02/03/2021 - 16:47

វិធាន​ការ​ធានា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍

គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរាចរណ៍ខេត្ត​បាក​លីវ​ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជាច្រើន​ ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍លើ​ភូមិ​សាស្រ្ត​ខេត្ត​។​

កម្លាំង​នគរ​បាល​ខេត្ត​ បើ​ក​យុទ្ធ​នា​ការ​ល្បាត​ ត្រួត​ពិនិត្យ​ ដើម្បី​ធានា​សុវត្ថិ​ភាព​
ចរាចរណ៍​លើ​ភូមិ​សាស្រ្ត​។​

យោង​តាម​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរាចរណ៍​ខេត្ត​បាក​លីវ​ ឆ្នាំ​ ២០២០ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំ​នួន ​៣៣ ករណី បណ្តាល​ឱ្យ​ស្លាប់​ ២៥ នាក់ រង​របួស​ ៣១​នាក់ ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប្រ​មាណ​ ១៣៩ លាន​ដុង​។​ កាត់​បន្ថយ​បាន​ ៣ ករណី បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៩​ ប៉ុន្តែ​ដល់​ខែ​ធ្នូ ចំ​នួន​អ្នក​ស្លាប់​និង​រង​របួស​កើន​ឡើង​ច្រើន​។​ ក្នុង​នោះ​ ផ្លូវ​គោក​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ដ៏​ធ្ងន់​ធ្ងរ​ចំ​នួន​ ២ ករណី បណ្ដាល​ឱ្យ​ស្លាប់​ ៤ នា​ក់ និង​រង​របួស​ ៤ នាក់។​

លោក​ផាម​វ៉ាន់​ទេវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖  “គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខែ​ធ្នូ ឆ្នាំ​ ២០២០ កើន​ឡើង​យ៉ាង​រហ័ស​ ជះ​ឥទ្ធិ​ពល​ដល់​តួលេខ​ទូទាំង​ឆ្នាំ​។​ ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍​លើ​ភូមិ​សាស្រ្ត​ កម្លាំង​ប៉ូលិស​ចរាចរណ៍  ធ្វើ​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍ ចាំ​បាច់​ត្រូវ​ចេញ​ប្រតិ​បត្តិ​ការ​ល្បាត​ ត្រួត​ពិនិត្យ​ វិនិច័្ឆយ​ម៉ឺង​ម៉ាត់​នូវ​ករណី​បំ​ពាន​ច្បាប់​។​ បំ​ផុត​គឺមូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ដូច​៖ បំ​ពាន​កម្រិត​ អង្សាអាល់​កុល​ សេពគ្រឿង​ញៀន​ និង​បើក​បរ​លើស​ល្បឿន​កំ​ណត់​។​ល។​ ពិសេស​ ក្នុង​ផ្ទៃ​ក្នុង​ បក្ខ​ជន​ត្រូវ​តែ​គោ​រព​ម៉ឺង​ម៉ាត់​នូវ​អនុក្រឹត្យ​លេខ​ ១០០ របស់​រដ្ឋា​ភិបាល​ ស្តីពី​កំ​ណត់​ពិន័យ​រដ្ឋ​បាល​លើ​វិស័យ​ចរាចរណ៍​ផ្លូវ​គោក និង​ផ្លូវ​រថ​ភ្លើង​ និង​ដាច់​ខាត​ “បើ​ពិសា​គ្រឿង​ស្រវឹង​-សូម​កុំ​បើក​បរ” ដើម្បី​ធានា​សុវត្ថិ​ភាព​”។​

ឆ្នាំ​កន្លង​ អនុវត្ត​អនុក្រឹត្យ​លេខ​ ១០០ កម្លាំង​ប៉ូលិស​ចរា​ចរណ៍ បាន​ធ្វើ​កំ​ណត់​ហេតុ​ ៦១២ ករណី ពិន័យ​ជា​ទឹក​ប្រាក់​ជាង​ ៣,៩ ពាន់​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ ដក​ហូត​ប័ណ្ណ​បើក​បរចំ​នួន​ ៤៩៥ ឃាត់​មធ្យោ​បាយ​បណ្ដោះ​អា​សន្ន​ចំ​នួន​ ៦១២ គ្រឿង​។​ វរសេនី​យ៍ឯក​ ង៉ោ​ថាញ់​ថឹក នា​យក​រង​នគរ​បាល​ខេត្ត​បាក​លីវ​ អនុប្រ​ធាន​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរា​ចរណ៍ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០២១ ខេត្ត​បាក​លីវ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជាក់​ស្តែង​ជាច្រើន​ ក្នុង​ការ​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍ ជាមួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។​ ចំ​ណុច​សំ​ខាន់​ គឺផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​លេខ​ ០៣ របស់​នា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ និង​អនុក្រឹត្យ​លេខ​ ១០០។​ បង្កើន​ការ​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​ អនុវត្ត​ “បើ​ពិសា​គ្រឿង​ស្រវឹង​-សូម​កុំ​បើក​បរ” និង​បង្កើន​បន្ថែម​កម្លាំង​នគរ​បាល​ បំ​ពេញ​ភារ​កិច្ច​ធានា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍។​ ត្រូវ​មាន​ការ​អំ​ណត់​ព្យា​យាម​ស្ថាប​នា​សីល​ធម៌​ ចរា​ចរណ៍​សុវត្ថិ​ភាព​ និង​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បរិស្ថាន​ដល់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​”៕​

                                      យ្វីអា​ញ-វិមាន​

ចែករំលែកអត្ថបទ