02/02/2021 - 09:10

ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​

យោ​ងតាម​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​ ២០២០ កង​កម្លាំង​នគរ​បាល​ យោ​ធាកង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ខេត្ត​បាន​ម្ចាស់​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​អំ​ពី​យុទ្ធ​សាស្រ្ត​ការ​ពារ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី​។​ គ្រប់​អង្គ​ភាព​តែង​ក្តាប់​ច្បាស់​ស្ថាន​ភាព​ ដោះ​ដូរ​ព័ត៌​មាន​និង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ វិនិច្ឆ័យ​រាល់​ហេតុ​ការណ៍​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​។​

ក្រុម​ល្បាត​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​តំ​បន់​សមុទ្រ​ ចាប់​ឃាត់​កប៉ាល់ ដឹក​ជញ្ជូន​ប្រេង​ DO ខុស​ច្បាប់​។​

កង​កម្លាំង​ទាំង​ ៣ នេះ​ បាន​ដោះ​ដូរ​នូវ​ប្រ​ភព​ព័ត៌​មាន​សំ​ខាន់​ៗ​ ជាង​ ១.២១៦ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ គ្រប់​គ្រង​ម៉ត់​ចត់​ស្ថាន​ភាព​សន្តិ​សុខ​តំ​បន់​សមុទ្រ​ ស្ថាន​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ សាសនា​ សកម្ម​ភាព​ឆ្លង​ដែន​ចេញ​ចូល​ទប់​ស្កាត់​បទ​ល្មើស​បាប​គ្រោះ​សង្គម​។​ ក្នុង​ការ​បើក​យុទ្ធ​នាការ​ចំ​ណុច​កំ​ពូល​វាយ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ នគរ​បាល​ខេត្ត​បាន​ធ្វើ​ការ​សើុប​អង្កេត​និង​ធ្វើ​ឱ្យ​ច្បាស់​លាស់​ ៤០៧ ករណី ដែល​មាន​តម្រុយ​ល្មើស​ច្បាប់​សណ្តាប់​ធ្នាប់​សង្គម​ ឃាត់​ខ្លួន​និង​វិនិ​ច្ឆ័យ​ ១២៤ ករណី ចំ​ពោះ​មុខ​សញ្ញា​ ៣២៥ នាក់ ដែល​ស្តុក​ទុក​និង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ខុស​ច្បាប់​ វិនិ​ច្ឆ័យ​ ៦៧៥ ករណីលេង​ល្បែង​ស៊ី​សង​គ្រប់​រូប​ភាព​ ថ្កោល​ទោស​អំ​ពើ​ពុក​រលួយ ៤​ ករណី មាន​ពិរុទ្ធ​ជន ៣ នាក់ រឹប​អូស​ប្រាក់​ប្រ​មាណ ១,៦៥ ពាន់​លាន​ដុង​។​ល។​៕

​                                លីធាន​-មុនី

ចែករំលែកអត្ថបទ