អាជីវកម្មមួយចំនួននៅខេត្តបាកលីវនិងសុកត្រាំង បានវិនិយោគយ៉ាងច្រើនទៅលើការចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់។ បច្ចុប្បន្ន មានទម្រង់ខ្លះបានអនុវត្តសមស្របនឹងទ្រង់ទ្រាយតូចក្នុងសហគមន៍ផងដែរ។
ទម្រង់ចិញ្ចឹមបង្គាក្រាលកម្រាលកៅស៊ូប្លាស្ទិចបាតស្រះ អនុវត្តបច្ចេកវិទ្យាខ្ពស់នៅសុកត្រាំង។
រយៈពេលជាង ៣ ឆ្នាំកន្លង ទម្រង់ចិញ្ចឹមបង្គាក្រាលកម្រាលកៅស៊ូប្លាស្ទិចបាតស្រះ នៅខេត្តសុកត្រាំង ស្រូបអត្រាប្រមាណ ៣០% នៃផ្ទៃដីចិញ្ចឹមបង្គា។ ដូច្នេះទិន្នផលនិងបរិមាណផលបង្គាបានមកពីការប្រមូលផល កើនពី ២- ៣ ដង។ លេចធ្លោគឺមានកសិដ្ឋានចិញ្ចឹមបង្គា តឹងណាមក្រុមហ៊ុនភាគហ៊ុនម្ហូបអាហារសាវតានៅឃុំវិញតឹង ទីរួមខេត្តវិញចូវជាដើម ។ កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលរួមចំណែកអនុវត្តជោគជ័យនោះគឺ ការប្រើប្រាស់ប្រភេទអតិសុខុមប្រាណមានស្រាប់ក្នុងស្រុកកសិដ្ឋានធ្វើការបំបែក បង្កាត់ភ្ញាស់ដោយខ្លួនឯង ដើម្បីបង្គាធន់នឹងប្រភេទមេរោគដែលបណ្តាលឱ្យកើតជំងឺ។ ពោលគឺកសិដ្ឋានចិញ្ចឹមបង្គាតឹងណាម មានចិញ្ចឹមបង្គារាប់រយស្រះដោយមានផ្ទៃទឹក ២៧០ ហិកតា សរុបបរិមាណផលបង្គារដូវទី ១ ឆ្នាំ ២០២០ ឡើងដល់ ១.០០០ តោន កើនទ្វេដងបើប្រៀបនឹងទិសដៅនៃផែនការដាក់ចេញដំបូង។
ទម្រង់ចិញ្ចឹមបង្គាក្រាលកម្រាលកៅស៊ូប្លាស្ទិចបាតស្រះ ដំបូងចំណាយដើមទុនច្រើនជាងស្រះជីកធម្មតា ប៉ុន្តែចំណុចសំខាន់នោះ គឺងាយស្រួលគ្រប់គ្រងជំងឺ និងបរិស្ថានស្រះចិញ្ចឹម។ អាស្រ័យហេតុនោះ មិនសូវមានហានិភ័យ បង្គាធំធាត់ឆាប់ ស្មើ ម្ល៉ោះហើយត្រូវបានគ្រួសារចិញ្ចឹមបង្គាឯទៀតយកទៅពិគ្រោះគ្នាអនុវត្ត។
ក្នុងរយៈពេល ២ ឆ្នាំកន្លង ក្រុមហ៊ុនភាគហ៊ុនជលផល VN (Viana Cleanfood) នៅសុកត្រាំង បានបណ្តាក់ទុនជាង ៣៥០ ពាន់លានដុង វិនិយោគនៅតំបន់ចិញ្ចឹមបង្គាឧស្សាហកម្មជាង ១៤០ ហិកតា ដោយមានស្រះចិញ្ចឹមមូលលើមុខដីរាប់រយស្រះ។ ចំណែកទឹកប្រាក់វិនិយោគក្នុងស្រះនីមួយៗរាប់រយលានដុង ត្រូវបានកសាងរចនាដោយបេតុងធុនស្រាលនិង ក្រាលកៅស៊ូប្លាស្ទិចបាតស្រះ។ ក្នុងមួយឆ្នាំ អាចចិញ្ចឹមបាន ៣ រដូវទិន្នផលសម្រេចពី ៨- ១២ តោន/ហិកតា។ ទិន្នផល និងបរិមាណផលបង្គាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ តាមការគ្រោងទុកឆ្នាំ ២០២០ បរិមាណផលសម្រេច ២.៥០០ តោន និងឆ្នាំ ២០២១ នឹងសម្រេចទិន្នផលខ្ពស់បំផុតប្រមាណ ៣.៥០០ តោន។ បរិស្ថានបង្គាដែលចិញ្ចឹមដោយធានាតាំងពីការវិនិច្ឆ័យបាតស្រះចម្រាញ់ទឹកស្អាតមុនពេលដាក់បញ្ចូលទៅក្នុងស្រះចិញ្ចឹមដោយមានការធ្វើចលនានៃចរន្តទឹក។ គុណភាពបង្គាសម្រេចស្តង់ដារ ASC (មានលិខិតទទួលស្គាល់បង្គាចូលទីផ្សារ EU)។
រយៈពេលកន្លង ខេត្តបាកលីវបានផ្សព្វផ្សាយផ្ទេរបច្ចេកទេសជាច្រើនទម្រង់ និងវិធីអនុវត្តថ្មីៗក្នុងការចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់ រួចជំរុញល្បឿនដំណើរការលើគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធតំបន់កសិកម្ម ដោយអនុវត្តបច្ចេកវិទ្យាខ្ពស់លើផ្ទៃដីជាង ១០០ ហិកតា ដើមទុនវិនិយោគសរុប ១៧៥ ពាន់លានដុង។ ខេត្តបាកលីវ បានកំណត់ច្បាស់ការតភ្ជាប់នៃសង្វាក់ផលិតកម្ម ដោយផ្គត់ផ្គង់បង្គាដែលជាវត្ថុធាតុដើមសម្រាប់រោងចក្រច្នៃជលផលជាង ២០ លើភូមិសាស្រ្តខេត្ត (ថាមពលសរុបជិត ១៣៥.០០០ តោន) ក្តីសង្ឃឹមនៃបរិមាណផល បង្គានាំចេញនឹងកើនលើសកម្រិត ៦០.០០០ តោន/ឆ្នាំ៕
យោង៖ កាសែតកឹងធើ -លីសៀ