង៉ុកបៀង ស្រុកថ្កូវ។ អ្នកមីងថាច់ធីថា នៅភូមិខ្នាចទទឹង ឃុំង៉ូវឡាក បាននិយាយ៖ “ខ្ញុំចិញ្ចឹមគោ ៦ ក្បាល មួយក្បាលៗទម្ងន់ប្រហែល ២០០ គីឡូក្រាម មានរោគ សញ្ញាក្តៅខ្លួន គ្រុន អន់ចំណី ឡើងដុំពកធំៗ លើខ្នងចុះដល់ជើង មិនដឹងជាជំងឺអ្វីទេ។ ខ្ញុំបានហៅបសុពេទ្យមកពិនិត្យនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ ទើបដឹងថាគោឈឺ” ។
លោក ង៉ោឌឹកថាញ់ ប្រធានសាខានាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យខេត្តត្រាវិញ ឱ្យដឹង៖ “ជំងឺដុំពកស្បែក ហៅម្យ៉ាងទៀតថា ជំងឺស្បែកជ្រីវជ្រួញ គឺជាជំងឺឆ្លងដោយវីរូសបង្កឡើង តែមិនឆ្លងដល់មនុស្ស។ ជំងឺឆ្លងដោយសត្វល្អិតខាំមានដូច៖ មូស រុយបឺតឈាម របោម ដង្កែជាដើម។ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការឃោសនាដោយការចែកចាយ ខិត្តប័ណ្ណនិងឧបករណ៍បំពងសម្លេងពីរភាសាវៀត - ខ្មែរ ដើម្បីអ្នកចិញ្ចឹមចេះវិធីការពារនិងព្យាបាល។ សាខានាយកដ្ឋានសំណូមពរស្រុកទាំងពីរ គប្បីអនុវត្តដំណោះស្រាយជាច្រើនយ៉ាងឆាប់រហ័សនិងព្រមៗគ្នា ដើម្បីបំបាត់ការរីករាលដាលនៃជំងឺនេះ។ ជាពិសេស ផ្តោតលើការចាក់វ៉ាក់សាំង បាញ់ថ្នាំសម្លាប់មេរោគ គ្រប់គ្រងការដឹកជញ្ជូន ការសម្លាប់សត្វនិងម្ចាស់ការបំផ្លាញចោលសត្វគោដែលងាប់ដោយសារជំងឺនេះ កាត់បន្ថយការខូចខាតដល់អ្នកចិញ្ចឹមគោ។
ស្រុកថ្កូវនិងស្រុកយ្វៀងហាយ មានសត្វគោជាង ៥៤.០០០ ក្បាល ថ្នាក់ដឹកនាំនៅទីនេះកំពុងអនុវត្តវិធានការយ៉ាងសកម្ម ដើម្បីការពារការផ្ទុះរាលដាលនៃជំងឺដុំពកស្បែក ចលនាប្រជាជនមិនទិញលក់និងដឹកជញ្ជូនគោចេញពីតំបន់ចិញ្ចឹម។ ទន្ទឹមនឹងនោះ ណែនាំអ្នកចិញ្ចឹមអនុវត្តវិធានការថែទាំនិងព្យាបាលសត្វគោដែលកើតជំងឺ បាញ់ថ្នាំសម្លាប់មេរោគនៅតំបន់ចិញ្ចឹម និងបំផ្លាញចោលគោងាប់តាមបទបញ្ជា ដើម្បីកុំឱ្យឆ្លងរាលដាលពាសពេញ៕
ម៉ាល័យ-ប្រែ៖ សុផន