យោងតាមសាកលវិទ្យាល័យត្រាវិញ លទ្ធផលចុងក្រោយវៀតណាមក្នុងការចូលរួមប្រឡង Hult Prize តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២០-២០២១ គម្រោង"Bottled Nectar Nipa - ទឹកផ្កាចាកកំប៉ុង" របស់ក្រុមនិស្សិតសាកលវិទ្យាល័យត្រាវិញ ទទួលបានរង្វាន់លេខ ៣ ។
ក្រុមនិស្សិតសាកលវិទ្យាល័យត្រាវិញចូលរួមគម្រោង។
Hult Prize ហៅកាត់ថា "ពានរង្វាន់ Nobel សម្រាប់និស្សិត" គឺជាពានរង្វាន់ត្រូវបានរៀបចំឡើងប្រចាំឆ្នាំសម្រាប់និស្សិត អនុបណ្ឌិត បណ្ឌិត អតីតនិស្សិតទូទាំងពិភពលោក។ ការប្រឡងគឺជាទីលានកម្សាន្ត បង្កជាមូលដ្ឋានគ្រឹះសម្រាប់គំនិតច្នៃប្រតិដ្ឋក្នុងវិស័យផ្តើមអាជីពក្នុងសង្គម ជួយដោះស្រាយបញ្ហាក្នុងសហគមន៍។
"Food for Good - បម្រែបម្រួលស្បៀងអាហារ ក្លាយជាកម្លាំងចលករផ្លាស់ថ្មី" គឺជាបធានបទសម្រាប់កម្មវិធីប្រឡងឆ្នាំនេះ ដោយមានការចូលរួមប្រឡង ៥៥ ក្រុមរបស់វៀតណាមនិងអន្តរជាតិ។ ប្រកួតប្រជែងដោយរូបភាព offline គួបផ្សំនឹង online។ តាមរយៈនោះ ក្រុមវៀតណាម offline នៅក្រុងហូជីមិញ ក្រុមវៀតណាម online នៅហាណូយ ដាណាំង ប៊ិញយឿង ត្រាវិញ និងក្រុមអន្តរជាតិមកពីប្រទេសជប៉ុន បង់ក្លាដែស ឥណ្ឌានិងចិន។
ក្រុមនិស្សិតសាកលវិទ្យាល័យត្រាវិញ (រួមមានង្វៀងបាឡុក និងង៉ោភឿកឡុក ជានិស្សិត ផ្នែកបច្ចេកវិទ្យាគីមីសាស្រ្តជំនាញសិប្បនិមិត្តឆ្នាំសិក្សា ២០១៧ ឡឹមធីង៉ុកអៀង និស្សិតសាកលវិទ្យាល័យផ្នែកគ្រប់គ្រងធុរកិច្ចឆ្នាំសិក្សា ២០១៨ សើុងមិញថៀង និស្សិតថ្នាក់សាកលវិទ្យាល័យភាសាអង់គ្លេស D ឆ្នាំសិក្សា ២០១៩) ចូលរួមប្រកួតប្រជែងជាមួយនឹងគម្រោង "Bottled Nectar Nipa - ផលិតផលទឹកផ្កាចាកកំប៉ុង"។ និស្សិត ង្វៀងបាឡុក ប្រធានក្រុម Hult Prize នៃសាកលវិទ្យាល័យត្រាវិញ ឱ្យដឹង៖ យើងខ្ញុំបានឆ្លងដំណាក់ការហ្វឹកហ្វឺនបំណិនយ៉ាងហ្មត់ចត់អស់រយៈកាល ៤ សប្តាហ៍ ពីអ្នកជំនាញ ដោយខ្លឹមសារផ្សេងៗគ្នា។ ក្រោយរយៈពេលហ្វឹកហ្វឺន ក្រុមនីមួយៗមានរយៈពេល ២ សប្តាហ៍ដើម្បីបង្ហើយគម្រោងរបស់ខ្លួន ត្រៀមធ្វើបទបង្ហាញនិងការពារជាភាសាអង់គ្លេសនៅរាល់វគ្គប្រឡង"។
គម្រោង"Bottled Nectar Nipa -ផលិតផលទឹកផ្កាចាកកំប៉ុង" ទទួលបានរង្វាន់លេខ ៣។
តាមសម្តី ង្វៀងបាឡុក ក្នុងដំណាក់កាលចូលរួម ក្រុមប្រឈមនឹងការលំបាកជាច្រើន ពីព្រោះការប្រឡងជាលក្ខណៈអន្តរជាតិ ការចងសម្ព័ន្ធនិងការប្រសព្វគ្នាដោយផ្ទាល់នឹងក្រុមអ្នកឯកទេសកាន់តែលំបាក។ ប៉ុន្តែដោយការប្តេជ្ញាចិត្តនិងជឿជាក់ ក្រុមតែងខិតខំប្រឹងប្រែងស្វែងយល់រៀនសូត្រដើម្បីនាំមកនូវលទ្ធផលល្អបំផុត។ ពិសេស បន្ទាប់ពីការប្រកួតលើកនេះ យើងខ្ញុំមានឱកាសបានចងសម្ព័ន្ធនឹងវិនិយោគិន។
មិត្តង្វៀងធីទីវមី នាយិកាមូលដ្ឋាន Hult Prize នៅសាកលវិទ្យាល័យត្រាវិញ ឱ្យដឹង៖ "នេះជាលើកដំបូងដែលនិស្សិតសាកលវិទ្យាល័យត្រាវិញ ក្លាហានចូលរួមការប្រឡង។ លេចធ្លោបំផុត គឺការខិតខំប្រឹងប្រែងចូលរួមនៅពេលហ្វឹកហ្វឺន ដើម្បីកែសម្រួលឱ្យសមស្របនឹងតម្រូវការនៃកម្មវិធីប្រឡង ក៏ដូចជាលក្ខខណ្ឌនៃការឱ្យពិន្ទុ។ ក្រុមសកម្មហាត់ពត់បំណិននិយាយភាសាអង់គ្លេស ដើម្បីការពារគម្រោងរបស់ខ្លួន និងបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយនឹងក្រុមមិត្ត"៕
យោង៖ កាសែតកឹងធើ-មុនី