មន្ទីរឧស្សាហពាណិជ្ជកម្ម បានសហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ចាត់តាំងជើងរថយន្តមនោសញ្ចេតនា ជំនួយគ្រឿងឧបភោគ និងបរិភោគដល់ជនរួមជាតិនៅក្រុងហូជីមិញ។
រថយន្តមនោសញ្ចេតនាដឹកគ្រឿងឧបភោគ និងបរិភោគជួយឧបត្ថម្ភក្រុងហូជីមិញ បម្រើតម្រូវការដល់តំបន់ឆ្លងជំងឺរាលដាល។
តាមរយៈនោះ មានរថយន្ត ៥ គ្រឿងដំបូងដឹកទំនិញ ប្រមាណ ៤០ តោន ដែលស្ថាប័ន អង្គភាព អាជីវកម្ម អង្គការ បុគ្គលព្រួតដៃរួមវិភាគទានគាំទ្រ គិតជាទឹកប្រាក់សរុបជាង ៦០០ លានដុង។ ក្នុងនោះ រណសិរ្សមាតុភូមិវៀតណាម ឧបត្ថម្ភពីប្រភពមូលនិធិសង្គ្រោះរបស់ខេត្ត ចំនួន ២៥០ លានដុង ឆ្លងតាមរយៈការទិញកសិផលរបស់ប្រជាជននៅលើភូមិសាស្រ្តខេត្ត ដើម្បីផ្ញើជូនប្រជាជននៅក្រុងហូជីមិញ។
មុននោះ ខេត្តសុកត្រាំងបានឧបត្ថម្ភប្រាក់ ៥០០ លានដុងដល់ក្រុងហូជីមិញ ក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩ ផងដែរ៕
លីធាន-វិមាន