ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/07/2021 - 14:53

វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​នានា​ នៅ​ខេត្ត​សុក​ត្រាំង​ ព្រួត​ដៃ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-19

ប្រ​ចាំ​ការ​នៃ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ ទើប​បាន​ចែង​លិខិត​ស្ដី​ពីការ​ផ្សព្វ​ផ្សាយ​ដល់​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-19 និង​បង្ការ​អគ្គិ​ភ័យ​ក្នុង​រដូវ​ចូល​ព្រះ​វស្សា​។​

​ វត្ត​សិរី​កណ្តាល​ សង្កាត់​វិញ​ភឿក ក្រុង​វិញ​ចូវ​ អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ COVID-១៩។​

តាម​នោះ​ សារ​លិខិត​បាន​ស្នើ​ឱ្យ​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​នានា​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ បង្អាក់​បណ្តា​សកម្ម​ភាព​ ជំនឿ​សាសនា​ ដោយ​ទ្រង់​ទ្រាយ​ធំ​ ដែល​ប្រ​មូល​ផ្ដុំ​មនុស្ស​ច្រើន​ អនុវត្ត​ម៉ឺង​ម៉ាត់​នូវ​សារ​លិខិត​ ៥k របស់​ក្រសួង​សុខា​ភិបាល​។​

ព្រះ​តេជព្រះ​គុណ​ លី​ភក្តិ​ ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​កណ្តាល​ សង្កាត់​វិញ​ភឿក ក្រុង​វិញ​ចូវ​ មាន​ថេរដី​កា​ ៖ វត្ត​ក៏​បាន​បពា្ឈប់​ការ​និមន្ត​បិណ្ឌ​បាត​របស់​ព្រះ​សង្ឃ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​ព្រះ​សង្ឃ​ក៏​ដូច​ជា​មាមីង​ពុទ្ធ​បរិស័ទ​ ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​ ច្រាន​ថយ​ក្រោយ​ ការ​រាល​ដាល​នៃ​ជំងឺ​។​  ព្រះ​តេជព្រះ​គុណ​ ត្រឹង​វ៉ាន់​ថា​ ព្រះ​ចៅ​អធិ​ការ​វត្ត​សេរី​តា​ម៉ឺន​ ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ មាន​ថេរដី​កា​ “នៅ​ពេល​ដែល​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ចែង​លិខិត​ណែនាំ​ជា​ផ្លូវ​ការ​ វត្ត​ក៏​បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ។​  ក្រៅ​ពីនោះ​ វត្ត​ថែម​ទាំង​រៀប​ចំ​ឱ្យ​មនុស្ស​ម្នាក់​នៅ​មុខ​ខ្លោង​ទ្វារ​វត្ត​ដើម្បី​កត់​ត្រា​ព័ត៌​មាន​និង​វាស់​កម្តៅ​ ដល់​អ្នក​ដែល​ចូល​មក​វត្ត​ ដើម្បី​ទាក់​ទង​ការ​ងារ​ឬ​កិច្ច​ការ​សាសនា​។​  ទន្ទឹម​នឹង​នោះ​ បពា្ឈប់​បណ្តា​សកម្ម​ភាព​សាសនា​ដែល​ប្រ​មូល​ផ្តុំ​គ្នា​ច្រើន​ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ COVID- ១៩ ធានា​ភាព​សុខ​សាន្ត​ក្នុង​ភូមិ​ស្រុក​នឹង​សហ​គមន៍។​

យោង​តាម​ព្រះ​តេជព្រះ​គុណ​ តាំង​ណោ ប្រ​ធាន​គណៈ​អភិ​បាល​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត ​អនុ​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ ពិត​ឱ្យ​ដឹង​៖ តាម​ព្រះ​វិន័យ​ ជារៀង​រាល់​ឆ្នាំ​ ឱ្យ​តែ​ដល់​ថ្ងៃ​ពេញ​បូរមី ខែអា​សាឍ​ វត្ត​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ តែង​ប្រារព្ធ​ពិធី​ចូល​ព្រះ​វស្សា​ (ឆ្នាំ​នេះ​ទុតិយា​សាឍ​) ។​  នេះ​គឺ​ជាពិធី​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​សម្រាប់​ព្រះ​សង្ឃ​និង​ពុទ្ធ​សាសនិក​។​ ឆ្នាំ​នេះ​ដោយ​ជះ​ឥទ្ធិពល​នៃ​ជំងឺ​រាល​ដាល​ COVID - ១៩ ប្រ​ចាំ​ការ​នៃ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ ខេត្ត​សុក​ត្រាំង​បាន​ផ្តល់​អនុ​សាសន៍​ដល់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​មិន​គប្បី​ប្រារព្ធ​ពិធី​ដង្ហែ​ទៀន​វស្សា​ គ្រាន់​តែ​យក​ទៅ​វត្ត​ប្រ​គេន​ព្រះ​សង្ឃ​រួច​ត្រ​ឡប់​មក​ផ្ទះ​វិញ​។​ មិន​ត្រូវ​ប្រ​មូល​ផ្តុំ​គ្នា​ច្រើន​ ដើម្បី​ធានា​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ មាន​ប្រ​សិទ្ធ​ភាព​៕​             

                                      លីធាន​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ