តំបន់វាលរាបទន្លេគឺវឡុង កំពុងកំណត់ទិសរចនាសម្ព័ន្ធកសិកម្មឡើងវិញផ្សារភ្ជាប់នឹងការអភិវឌ្ឍបណ្តុំផ្នែកសេដ្ឋកិច្ចកសិកម្ម ធ្វើឱ្យជីវភាពរបស់ប្រជាជនប្រសើរឡើង បន្សាំល្អជាមួយនឹងការប្រែប្រួលអាកាសធាតុ។ល។
ផ្នែកវេចខ្ចប់និងបង្កកផ្លែឈើស្រស់នីហរ័ណនៅក្រុមហ៊ុនភាគហ៊ុន BJ&T
(ខណ្ឌប៊ិញធ្វី ក្រុងកឹងធើ)។
ការកំណត់ទិសអភិវឌ្ឍន៍សម្រាប់តំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ គឺរចនាសម្ព័ន្ធផលិតកសិកម្មឡើងវិញទៅតាមតំបន់ដែនដីនិងមុខទំនិញយុទ្ធសាស្ត្រ។ យោងតាមប្រសាសន៍លោក Ian Hamilton តំណាងសាជីវកម្ម Royal Haskoning DHV និង GIZ តំបន់វាលរាបទន្លេគឺវឡុង គប្បីរៀបចំផលិត កសិកម្មជាទំនិញនៅអនុតំបន់អេកូឡូស៊ីនិងវិស័យមុខទំនិញយុទ្ធសាស្ត្រ មុខព្រួញសម្របទៅនឹងការប្រែប្រួលអាកាសធាតុទំនើប ចីរភាពពង្រីកឧត្តមភាពប្រៀបធៀបនិងផ្សារភ្ជាប់ជាមួយទីផ្សារ។ ជំរុញការអភិវឌ្ឍអនុតំបន់តាមរយៈមណ្ឌលដើមទងកសិកម្ម។ អភិវឌ្ឍតុល្យភាព ឆ្ពោះទៅតំបន់ឆ្ងាយដាច់ស្រយាលដើម្បីប្រជាជនជាច្រើនបានទទួលផលប្រយោជន៍ ពីការអភិវឌ្ឍនាពេលអនាគត។ ទន្ទឹមនឹងបញ្ហាធានាសន្តិសុខប្រភពទឹកសម្រាប់ផលិតកម្មនិងជីវភាព គប្បីចលនាប្រជាកសិករផ្លាស់ប្តូររបៀបវប្បកម្ម យកចិត្តទុកដល់កម្មសភាពជំរុញកសិកម្ម ឧបត្ថម្ភកសិករផ្លាស់ប្តូររបៀបវប្បកម្មតាមបែបប្រពៃណីទៅរបៀបទំនើប។
សង្កត់ធ្ងន់លើសំណូមពរអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ជំនួសឱ្យឃើញតែផលប្រយោជន៍ចំពោះមុខ។ ផ្លាស់ប្តូរគោលគំនិត និងបញ្ហាចោទចំពោះការអភិវឌ្ឍរបស់តំបន់វាលរាបទន្លេគឺវឡុង បណ្ឌិតវ៉ូវថាញ់តឺអាញ់ នាយកសាលាគោលនយោបាយសាធារណៈនិងគ្រប់គ្រងនៃសាកលវិទ្យាល័យ Fulbright យល់ថា៖ តំបន់វាលរាបទន្លេគឺវឡុង គប្បីអភិវឌ្ឍខឿនសេដ្ឋកិច្ចកសិកម្មទំនើប ជំនួសឱ្យការផលិតកសិកម្មតាមបែបបុរាណ។ ជាក់ស្តែងគឺទីផ្សារមុខទំនិញសកម្មភាពខាងកសិកម្ម ផ្សារភ្ជាប់នឹងទីផ្សារដើម្បីលំនឹងច្រកចេញ។ ឧស្សាហូបនីយកម្មនិងបច្ចេកវិជ្ជាឧបនីយកម្មកសិកម្ម ដើម្បីបង្កើនទិន្នផលនិងគុណភាព។ ទន្ទឹមនឹងនោះ គប្បីមានសេវាកសិកម្មដើម្បីបង្កើនមុខជំនាញនិងប្រសិទ្ធភាព។ តំបន់វាលរាបទន្លេគឺវឡុង គប្បីផ្លាស់ប្តូរទស្សនៈអំពីសន្តិសុខស្បៀង ផ្តើមពីនោះ បង្កបរិយាកាសបត់បែនសម្រាប់ភូមិភាគនីមួយៗផ្លាស់ប្តូរនិងរចនាសម្ព័ន្ធកសិកម្មឡើងវិញ។ អនុញ្ញាតឱ្យបង្វែរបត់បែនរវាងគោលដៅប្រើប្រាស់ដីកសិកម្មខុសៗគ្នា ដើម្បីបង្កើនប្រសិទ្ធភាព បន្សាំនឹងទីផ្សារនិងការប្រែប្រួលអាកាសធាតុ៕
មីញហ្វៀង-សុផន