26/07/2021 - 08:41

ប្រ​សិទ្ធ​ភាព​នៃ​ចលនា​កសាង​“គ្រួ​សារ​វប្ប​ធម៌​”

ចលនា​កសាង​កិតិ្ត​នាម​ “គ្រួ​សារ​វប្ប​ធម៌​” ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ មាន​ការ​ផុស​ផុល​យ៉ាង​ខ្លាំង​ រួម​ចំ​ណែក​កសាង​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែមាន​ភាព​ផ្លាស់​ថ្មី​។​

គ្រួ​សារ​វប្ប​ធម៌​នៅ​ឃុំ​ភូមី តែង​យក​ចិត្ត​ទុក​ដាក់​ឱ្យ​កូន​ចៅ​រៀន​សូត្រ​។​

តាម​លោក​ថាច់​មិញ​ឡី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី ស្រុក​មីទូ ឱ្យ​ដឹង​៖ ឃុំ​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៩២%។​ ទិស​ដៅ​នៃ​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​តាំង​ទីលំ​នៅ​ គឺ​ដើម្បី​ក្លាយ​ទៅ​ជា​ផ្នត់​រស់​នៅ​ និង​ការ​ប្រ​ព្រឹត្តិ​មាន​អារ្យ​ធម៌​ក្នុង​គ្រួ​សារ​ កសាង​គ្រួ​សារ​សុខ​ដុម​រមនា សុភ​មង្គល​និង​ជឿន​លឿន​។​ កសាង​ផែន​មហា​សាម​គ្គី​ មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​។​ល។​ តាំង​ពីនោះ​ ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចុះ​ឈ្មោះ​អនុ​វត្ត​លក្ខ​ឋាន​ កសាង​កិត្តិ​នាម​ “គ្រួ​សារ​វប្ប​ធម៌​”។​ បច្ចុ​ប្បន្ន​ ឃុំ​មាន​គ្រួ​សារ​ប្រ​ជា​ជន​ជាង ​៩៣% បាន​ទទួល​ស្គាល់​កិត្តិ​នាម​ “គ្រួ​សារ​វប្ប​ធម៌​” រួម​ចំ​ណែក​ច្រាន​ថយ​បាប​គ្រោះ​សង្គម​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​។​

លោក​ថាច់​សេម នៅ​ភូមិ​ដៃ​ដូន​អុយ ឃុំ​ភូមី ជា​គ្រួ​សារ​វប្ប​ធម៌​គំ​រូ​ ផ្សារ​ភ្ជាប់​នឹង​របរ​គ្រូ​បង្រៀន​ ៣ ជំ​នាន់​ ហើយ​បាន​មាមីង​គោ​រព​ស្រ​ឡាញ់​។​ ទោះ​បីគាត់​មាន​អា​យុ​ ៩០ ឆ្នាំ​ហើយ​ក្តី​ គាត់​នៅ​តែ​ចូល​រួម​យ៉ាង​សកម្ម​ចំ​ពោះ​ចលនា​ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​ ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ​និង​កសាង​ភូមិ​ស្រុក​ស្រស់​ស្អាត​។​ គាត់​បាន​ចលនា​សប្បុរស​ជន​បរិច្ចាគ​អង្ករ​ជាង​ ១ តោន​និង​អំ​ណោយ​រាប់​រយ​ចំ​ណែក​ដើម្បី​ជួយ​អ្នក​ក្រនិង​មនុស្ស​ចាស់​អនា​ថា​។​ ចលនា​ដល់​គ្រូ​បង្រៀន​ចូល​និវត្តន៍​រួម​វិភាគ​ទាន​ប្រាក់​ជាង​ ២០ លាន​ដុង​ ដើម្បី​ជួយ​គ្រួ​សារ​ខ្វះ​ខាត​មាន​មនុស្ស​ស្លាប់​។​ ទន្ទឹម​នឹង​នោះ​ គាត់​ក៏​បាន​ចលនា​កសាង​និង​ជួស​ជុល​ស្ពាន​បេតុង​ចំ​នួន​ ៤ ខ្សែ​ និង​ផ្លូវ​ចូល​កាន់​ភូមិ​ប្រ​វែង​ ២១០០ មែ៉ត្រ។​ ដាក់​ខ្សែ​និង​ដំឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ចូល​ទៅ​ភូមិ​ដៃ​ដូន​អុយ​ចំ​នួន​ ៣៥ អំ​ពូល។​ល។​ ដោយ​ចំ​ណាយ​ប្រាក់​អស់​ជាង​ ១ ពាន់​លាន​ដុង​។​ លោក​ថាច់​សេម មាន​ប្រ​សាសន៍​៖ “កូន​ៗ​ខ្ញុំ​ស្លូត​បូត ចេះ​ស្តាប់​បង្គាប់​ឪ​ពុក​ម្តាយ​ និង​ចេះ​គួរ​សម​នឹង​អ្នក​ជិត​ខាង​ ដូច្នេះ​ដល់​ជំនាន់​ចៅ​ៗ​ក៏​នៅ​តែ​បែប​នេះ​ដែរ​។​ ចំ​ពោះ​ខ្ញុំ​វិញ​ចូល​និវត្តន៍​ហើយ​ ខ្ញុំ​ទៅ​ធ្វើ​ការ​ងារ​សប្បុរស​ធម៌​និង​ចលនា​មាមីង​កសាង​ភូមិ​ស្រុក​ឱ្យ​បាន​ស្រស់​ស្អាត​ដើម្បី​ឱ្យ​សក្ដិ​សម​ជា​គំ​រូ​ដល់​កូន​ចៅ​រៀន​សូត្រ​តាម​” ។​

តាម​ប្រ​សាសន៍​លោក​ផាម​វ៉ាន់​ដូវ អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ គណៈ​ចង្អុល​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​ខេត្ត​ បាន​កំ​ណត់​ច្បាស់​ចំ​ណុច​សំ​ខាន់​នៃ​ការ​ចលនា​ គឺ​ការ​កសាង​ និង​លើក​ស្ទួយ​គុណ​ភាព​គ្រួ​សារ​វប្ប​ធម៌​។​ ឆ្នាំ​ ២០២០ ទូទាំង​ខេត្ត​សុក​ត្រាំង​ មាន​ ២៩៣.៧៣៧ គ្រួ​សារ​ បាន​ទទួល​ស្គាល់​ជាគ្រួ​សារ​វប្ប​ធម៌​ សម្រេច​អត្រា​ ៨៩,៨% កើន​ ១១.៨៧០ គ្រួ​សារ​ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៥ ៕​

លីធាន​-លេង​មី

ចែករំលែកអត្ថបទ