01/06/2021 - 08:32

លោក​ឡេ​វ៉ាន់​ហាំង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​

លើក​កម្ពស់​ការ​យល់​ដឹង​ ការ​ទទួល​ខុស​ត្រូវ​អំ​ពី​តួនា​ទី ភារ​កិច្ច​នៃ​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​

លោក​ឡេវ៉ាន់​ហាំង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​។​

រយៈ​ពេល​កន្លង​ ខេត្ត​ត្រា​វិញ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​កសាង​និង​ពង្រីក​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​។​  ដោះ​ដូរ​យោ​បល់​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើភាសា​ខ្មែរ​អំ​ពី​បញ្ហា​នេះ​ លោក​ឡេវ៉ាន់​ហាំង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ បាន​ឱ្យ​ដឹង​៖

- ថ្ងៃ​១៤ ខែ​មីនា​ ឆ្នាំ​ ២០១៦ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​ចេញ​សេច​ក្ដី​សម្រេច​លេខ​ ៤០២/QĐ/TTg ផ្ដល់​សច្ចា​ប័ន​គម្រោង​ពង្រីក​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​ក្នុង​សម័យ​ថ្មី​។​ មុន​នោះ​ នៅ​ថ្ងៃ​ ៩ ខែ​កញ្ញា​ ឆ្នាំ​២០១១ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ មាន​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ០៣-NQ /TU ស្ដី​ពី​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ដំ​ណាក់​កាល ​២០១១ - ២០១៥។​ ស្នង​បន្ត​និង​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្ដី​សម្រេច​ចិត្ត​ដែល​បាន​លើក​ឡើង​នៅ​ថ្ងៃ​ ៧ ខែ​មិថុនា​ ឆ្នាំ​ ២០១៦ គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ មាន​ផែន​ការ​លេខ​ ១៨ - KH/TU ស្ដី​ពី​ការ​បង្ក​ប្រ​ភព​កម្មា​ភិបាល​នា​រី កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ ទទួល​មុខ​តំ​ណែង​ជា​អ្នក​ដឹក​នាំ​គ្រប់​គ្រង​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​ អា​ណត្តិ​កាល ​២០២០ - ២០២៥ និង​នា​ឆ្នាំ​ទៅ​មុខ​ (ផែន​ការ​លេខ​ ១៨)។​

យោង​លើ​មូល​ដ្ឋាន​ខាង​លើ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​មាន​សេចក្ដី​សម្រេច​លេខ​ ២១៩៦ /QĐ-UBND ចុះ​ថ្ងៃ​ ១៨ ខែ​តុលា​ ឆ្នាំ​ ២០១៦ បាន​ដាក់​ចេញ​ផែន​ការ​ផ្សព្វ​ផ្សាយ​សេច​ក្ដី​សម្រេច​លេខ​ ៤០២/QĐ-TTg ថ្ងៃ​ ១៤ ខែ​មីនា​  ឆ្នាំ ​២០១៦ របស់​នា​យក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ (សេច​ក្ដី​សម្រេច​លេខ​ ២១៩៦) និង​សេច​ក្ដី​សម្រេច​លេខ​ ២៧០៤/QĐ-UBND ចុះ​ថ្ងៃ​ ២៣ ខែ​ធ្នូ ឆ្នាំ​ ២០១៦ បាន​ដាក់​ចេញ​កម្ម​វិធី​សកម្ម​ភាព​ស្ដី​ពី​ការ​អនុវត្ត​ផែន​ការ​លេខ​ ១៨ របស់​គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​។​

* សូម​លោក​ឱ្យ​ដឹង​អំ​ពី​លទ្ធ​ផល​សម្រេច​បាន​ក្នុង​ការ​ពង្រីក​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិច​ បើ​ប្រៀប​ជា​មួយ​នឹង​គោល​បំ​ណង​ សំ​ណូម​ពរ​ដាក់​ចេញ​នៃ​សេច​ក្ដី​សម្រេច​លេខ​ ២១៩៦ ? បាទ​!

- អាច​និយាយ​បាន​ថា​ ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ស្ថាប័ន​ អង្គ​ភាព​ ភូមិ​ភាគ​នីមួយ​ៗ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​មក​ទល់​សព្វ​ថ្ងៃ​ ខេត្ត​ត្រា​វិញ​ ជាសារ​វន្ត​សម្រេច​បាន​តាម​ទិស​ដៅ​ សំ​ណូម​ពរ​នៃ​សេច​ក្ដី​សម្រេច​លេខ​ ២១៩៦ បាន​ដាក់​ចេញ​។​ តួយ៉ាង​ដូច​៖ ការ​បណ្តុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​ ដំ​ណា​ក់​កាល​ ២០១៦ - ២០២០ ទូទាំង​ខេត្ត​មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ខ្មែរ​ចំ​នួន​ ១៤០ នាក់ ស្រូប​អត្រា​ ១៧,៧% ក្នុង​ចំ​នួន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​សរុប​របស់​ខេត្ត​ត្រូវ​បាន​បញ្ជូន​ទៅ​បណ្តុះ​បណ្តាល​មហា​វិទ្យា​ល័យ​ ក្រោយ​មហា​វិទ្យា​ល័យ​។​ មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ខ្មែរ​ចំ​នួន​ ៣.៣៣០ នាក់ ស្រូប​អត្រា​ ១៣,១៥% ក្នុង​ចំ​នួន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋការ​សរុប​របស់​ខេត្ត​ ត្រូវ​បាន​បញ្ជូន​ទៅ​បំ​ពាក់​បំ​ប៉ន​វិជ្ជា​ជីវៈ គ្រប់​គ្រង​រដ្ឋ​បាល​។​ ការ​អនុវត្ត​គោល​នយោ​បាយ​ទាក់​ទាញ​ប្រើ​ការ​ បង្ក​ប្រភព​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិច​៖ ខេត្ត​បន្ត​ទទួល​យក​និស្សិត​ជន​ជាតិ​ខ្មែរ​កម្រិត​មហា​វិទ្យា​ល័យ​ចំ​នួន​ ៦២ នាក់ បំ​ពេញ​ការ​ងារ​នៅ​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​និង​សហ​ករណ៍​កសិកម្ម​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​ទាក់​ទាញ​បាន​បេក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ ២៦ រូប​ ចូល​រួម​អនុវត្ត​គម្រោង​ “ទាក់​ទាញ​វេជ្ជ​បណ្ឌិត​មក​បំ​ពេញ​ការ​ងារ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ​ ដំ​ណាក់​កាល ​២០១៣ - ២០២០”។​

* ខេត្ត​ត្រា​វិញ​នឹង​ផ្សព្វ​ផ្សាយ​វិធាន​ការ​មូលដ្ឋាន​ណា​ខ្លះ​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ការ​ងារ​កសាង​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ ក្នុង​រយៈ​ពេល​ខាង​មុខ​ សូម​ជំ​រាប​ប្រ​សាសន៍​លោក​ ? បាទ​!

- ខេត្ត​បន្ត​លើក​កម្ពស់​ការ​យល់​ដឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ព័ន្ធ​នយោ​បាយ​គ្រប់​លំ​ដាប់​ថ្នាក់​ គ្រប់​ផ្នែក​និង​ទូទាំង​សង្គម​ អំ​ពី​ឋានៈ​ តួនា​ទី​របស់​កង​ជួរ​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​ នៅ​តាម​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។​ ខេត្ត​ត្រា​វិញ​ នឹង​ផ្ដុំ​កម្លាំង​វាយ​តម្លៃ​ប្រ​កប​ដោយ​សច្ចា​នុម័ត​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​នា​បច្ចុប្បន្ន​។​ ផ្ដើម​ពី​នោះ​ កំ​ណត់​គោល​ការណ៍​ វិធាន​ការ​កសាង​កង​ជួរ​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​ ចំ​ពោះ​មុខ​និង​ជា​យូរ​អង្វែង​។​ ក្រៅ​ពី​នោះ​ ខេត្ត​ក៏​ខ្នះ​ខ្នែង​ម្ចាស់​ការ​ធ្វើ​ការ​រៀប​ចំ​គម្រោង​ បណ្ដុះ​បណ្ដាល​គ្រប់​ផ្នែក​ ប្រ​ភព​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​។​ យក​ចិត្ត​ទុក​ដាក់​ដល់​ប្រ​ភព​និស្សិត​សា​កល​វិទ្យា​ល័យ​ (បំ​ផុត​គឺ​និស្សិត​មហា​វិទ្យា​ល័យ​ភា​សា​ខ្មែរ​ - នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​) ព្រម​ទាំង​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ ដើម្បី​បណ្ដុះ​បណ្ដាល​ប្រ​ភព​បន្ត​វេន​។​  អនុវត្ត​ល្អ​រាល់​គោល​នយោ​បាយ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ (បណ្ដុះ​បណ្ដាល​តាម​មុខ​ជំ​នាញ​ ជម្រើស​តាំង​។​ល។​) ទន្ទឹម​នឹង​នោះ​ សាលា​នយោ​បាយ​ខេត្ត​ មជ្ឈ​មណ្ឌល​នយោ​បាយ​ថ្នាក់​ស្រុក​ក្នុង​ខេត្ត​ គប្បី​ប្រ​ញឹក​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​កសាង​ក្រប​ខ័ណ្ឌ​ កម្ម​វិធី​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​ទ្រឹស្ដី​នយោ​បាយ​ជូន​ដល់​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​៕​

*សូម​អរ​គុណ​លោក​!

                                   ថាញ​ឡុង​ - ថាច់​ធី

ចែករំលែកអត្ថបទ