23/08/2021 - 07:45

ពណ៌​បៃ​តង​លើផ្ទៃ​សមុទ្រ​តី​ណាម​

ស្ថិត​នៅ​កណ្តាល​ទន្លេ​ល្វឹង​ល្វើយ​នៃ​តំ​បន់​ចុង​ប៉ូល​តី​ណាម​នៃ​មាតុ​ប្រ​ទេស​ គឺ​ជាតំ​បន់​បង្ក​បង្កើន​ផល​ប្រ​មូល​ផ្តុំ​នៃ​កម្មា​ភិបាល​ យុទ្ធ​ជន​កង​វរសេនា​ធំ​ ១៥២ ព្យា​យាម​ថែទាំ​ដាក់​ជី ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​មាន​ប្រ​ភព​ស្បៀង​អា​ហា​រគ្រប់​គ្រាន់​ និង​សុវត្ថិ​ភាព​ផ្គត់​ផ្គង់​ដល់​កង​ទ័ព​។​

យុទ្ធ​ជន​កង​វរសេនា​ធំ​ ១៥២ ប្រ​មូល​ផល​ននោង​ក្នុង​មណ្ឌល​បង្ក​បង្កើន​ផលប្រ​មូល​ផ្តុំ​។

តំបន់​បង្ក​បង្កើន​ផលប្រ​មូល​ផ្ដុំ​របស់​កង​វរសេនា​ធំ​ ១៥២ (យោធ​ភូមិ​ភាគ​ ៩) ស្ថិត​នៅ​ឃុំ​កោះ​ថោ​ចូវ​ ក្រុង​ភូក្វឹ​ក ខេត្ត​គៀង​យ៉ាង​ ដែល​មាន​ផ្ទៃ​ដី​សរុប​ជិត ​១០.០០០ ម៉ែ​ត្រ​ការ៉េ​ ចែក​ជា ៤ មណ្ឌល​មុខ​ងារ​ គឺ​៖ មណ្ឌល​ដាំ​ដំណាំ​ទ្រើងចំ​នួន​ ៤.៥០០ ម៉ែ​ត្រការ៉េ​ មណ្ឌល​ដាំ​បន្លែ​បង្ការ​ ៣.០០០ ម៉ែត្រ​កា​រ៉េ​ មណ្ឌល​ដាំ​បន្លែ​គ្រឿង​ទេស​ពី ៥០០-៧០០ ម៉ែ​ត្រការ៉េ​ និង​មណ្ឌល​ដាំ​ត្រ​កួន​ទឹក​ ២.០០០ ម៉ែ​ត្រ​ការ៉េ​។​ ក្រៅ​ពីនេះ​ នៅ​មាន​មណ្ឌល​ចិញ្ចឹម​សត្វ​មាន​ផ្ទៃ​ដី​ ៤០ ម៉ែ​ត្រការ៉េ​ សម្រាប់​ផ្គត់​ផ្គង់​តម្រូវ​ការ​ជ្រូក​សាច់ និង​មណ្ឌល​ច្នៃ​ត្រី​កំ​ប៉ុង​ដោយ​មាន​ថា​មពល​ពី ៥-៧តោន​/ឆ្នាំ​ទៀត​ផង​ បច្ចុប្បន្ន​ កង​វរសេនា​ធំ​ ១៥២ ក៏​បាន​ឡើង​គម្រោង​អភិ​វឌ្ឍមណ្ឌល​ដាំ​ដំណាំ​ស្បៀង ​ជំនួស​ មាន​ដូច​៖ ដំឡូ​ងឈើ​ ដំឡូ​ងជ្វា ពោត​បារាំង​ ធានា​មាន​គ្រប់​ចំ​ណី​អា​ហារ ដោយ​បរិមាណ​ផលពី ៧-១០ តោន​ ក្នុង​ឱកាស​ដែល​មាន​ប្រតិ​បត្តិ​ការ​សឹក​កើត​ឡើង​។​

ប៉ុន្មាន​ឆ្នាំ​កន្លង​ តំ​បន់​បង្ក​បង្កើន​ផល ប្រ​មូល​ផ្តុំ​របស់​កង​វរសេនា​ធំ​ ១៥២ មិន​ត្រឹម​តែផ្គត់​ផ្គង់​ប្រ​ភព​ស្បៀង​អា​ហា​រគ្រប់​គ្រាន់​ និង​សុវត្ថិ​ភាព​ផ្តល់​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ធានា​សន្តិ​សុខ​ស្បៀង​នៅ​លើ​ឃុំ​កោះ​ ក្នុង​ពេល​ប្រ​សប់​រដូវ​ឬ​ក៏​សមុទ្រ​រំជួល​ ទូក​ កប៉ាល់​មិន​អាច​ដឹក​ជញ្ជូន​ទំ​និញ​ពីដី​គោក​ចេញ​ទៅ​កោះ​បាន​។​  វរសេនី​យ៍ទោ វ៉ូវក្វាង​ហ្វិញ​ ប្រ​ធាន​ក្រុម​ភស្តុភារនៃ​កង​វរសេនា​ធំ​ ១៥២ ឱ្យ​ដឹង​៖ “កង​វរសេនា​ធំ​ តែង​កំ​ណត់​ច្បាស់​ការ​បង្ក​បង្កើន​ផល គឺ​ជា​ភារកិច្ច​មួយ​ក្នុង​ចំ​ណោម​ភារកិច្ច​របស់​កង​ទ័ព​ក្នុង​ការ​បង្ក​បង្កើន​ផលនិង​ប្រ​យុទ្ធ​។​ ដូច្នេះ​ការ​បង្កើន​ផល​បាន​ផ្តល់​ប្រ​ភព​ស្បៀង​អា​ហារ​នៅ​នឹង​កន្លែង​ក្នុង​សម័យ​សុខ​សន្តិ​ភាព​ ក៏​ដូច​ជា​មាន​ការ​ប្រតិ​បត្តិ​ការ​សឹក​កើត​ឡើង​ អាច​ម្ចាស់​ការ​បាន​ប្រ​ភព​ស្បៀង​ បន្លែ​សុវត្ថិ​ភាព​និង​ធានា​តម្លៃ​ក្នុង​ការ​ចិញ្ចឹម​កង​ទ័ព​ផង​។​ ម្យ៉ាង​ទៀត​ សកម្ម​ភាព​បង្ក​បង្កើន​ផលនៅ​ទាំង​មាន​តួនាទី​អប់​រំកម្មា​ភិបាល​ យុទ្ធ​ជន​ លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រលឹក​អំ​ពី​តម្លៃ​នៃ​ការ​បង្ក​បង្កើន​ផល។​  ពិ​សេស​ ចំ​ពោះ​បង​ប្អូន​យុទ្ធ​ជន​ ពេល​បញ្ចប់​កាត​ព្វ​កិច្ច​វិល​ទៅ​កាន់​ភូមិ​ស្រុក​ មាន​ចំ​ណេះ​ដឹង​ខាង​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ជា​មូល​ដ្ឋាន​ យល់​ពីតម្លៃ​ពលកម្ម​ដើម្បី​ចូល​រួម​បង្ក​បង្កើន​ផលក្នុង​ជីវភាព​ជាក់​ស្តែង​ តំ​បន់​បង្ក​បង្កើន​ផលប្រ​មូល​ផ្តុំ​របស់​កង​វរសេនា​ធំ​ ១៥២ ស្ថិត​នៅ​តំ​បន់​សមុទ្រ​តីណាម​ ឃុំ​កោះ​ថោ​ចូវ​ ជាតំ​បន់​ដែល​អាស​ធាតុ​មិន​អំ​ណោយ​ផល តែង​រង​ផលប៉ះ​ពាល់​ពីភ្លៀង​ព្យុះ​ មាន​តំ​បន់​ខ្លះ​ទំ​នាប ទឹក​លិ​ច ដី​នៅ​ទីនេះ​ថែម​ទាំង​ផុស​ជ្រាយ ជះឥទ្ធិពល​ដល់​ដំណាក់​កាល​លូត​លាស់​នៃ​ដំណាំ​យ៉ាង​ខ្លាំង​ ឯរដូវ​ប្រាំ​ងទឹក​មាន​ជាតិ​ជូរ​ ប៉ុន្តែ​អង្គ​ភាព​នៅ​តែ​ប្តេជ្ញា​ចិត្ត​សម្រេច​ល្អ​ភារកិច្ច​ គឺ​បង្ក​បង្កើន​ផលផង​ និង​ត្រៀម​ប្រ​យុទ្ធ​ផង​”៕​

                            ហុង​ដាក-លីសៀ

ចែករំលែកអត្ថបទ