មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/08/2021 - 08:32

ទម្រង់​សេដ្ឋ​កិច្ច​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព​ជួយ​សមាជិក​ចាក​ភាព​ក្រី​ក្រ

ចលនា​ “អតីត​យុទ្ធ​ជន​ជួយ​គ្នា​កាត់​បន្ថយ​ភាព​ក្រី​ក្រ ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​” នៅ​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ ជួយ​សមា​ជិក​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ និង​ធ្វើ​មាន​។​

ទម្រង់​ចិញ្ចឹម​គោ​របស់​បង​ឌិញ​លី នៅ​ភូមិ​បឹង​ធំ​។​

ក្រៅ​ពី​ជួយ​សមាជិក​ទទួល​បាន​ប្រ​ភព​បុល​ទុន​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ សមា​ជិក​អតីត​យុទ្ធ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ប្រើ​ប្រាស់​ប្រ​ភព​ទុន​របស់​កម្ម​វិធី​ និង​គម្រោង​ជា​ច្រើន​ ដើម្បី​ជួយ​សមា​ជិក​ក្រី​ក្រ​ពង្រីក​សេដ្ឋ​កិច្ច​។​ ទន្ទឹម​នឹង​នោះ​ បើក​វគ្គ​ហ្វឹក​ហាត់​ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ និង​ដាំ​ដុះ​ដល់​សមាជិក​។​ បច្ចុប្បន្ន​ សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​បាន​កសាង​ទម្រង់​សេដ្ឋ​កិច្ច​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​មាន​ចំ​នួន​ ២៩ ដូច​៖ ដាំ​ក្រូច​វល្លិ ដាំ​មៀន​ ដាំ​ខ្នុរ​ថៃ​ ដាំ​ស្រកា​នាគ​សាច់​ក្រហម​ និង​ចិញ្ចឹម​គោ​ជា​ដើម​។​ ព្រម​ជា​មួយ​នោះ​ ទម្រង់​ហ៊ុន​ទុន​បង្វិល​ជុំ​ដើម្បី​ជួយ​គ្នា​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ក៏​ត្រូវ​បាន​ពង្រីក​។​ មក​ដល់​ពេល​នេះ​ សមា​គម​បាន​បង្កើត​ក្រុម​ហ៊ុន​ទុន​ ៧២ ក្រុម​ មាន​សមាជិក​ ១.២៨៥ នាក់​ បាន​ហ៊ុន​ទុន​ជិត​ ៩៣០ លាន​ដុង​ ជួយ​សមាជិក​ ៤៥៥ លើក​នាក់​ពង្រីក​សេដ្ឋ​កិច្ច​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​សមាជិក​ជា​ច្រើន​ឈាន​ឡើង​ចាក​ភាព​ក្រី​និង​មាន​ជីវ​ភាព​លំ​នឹង​។​

លោក​ឌិញ​លី នៅ​ភូមិ​បឹង​ធំ​ ឃុំ​ឡុង​ភូ ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​សមាគម​អតីត​យុទ្ធ​ជន​ឧទ្ទេស​នាម​ ទើប​ខ្ញុំ​បាន​បុល​ទុន​សម្រាប់​ចិញ្ចឹម​គោ និង​ដាំ​ដំណាំ​រួម​ផ្សំ​។​ ប្រាក់​ចំ​ណូល​បាន​មក​ពីការ​លក់​ដំណាំ​រួម​ផ្សំ​ គ្រប់​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ទើប​ខ្ញុំ​មាន​ឱកាស​ផ្ដោត​ទៅ​លើ​ការ​ចិញ្ចឹម​គោបាន​ ១០ ក្បាល​ ខ្ញុំ​ក៏​បាន​លក់​គោ​មួយ​ចំ​នួន​ដើម្បី​សង់​ផ្ទះ​។​ ចំ​ណូល​គ្រួ​សារ​បាន​លំ​នឹង​ខ្ញុំ​ចុះ​ឈ្មោះ​សុំ​ចាក​ពីភាព​ក្រី​ក្រ”។​ ចំ​ណែក​លោក​សើុង​ឡុក​ នៅ​ភូមិ​សុក​មើយ ឃុំ​ឡុង​ភូ រៀប​រាប់​៖ “បាន​សមាគម​អតីត​យុទ្ធ​ជន​ពិ​និត្យ​ឱ្យ​បុល​ទុន​អនុ​គ្រោះ​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ ខ្ញុំ​ទិញ​ជ្រូក​មក​ចិញ្ចឹម​។​ នៅ​ពេល​ជ្រូក​មេកើត​ ខ្ញុំ​ទុក​ចិញ្ចឹម​លក់​ជ្រូក​សាច់​ដើម្បី​យក​ប្រាក់​ចំ​ណូល​មក​ទិញ​ដី​ផលិត​កម្ម​។​  ដោយ​ឡែក​ដី​ចំ​ការ​ ២ កុង​ ខ្ញុំ​ដាំ​ដំណាំ​រួម​ផ្សំ​លក់​ ដោះ​ស្រាយ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ដូច​ដាំ​ត្រកួន​ ដាំ​ដំឡូងជ្វា​ធ្វើ​ចំ​ណី​ឱ្យ​ជ្រូក​។​ អា​ស្រ័យ​រក​ស៊ី​ទទួល​ទាន​ផ្តល់​អំ​ណោយ​ផល​ ទើប​ខ្ញុំ​ប្រិត​សំ​ចៃ​ទិញ​ដី​បាន​ ៤០ ដុង​ និង​សង់​បាន​ផ្ទះ​មាំទាំ”។​

លោក​ថាច់​ថាញ់​តឹម អនុ​ប្រ​ធាន​សមាគម​អតីត​យុទ្ធ​ជន​ស្រុក​ឡុង​ភូ ឱ្យ​ដឹង​ ៖ “ដោយ​មាន​ទម្រង់​ជា​ច្រើន​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ សព្វ​ថ្ងៃ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​សមាជិក​ថយ​ចុះ​នៅ​ ២,៣៤% គ្រួ​សារ​គ្រប់​គ្រាន់​ និង​ធូរ​ធារ​ ស្រូប​អត្រា​ ៥៣,៥១% នៃ​សមាជិក​សរុប​របស់​ស្រុក​។​  សមា​គម​នឹង​បន្ត​ជំ​រុញ​ការ​ចលនា​ “អតីត​យុទ្ធ​ជន​ជួយ​គ្នា​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​” ដោយ​ផ្សា​រភ្ជាប់​ជា​មួយ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “ទូទាំង​ប្រ​ទេស​រួម​ដៃ​គ្នា​ដើម្បី​អ្នក​ក្រ មិន​ទុក​ចោល​នរណា​ម្នាក់​ឱ្យ​នៅ​ក្រោយ​ឡើយ​” ដល់​កម្មា​ភិបាល​ និង​សមាជិក​ទាំង​អស់​ ដើម្បី​រួម​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។​ ទន្ទឹម​នឹង​នោះ​ ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​និង​ពង្រីក​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ ឱ្យ​សមាជិក​ជ្រើស​រើស​ទម្រង់​ដែល​សម​ស្រប​ជាមួយ​នឹង​លក្ខណៈ​គ្រួ​សារ​ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​"៕​

                                 យ៉ីអាញ-ត្រឹង​ហ្គោន

 ​  

ចែករំលែកអត្ថបទ