អ្នកជំងឺង្វៀងក្វឹកកឿង អាយុ ៤១ ឆ្នាំ នៅសង្កាត់ត្រាលុង ទីប្រជុំជនឡុងមី ខេត្តហូវយ៉ាង កំពុងទៅធ្វើការឈ្នួលស្រាប់តែពិបាកដង្ហើម តឹងទ្រូងខាងឆ្វេងយ៉ាងខ្លាំង ហើយត្រូវបានបញ្ជូនទៅមណ្ឌលសុខាភិបាលមូលដ្ឋាន បន្ទាប់មកក៏បញ្ជូនទៅមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ ដើម្បីសង្គ្រោះបន្ទាន់នៅវេលាម៉ោង ១៥ និង ៤០ នាទីក្នុងថ្ងៃនោះតែម្តង។
សុខភាពអ្នកជំងឺមានភាពល្អប្រសើរ ហូបចុកបានធម្មតា។ រូប៖ មន្ទីរផ្ដល់
អ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺគាំងបេះដូង ហើយក៏មានវេជ្ជបញ្ជាថតនិងអន្តរាគមន៍សរសៃឈាមក្រហមជាបន្ទាន់។ អ្នកជំងឺគ្មានប័ណ្ណធានារ៉ាប់រងសុខាភិបាល។ តាមការប៉ាន់ស្មាន ប្រាក់ចំណាយក្នុងការព្យាបាល ប្រហែល ៨០ លានដុង ហួសពីសមត្ថភាពគ្រួសារ។ អ្នកជំងឺជាអ្នករាប់រងជីវភាពគ្រួសារដោយប្រកបរបរជាងកំបោរ ឯប្រពន្ធធ្វើការឈ្នួល ប្រាក់ចំណូលមិនលំនឹង ហើយមានកូនម្នាក់អាយុ ១៨ ខែ។
ជាមួយនឹងទស្សនៈសង្គ្រោះជីវិតមនុស្សមុន ថ្លៃពេទ្យគិតក្រោយ វេជ្ជបណ្ឌិតផ្នែកបេះដូងបានអន្តរាគមន៍រត់ប្រណាំងនឹងពេលវេលាដើម្បីសង្រ្គោះដល់អ្នកជំងឺ។ ទន្ទឹមនឹងនេះ ការិយាល័យសង្គមកិច្ចបានទាក់ទងសប្បុរសជន អង្គការនិងប្រើប្រាស់មូលនិធិឧបត្ថម្ភអ្នកជំងឺក្រីក្រ ដើម្បីឧបត្ថម្ភថ្លៃព្យាបាល។ ការអន្តរាគមន៍បានអនុវត្តជោគជ័យក្នុងរយៈពេលតែ ៣០ នាទី ប៉ុណ្ណោះ។
ការិយាល័យសង្គមកិច្ចនៃមន្ទីពេទ្យ បានបង្កើតនៅឆ្នាំ ២០១៧ ។ នៅលើគេហទំព័រអេឡិចត្រូនិច bvtwct.vn របស់មន្ទីរពេទ្យ តែងធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីស្ថានភាពជួបការលំបាកត្រូវការឧបត្ថម្ភ។ ពេលមានប្រភពថវិកាឧបត្ថម្ភ សប្បុរសជន និងបុគ្គលិកសង្គមកិច្ច តែងទៅជូនផ្ទាល់ដល់អ្នកជំងឺ។ ជាមួយនឹងការទំនាក់ទំនងនេះ មានអ្នកជំងឺជាច្រើនដែលមានជំងឺដ៏គ្រោះថ្នាក់និងមានស្ថានភាពលំបាក បានរស់រានមានជីវិតឡើងវិញ ដោយទឹកប្រាក់ឩបត្ថម្ភសរុបជាង ៨ ពាន់លានដុងក្នុងរយៈពេល ៤ ឆ្នាំកន្លង។ មន្ទីរពេទ្យក៏បានដកប្រាក់មូលនិធិសម្រាប់អ្នកជំងឺក្រីក្រនៃមន្ទីរពេទ្យ ដើម្បីកាត់បន្ថយការបង់ថ្លៃពេទ្យមួយចំណែកដល់អ្នកជំងឺ៕
ដងលី-ទីទុយ