22/12/2020 - 09:17

មនោ​សញ្ចេត​នា​កង​ទ័ព​-ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ តែង​អនុវត្ត​ល្អ​តួនា​ទី ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​តំ​បន់​សមុទ្រ​ និង​រក្សា​ស្ថិរ​ភាព​សន្ដិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ ព្រម​ជា​មួយ​នោះ​ ម្ចាស់​ការ​សហការ​ជា​មួយ​នឹង​មន្ទីរ​ គណៈ​ ផ្នែក​ក្នុង​ខេត្ត​និង​ភូមិ​ភាគ​ អនុវត្ត​នូវ​ការ​ងារ​សុខុមាល​ភាព​សង្គម​ជាច្រើន​ កសាង​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​។​ ផ្ដើម​ពី​នោះ​ ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត​ គោ​រព​រាប់​អាន ម្ល៉ោះ​ហើយ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែ​ជិត​ស្និទ្ធ​។​

 ​   ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​នៅ​តាម​វត្ត​ខ្មែរ​ លើ​ភូមិ​សាស្រ្ត​ដែល​អង្គ​ភាព​ឈរ​ជើង​។​

រៀង​រាល់​ឆ្នាំ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​ជូន​អំ​ណោយ​ អា​ហា​រូប​ករ​ណ៍រាប់​រយ​ចំ​ណែ​ក​ដល់​សិស្សា​នុសិស្ស​ក្រី​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ 

 ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ចលនា​សប្បុរស​ជន​កសាង​ផ្ទះ​ជូន​មាមីង​ខ្មែរ​ក្រី​ក្រនៅ​ឃុំ​វិញ​ហា​យ។​

កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ទីរួម​ខេត្ត​វិញ​ចូវ​ តែង​ជួយ​ប្រ​ជា​ជន​ប្រ​មូល​ផល​កសិផល​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត​គោ​រព​រាប់​អា​ន។​

 ​  កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ចលនា​សប្បុរស​ជន​ ចុះ​ទៅ​ជូន​អំ​ណោយ​ ពិនិត្យ​ជំ​ងឺ​ ផ្ដល់​ថ្នាំ​ឥត​គិត​ថ្លៃ​ ដល់​គ្រួ​សារ​ក្រី​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​

ផ្ដើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ គម្រោង​នា​នា​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​អនុវត្ត​គម្រោង​ចំ​នួន ៩ សរុប​ទឹក​ប្រាក់​ជាង​ ៣ ពាន់​លាន​ដុង​ ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ក្នុង​នោះ​ គម្រោង​ចិញ្ចឹម​គោ​ត្រូវ​បាន​ចាត់​ទុក​ជា​គម្រោង​មាន​ប្រ​សិទ្ធ​ភាព​ ពី​ព្រោះ​បាន​ជួយ​ប្រ​ជា​ជន​ជាង​ ១០០ គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

លីធាន-ថាច់ធី

ចែករំលែកអត្ថបទ