09/08/2021 - 08:12

យុទ្ធ​នារី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ រួម​ចំ​ណែក​កសាង​និង​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​

យុទ្ធ​នារី​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​យ៉ាង​សម​ស្រប​ការ​ងារ​ស្ថា​ប័ន​និង​គ្រួ​សារ​ ម៉្លោះ​ហើយ​សកម្ម​ចូល​រួម​អនុ​វត្ត​នូវ​ភារ​កិច្ច​ជំ​នាញ​ រួម​ចំ​ណែក​កសាង​និង​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​។​

សមាគម​នារី​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​និង​
កង់​ដល់​សិស្ស​ក្រី​ក្រ នៅ​ទីរួម​ខេត្ត​វិញ​ចូវ ​។​

តាម​ប្រ​សាសន៍​អនុ​សេនីយ៍​ឯក​ ឡេ​ថាញ​ញ៉ាញ់ ប្រ​ធាន​សមា​គម​នារី​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ សមា​គមសកម្ម​ពង្រីក​យ៉ាង​ខ្លាំង​ក្លាគំ​និត​ច្នៃ​ប្រ​តិដ្ឋ​និង​តួនា​ទី​របស់​នារី​ តាម​រយៈ​ការ​ចលនា​ ដូច​៖ ចលនា​ “យុទ្ធ​នារី​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ខ្នះ​ខ្នែង​រៀន​សូត្រ​ ពល​កម្ម​ច្នៃ​ប្រ​តិដ្ឋ​ កសាង​គ្រួ​សារ​សុភ​មង្គល​” អនុ​វត្ត​ការ​ចលនា​ “កសាង​គ្រួ​សារ​គ្មាន​ ៥ ស្អាត​ ៣” ចលនា​នារី​លត់​ដំ​ក្រម​សីល​ធម៌​  “មាន​ទំ​នុក​ចិត្ត​ រក្សា​ភាព​ថ្លៃ​ថ្នូរ​ ស្មោះ​ត្រង់​ ប៉ិន​ប្រ​សប់​” ភ្ជាប់​នឹង​ការ​អនុ​វត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​បទ​បញ្ជា​លេខ​ ០៥-CT/TW របស់​ការិ​យាល័យ​នយោ​បាយ​ បទ​បញ្ជា​លេខ​ ៨៧-CT/QUTW បទ​បញ្ជា​លេខ​ ៨៥៥-CT/QUTW របស់​គណៈ​កម្មា​ធិការ​បក្ស​ យោ​ធា​មជ្ឈិម​ ស្តីពី​ជំរុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ ភ្ជាប់​នឹង​ការ​ចលនា​ “ពង្រីក​ប្រ​វេណី​ បញ្ចេញ​សមត្ថ​ភាព​ សក្តិ​សម​ជា​កង​ទ័ព​អ៊ំ​ហូ”។​

សមាគម​នារី​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ អនុ​វត្ត​ទម្រង់​ជាក់​ស្តែង​ ដូច​៖ អនុវត្ត​កម្ម​វិធី​ “ រួម​ដំ​ណើរ​ជា​មួយ​នារី​ជាយដែន​” ចលនា​កម្មា​ភិបាល​ យុទ្ធ​នារី​ រួម​វិភាគ​ទាន​ប្រាក់​បាន​ជាង​ ៤០ លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ដល់​នារី​នៅ​ឃុំ​ភឿក​ជី ស្រុក​ត្រាង​បាង​ ខេត្ត​តី​និញ អនុ​វត្ត​ទម្រង់​ “ខាប់​អង្ករ​មេត្តា​ធម៌​” រួម​វិភាគ​ទាន​អង្ករ​បាន​ ៦០០ គីឡូ​ក្រាម​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ដើម្បី​ឧបត្ថម្ភ​ចង្ក្រាន​បាយ​សប្បុរ​ធម៌​របស់​មន្ទីរ​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន​ខេត្ត​ រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​ចែក​ជូន​ម៉ាស់​ចំ​នួន​ ១.៥០០ ជែល​លាង​ដៃ​កម្ចាត់​មេ​រោគ​ចំ​នួន​ ២០០ ដប​ ដល់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ឃុំ​អាង​ថាញ ៣ ស្រុក​កូវ​ឡៅ​យុង ជូន​អា​ហា​រូប​ករណ៍​ ២០ ចំ​ណែក​កង់​ ៣ គ្រឿង​និង​អំ​ណោយ​ ៤០០ ចំ​ណែក​ក្នុង​ឱកាស​បុណ្យ​សែន​ព្រះ​ខែ​ដល់​កុមារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ទីរួម​ខេត្ត​វិញ​ចូវ​។​ល។​

តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ឯក​ ង្វៀង​ត្រេវ​ម៉ឺន​ លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ ស្នង​ការ​នយោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ជា​មួយ​នឹង​ស្មារ​តី​ “សាម​គ្គី​ ច្នៃ​ប្រ​តិដ្ឋ​ សម​ភាព​ អភិវឌ្ឍន៍​ដើម្បី​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​” យុទ្ធ​នារី​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ប្តេជ្ញា​ពង្រីក​ប្រ​វេណី​វីរ​ភាព​របស់​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​និង​ប្រ​វេណី​របស់​នារី​វៀត​ណាម​ បញ្ចេញ​កម្លាំង​តស៊ូ​ប្រ​យុទ្ធ​ ជម្នះ​រាល់​ការ​លំ​បាក​ សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ រួម​ចំ​ណែក​រក្សា​រឹង​មាំ សន្តិ​សុខ​នយោ​បាយ​ ពិសេស​គឺ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​៕​ 

                    លីធាន​-មុនី

ចែករំលែកអត្ថបទ