នៅអាគាររដ្ឋសភា សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា វឿងឌិញហ្វែ ទើបមានកិច្ចប្រជុំធ្វើការជាមួយនឹងគណៈប្រចាំការនៃក្រុមប្រឹក្សាជនជាតិ ។
សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា វឿងឌិញហ្វែ មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ។
ចាប់តាំងពីដើមអាណត្តិនៃរដ្ឋសភានីតិកាលទី ១៤ រហូតមកទល់ពេលនេះ ក្រុមប្រឹក្សាជនជាតិបានបង្ហើយការងារជាច្រើន ។ ក្នុងវិស័យនីតិប្បញ្ញត្តិ ក្រុមប្រឹក្សាជនជាតិ បានចូលរួមពិនិត្យមើលនិងផ្តល់យោបល់លើគ្រោងច្បាប់ចំនួន ៦០ ។ ក្នុងសកម្មភាព ឃ្លាំមើល ស្ទង់មតិនិងដំណោះស្រាយក្រុមប្រឹក្សាជនជាតិ បានធ្វើការត្រួតពិនិត្យលើបធានបទចំនួន ៦ ស្ទង់មតិចំនួន ៤ លើក ។
តាំងជាអធិបតី ជួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដំណើរការត្រួតពិនិត្យលើបធានបទ ១ ។ ជ្រើសរើសនូវបញ្ហាសំខាន់ៗ លេចធ្លោនិងបន្ទាន់ ដើម្បីរៀបចំកិច្ចប្រជុំដំណោះស្រាយពីរលើក ។ ផ្អែកលើលទ្ធផលនៃសកម្មភាពទាំងនេះ ក្រុមប្រឹក្សាជនជាតិបានមានសំណើចំនួន ១១២ ដល់ស្ថាប័នសមត្ថកិច្ចនានា។ មានសំណើជាច្រើនត្រូវបានរដ្ឋសភាដាក់បញ្ចូលក្នុងសេចក្តីសម្រេច ត្រូវបានរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ក្រសួង ផ្នែកពិនិត្យទទួលយក ។ មានចំណុចសំខាន់ពិសេសមួយនៅក្នុងអាណត្តិនេះគឺ ផ្តើមពីសំណើរបស់ក្រុមប្រឹក្សាជនជាតិ រដ្ឋសភាបានចេញសេចក្តីសម្រេចលេខ ៧៤/២០១៨/QH១៤ ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ប្រគល់ឱ្យរដ្ឋាភិបាល កសាងគម្រោងមេវិនិយោគអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ និងតំបន់ដែលមានស្ថានភាពលំបាកខ្លាំង។ ក្រោយមក នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ គម្រោងមេស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ត្រូវបានដាក់ជូនរដ្ឋសភា អនុម័តលើសេចក្តីសម្រេចលេខ ៨៨/២០១៩/QH១៤ ។ ក្រោយមកទៀត នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋសភាបានអនុម័តសេចក្តីសម្រេចលេខ ១២០/២០២០/QH១៤ អនុម័តគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ។
ទិដ្ឋភាពទាំងមូលនៃកិច្ចប្រជុំរវាងប្រធានរដ្ឋសភា វឿងឌិញហ្វែ ជាមួយនឹងគណៈប្រចាំការនៃក្រុមប្រឹក្សាជនជាតិ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភា វឿងឌិញហ្វែ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមប្រឹក្សាជនជាតិ ក្នុងអាណត្តិនៃនីតិកាលទី ១៤ ។ លោកបានអះអាង ៖ ភាពជោគជ័យទាំងស្រុងនៃរដ្ឋសភានីតិកាលទី ១៤ គឺមានការរួមចំណែកយ៉ាងសំខាន់របស់ក្រុមប្រឹក្សាជនជាតិ ជាពិសេសរួមចំណែកក្នុងការធ្វើសេនាធិការ តាំងជាអធិបតីលើការពិនិត្យមើល ជួយរដ្ឋសភាចេញសេចក្តីសម្រេចដាច់ដោយឡែកក្នុងវិស័យជនជាតិចំនួន ២ ។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ ”សេចក្តីសម្រេចទាំង ២ នេះ គឺជាសេចក្តីសម្រេចប្រកបដោយលក្ខណៈប្រវត្តិសាស្រ្ត ជាចំណុចពិសេស ដោយឡែករបស់រដ្ឋសភានីតិកាលទី ១៤” ។ ភារកិច្ចមួយចំនួនដែលត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងរយៈពេលខាងមុខ ប្រធានរដ្ឋសភា បានស្នើក្រុមប្រឹក្សាជនជាតិ គប្បីពិនិត្យឡើងវិញនូវមុខងារភារកិច្ច លក្ខន្តិកៈការងារ កម្មវិធីការងារចាប់ពីពេលនេះរហូតដល់អស់អាណត្តិនីតិកាលទី ១៤ ។ ម្ចាស់ការធ្វើការស្រាវជ្រាវការកសាងគ្រោងការស្តីពីការផ្លាស់ថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសកម្មភាពរបស់ក្រុមប្រឹក្សាជនជាតិ ដើម្បីបន្តការរួមចំណែកក្នុងការផ្លាស់ថ្មី លើកកម្ពស់ជាងទៀតអំពីគុណភាព ប្រសិទ្ធភាពនៃសកម្មភាពរួមរបស់រដ្ឋសភា។ ក្រុមប្រឹក្សាជនជាតិក៏ត្រូវម្ចាស់ការត្រួតពិនិត្យជាទូទៅឡើងវិញនូវការអនុវត្តគោលនយោបាយនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ នៅក្នុងច្បាប់នានា ឯកសារ ក្រោមច្បាប់ កម្មវិធី និងគោលបំណងនៃគ្រោងការ ផ្តើមពីនោះដើម្បីស្នើសុំរដ្ឋាភិបាល ឬរដ្ឋសភាធ្វើវិសោធនកម្មសម្រេចល្អជាស្ថាពរ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍