នគរបាលខេត្តសុកត្រាំង ទើបសហការជាមួយមន្ទីរពេទ្យលោហិតសាស្រ្តនិងបញ្ចូលឈាមកឹងធើ បំផុសចលនាបរិច្ចាគឈាមស្ម័គ្រចិត្តក្នុងកងកម្លាំងនគរបាលខេត្ត។ ជាមួយបធានបទ “ ដំណក់ឈាមមនោសញ្ចេតនា - មនុស្សម្នាក់ព្រោះមនុស្សគ្រប់គ្នា” ចលនានេះបានទាក់ទាញកម្មាភិបាល និងយុទ្ធជននគរបាលខេត្ត ២៦០ រូបមកចូលរួមបរិច្ចាគឈាម។
លោកវរសេនីយ៍ឯក ង្វៀងម៉ិញង៉ុក នាយកនគរបាលខេត្តសុកត្រាំង ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត។
យោងតាមប្រសាសន៍លោកវរសេនីយ៍ឯក ង្វៀងម៉ិញង៉ុក នាយកនគរបាលខេត្តសុកត្រាំង ចលនាបរិច្ចាគឈាមស្ម័គ្រចិត្តក្នុងកងកម្លាំងកម្មាភិបាលនិងយុទ្ធជននគរបាលទូទាំងខេត្ត គឺបានពង្រីកនូវស្មារតី ដើម្បីប្រជាជនធ្វើការបម្រើ លើកកម្ពស់ទង្វើដ៏ថ្លៃថ្នូរ។ តំណក់ឈាមដែលបានបរិច្ចាគ ជីវិតមនុស្សម្នាក់បានរស់ឡើងវិញ” ស្វាហាប់ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនិងចលនាមនុស្សគ្រប់រូបចូលរួមបរិច្ចាគឈាមសង្គ្រោះមនុស្ស បានរួមចំណែកក្នុងបុព្វហេតុការពារ ថែទាំសុខភាពជូនប្រជាជន ព្រោះបុព្វហេតុកសាងនិងការពារមាតុភូមិ៕
លីធាន-សុផន