យោងតាមនាយកដ្ឋានភូមិភាគ III - គណៈកម្មាធិការជនជាតិ ឆ្នាំ ២០២០ គណៈជនជាតិ គណៈជនជាតិ-សាសនា (ហៅរួមថាគណៈជនជាតិ) ភូមិភាគនៅតំបន់តីណាមបូ បានអនុវត្តល្អគោលនយោបាយចំពោះអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ សួរសុខទុក្ខនិងជូនអំណោយដល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរខេត្តសុកត្រាំង ។ រូបថត៖ លីធាន
តាមរយៈនោះ កាលពីឆ្នាំកន្លង គណៈជនជាតិនៅភូមិភាគនានា បានធ្វើសេនាធិការ ពិនិត្យមើល ផ្លាស់ប្ដូរ បំពេញបន្ថែម និងស្នើទៅគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ដើម្បីទទួលស្គាល់អ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចជិត ១.៩០០ នាក់ ។ ភូមិភាគនានា រៀបចំកិច្ចប្រជុំផ្សព្វផ្សាយនិងបំប៉នចំណេះដឹង បាន ១៤ លើក រៀបចំជំនួបមុខអ្នកមានប្រជាប្រិយដែលចូលរួមជាង ១.៣០០ នាក់ ។ ភូមិភាគនានាក៏បានអនុវត្តយ៉ាងត្រឹមត្រូវ ការផ្ដល់ជូនកាសែតដោយឥតគិតថ្លៃ រៀបចំអ្នកមានប្រជាប្រិយទៅទស្សនកិច្ចសិក្សា ស្វែងយល់ពីបទពិសោធន៍នៅរដ្ឋធានីហាណូយ ខេត្តមួយចំនួននៅភូមិភាគខាងជើង តីង្វៀន តំបន់មាត់សមុទ្រភូមិភាគកណ្តាលនិងដុងណាមបូ។ ក្រៅពីនេះ ក្នុងឱកាសថ្ងៃបុណ្យប្រពៃណីរបស់ជនជាតិភាគតិចនៅតាមភូមិភាគ ក៏បានរៀបចំក្រុមអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ ទន្ទឹមនឹងនោះ ឧបត្ថម្ភជាសម្ភារៈ ជំរុញស្មារតីជនជាតិភាគតិចនៅពេលជួបការលំបាក អនុវត្តគោលនយោបាយស្ងើចសរសើរជូនរង្វាន់ទាន់ពេលវេលា ។ ឆ្លងតាមរយៈនោះ លើកកម្ពស់តួនាទីអ្នកមានប្រជាប្រិយក្នុងការផ្សព្វផ្សាយ និងចលនាមាមីងជនរួមជាតិឱ្យគោរព និងអនុវត្តនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ បង្កើតទំនុកចិត្តចំពោះជនជាតិភាគតិចខ្នះខ្នែង អនុវត្តចលនាទូទាំងប្រជាជនដើម្បីការពារសន្តិសុខប្រទេសជាតិ សាមគ្គីកសាងជនបទថ្មី រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ។ល។ រួមចំណែករក្សាសន្តិសុខនៅភូមិស្រុក៕
ថាញឡុង-ទីទុយ