មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/03/2021 - 15:48

ចាក​ផុត​ពី​ភាព​ក្រី​ក្រ អា​ស្រ័យ​ការ​ដាំ​ដំ​ណាំ​

កាល​ពី​ ៥ ឆ្នាំ​មុន​ គ្រួ​សារ​បង​ថាច់​ថឿន ជាគ្រួ​សារ​ក្រី​ក្រមួយ​ខ្វះ​ដី​ផលិត នៅ​ភូមិ​អំ​ពាំង​សាន្ត​ ឃុំ​ទ្រឿង​-ថ ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ អា​ស្រ័យ​មាន​បទ​ពិ​សោធន​៍ដាំ​ដំ​ណាំ​កាល​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ដុង​ណាយ ឡុង​អាង​។​ល។​ ពេល​វិល​ត្រ​ឡប់​មក​ស្រុក​វិញ​ បង​ក៏​ដាំ​ដំ​ណាំ​ ហើយ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

​ បង​ថា​ច់​ថឿន កំ​ពុង​ប្រ​មូល​ផល​ប៉េង​ប៉ោះ​។​

ដើម​ឆ្នាំ​ ២០១៨ ក្រោយ​ពី​ច្រើន​ឆ្នាំ​ទៅ​ធ្វើ​ការ​ឈ្នួល​ បង​ថឿន សម្រេច​ចិត្ត​ត្រឡប់​មក​ស្រុក​ ជួល​ដី​ដាំ​ដំ​ណាំ​។​ ប្តី​ប្រ​ពន្ធ​បង​ថឿន ចាប់​ផ្តើម​រៀប​ចំ​ដី​និង​ប្តូរ​ផ្ទៃ​ដី​ស្រែ​ទាំង​មូល​ទៅ​ដាំ​ដំ​ណាំ​។​ រដូវ​ដំ​បូង​បង​ដាំ​ប៉េង​ប៉ោះ​ លុះ​ប្រ​មូល​ផល​លក់​ក្នុង​តម្លៃ​ជិត​ ១០ ពាន់​ដុង​/គីឡូ​ក្រាម​។​ ជា​មួយ​តម្លៃ​ខាង​លើ​ គ្រួ​សារ​បង​ក៏​យក​បាន​ដើម​ទុន​និង​មាន​ចំ​ណេញ​ខ្លះ​។​ តាម​សម្ដី​បង​ថាច់​ថឿន រដូវ​នេះ​មិន​ត្រឹម​តែ​លក់​បាន​ថ្លៃ​ទេ​ នៅ​ទាំង​មាន​ទិន្ន​ផល​ខ្ពស់​ និង​មាន​ទម្ងន់​ពី​ ៧-៩​ ផ្លែ​/គីឡូ​ក្រាម​។​

ជា​រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​បង​តែង​ផ្តោត​សំ​ខាន់​លើ​ដំ​ណាំ​បីប្រ​ភេទ​នោះ​គឺ៖ ប៉េង​ប៉ោះ​ ត្រសក់​និង​ម្ទេស​ចង្អុល​មេឃ​ ដាំ​មធ្យម​ពី​ ២-៣ រដូវ​/ឆ្នាំ​ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​ប្រ​មាណ​ពី​ ៤០-៥០ លាន​ដុង​/ឆ្នាំ​។​ បង​ថាច់​ថឿន ឱ្យ​ដឹង​៖ “ដាំ​ដំ​ណាំ​ត្រូវ​ចំ​ណាយ​ពេល​ថែ​ទាំ​ច្រើន​ បើ​ប្រៀប​នឹង​ធ្វើ​ស្រែ​។​ ទោះ​បីរដូវ​ខ្លះ​ប្រ​ឈម​នឹង​ការ​ចុះ​ថ្លៃ​ក៏​ដោយ​ ប៉ុន្តែ​អាច​យក​ប្រ​ភេទ​ដំ​ណាំ​ផ្សេង​ប៉ះ​ប៉ូវ​នឹង​ដំ​ណាំ​នោះ​បាន​។​ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន​ ក៏​អា​ស្រ័យ​ការ​ដាំ​ដំ​ណាំ​”។​ បង​ថឿន ឱ្យ​ដឹង​បន្ថែម​ រដូវ​ដំ​ណាំ​ចុង​ឆ្នាំ​ ២០១៩ លើ​ផ្ទៃ​ដី​ដែល​បង​ជួល​នោះ​ បង​ដាំ​ត្រ​សក់​ជាង​ ២ កុង​ ដល់​រដូវ​ប្រ​មូល​ផល​ ត្រ​សក់​មាន​តម្លៃ​ ២០ ពាន់​ដុង​/គីឡូ​ក្រាម​ ដូច្នេះ​រដូវ​នេះ​ គិត​តែដំ​ណាំ​ត្រ​សក់ គ្រួ​សារ​បង​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ៣០ លាន​ដុង​។​

មិន​ដូច​គ្រួ​សារ​កសិករ​ឯទៀត​នៅ​ក្នុង​ភូមិ​នោះ​ទេ​ នៅ​ពេល​ប្រ​មូល​ផល​ពួក​គាត់​ច្រើន​តែ​លក់​ទៅ​ឱ្យ​ឈ្មួញ​កណ្ដាល​ ។​ សម្រាប់​គ្រួ​សារ​បង​ថឿន​វិញ​ គឺប្រ​ពន្ធ​គាត់​ដឹក​ទៅ​លក់​ឯផ្សារដោយ​ខ្លួន​ឯង​។​ ថ្ងៃ​ខ្លះ​ បង​ស្រី​ថាច់​ធី​ធៀ - ប្រ​ពន្ធ​បង​ថឿន ដឹក​ទៅ​ផ្សារ​ត្រា​វិញ​លក់​ពី​ ១-២ ជើង​ឯណោះ​។​ ដូច្នេះ​ហើយ​ បាន​ជា​គ្រួ​សារ​បង​ក្តាប់​បាន​ព័ត៌​មាន​ទីផ្សារ និង​អតិថិ​ជន​។​ ផ្ដើម​ពី​នោះ​ បង​ក៏​លៃ​លក​ដាំ​ដំ​ណាំ​ឱ្យ​សម​ស្រប​នឹង​ទីផ្សារ ដើម្បី​ជៀស​វាង​ដំ​ណាំ​បាន​ផល​ តែខុស​តម្លៃ​។​ បង​ស្រី​ថាច់​ធីធៀ ឱ្យ​ដឹង​៖ “ប្រ​សិន បើ​លក់​ឱ្យ​ឈ្មួញ​កណ្ដាល​ គិត​ទៅ​មួយ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​ខាត​តិច​បំ​ផុត​ពី​ ១.៥០០-២.០០០ ដុង​/គីឡូ​ក្រាម​។​ ដឹក​ទៅ​លក់​ខ្លួន​ឯង​ បើ​ប្រ​សិន​ជា​តម្លៃ​ទីផ្សារ​នេះ​ចុះ​ថោក យើង​អាច​បន្ត​ស្វែង​រក​ទីផ្សារ​ផ្សេង​ទៀត​ដើម្បី​លក់​ ដូច្នេះ​យើង​អាច​រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​ជាង​” ។​

និយាយ​ពី​កសិករ​ ថាច់​ថឿន លោក​ហោ​ថាញ​តឹម ប្រ​ធាន​ភូមិ​អំ​ពាំង​សាន្ត​ ចែក​រំលែក៖ “អា​ស្រ័យ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ទម្រង់​ដាំ​បន្លែ​ ដំ​ណាច់​ ឆ្នាំ​ ២០១៩ គ្រួ​សារ​បង​ថាច់​ថឿន បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ស្នើ​ថ្នាក់​លើ​លប់​ឈ្មោះ​ពី​បញ្ជី​គ្រួ​សារ​ក្រី​ក្រ​របស់​ភូមិ​។​ បង​ថាច់​ថឿន​បាន​ទទួល​ស្គាល់​ជា​កសិករ​ផលិត​ពូកែ​ថ្នាក់​ មូល​ដ្ឋាន​” ៕​ 

                              សឺន​មាល័យ​-លេង​មី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ បង​ថា​ច់​ថឿន